កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ ផលិតកម្ម HYPE TRAIN GROUP បានបញ្ចេញបទចំរៀងថ្មីមួយសំរាប់សិល្បករវ័យក្មេងរបស់ខ្លួនដែលមានឈ្មោះថា Sprite ដោយបទចំរៀងនោះមានចំណងជើងថា "Rak Krai Mai Pen" ដែលប្រែអត្ថន័យថាមិនស្រលាញ់អ្នកណាទាំងអស់។ នៅក្នុងបទចំរៀងនេះផងដែរលោកបានបកស្រាយរួមគ្នា និងសម្តែងជាមួយនឹងលោក Guygeegee ផងដែរ។
គួរបញ្ជាក់ផងដែរលោក Sprite និងGuygeegee រួមទាំងសមាជិកផលិតកម្ម HYPE TRAIN ផ្សេងទៀតក៏ធ្លាប់បានមកសម្តែងនៅក្នុងការប្រគំតន្រ្តីSkull Tour Concert របស់លោកវណ្ណដានាពេលកន្លងទៅថ្មីៗនេះផងដែរ។ ម្ចាស់បទវ័យក្មេងរូបនេះក៏ធ្លាប់បានបញ្ចេញបទចំរៀងជាច្រើនបទរួចមកហើយនិងបានឡើងសម្តែងបទមួយចំនួននៅក្នុងការប្រគំតន្រ្តីរបស់លោកវណ្ណដាផងដែរដូចជាបទ Kiminoto និងបទHighlightរបស់លោក។
យ៉ាងណាផងដែរសំរាប់បទចំរៀងថ្មីរបស់លោកមួយបទនេះក៏ពិរោះសាហាវដែរ ថ្វីបើមានអត្ថន័យនៃបទចំរៀងនោះពោរពេញដោយការឈឺចាប់ចុកពឺតផ្សា តែបានពណ៌នានូវអារម្មណ៍ទាំងនោះតាមរយៈបទភ្លេងហ៊ីបហប់សប្បាយៗ និងប៉ារ៉ូលរ៉េបស៊កសៀតឌឺដងថែមទៀតផង។ អ្នកទស្សនាប្រហែលជាចង់ដឹងអត្ថន័យនៃបទចំរៀងថៃមួយនោះដែលរៀបរាប់ជាភាសាថៃ អេដមីនបានត្រឹមតែបញ្ជាក់ថាមើល lyric ជាភាសាអង់គ្លេសនឹងបានយល់ថារសជាតិឈឺផ្សាសប្បាយDrama ប៉ុណ្ណា គិតយ៉ាងម៉េចទៅបើមនុស្សស្រីម្នាក់នោះមិនចេះស្រលាញ់អ្នកណា តែមកធ្វើជាចាប់អារម្មណ៍យើង បោកប្រាស់យើងអោយឈ្លក់វង្វេងក្នុងស្នេហ៍ក្លែងក្លាយរបស់នាង។