ថម ហ៊ូឡែន (Tom Holland) បានកើតក្នុងឆ្នាំ 1996 នៅប្រទេសអង់គ្លេស។ គាត់បានទទួលការអប់រំនៅ សាលា ដនហែត (Donhead) ដែលជាសាលាត្រៀមលក្ខណៈកាតូលិកនៅ វីមបលដុន (Wimbledon) ភាគនិរតីនៃទីក្រុងឡុងដ៍, បន្ទាប់មកក៏សិក្សានៅមហាវិទ្យាល័យ វីមបលដុន (Wimbledon) រហូតដល់ខែ ធ្នូ ឆ្នាំ 2012។ ប៉ុន្តែជំនួសអោយការប្រឈមមុខនឹងតួអង្គចិត្តអាក្រក់ដ៏កំណាចជាច្រើន ថម ហ៊ូឡែន (Tom Holland) ត្រូវប្រឈមមុខនឹងមនុស្សដែលចូលចិត្តធ្វើបាបគេនៅក្នុងជីវិតពិត។ ខណៈពេលដែល ក្មេងប្រុសផ្សេងទៀតដែលមានអាយុស្របាលគាត់ចូលចិត្តលេងកីឡា, ថម (Tom) មានការស្រលាញ់ការ រាំរបាំបាឡេជាខ្លាំង។ ជឿឬក៏អត់ថា គាត់មិនមានប្រជាប្រិយភាពខ្លាំងនៅក្នុងសាលានោះទេ។ គាត់ត្រូវ បានក្មេងដទៃទៀតចាត់ទុកថាជាមនុស្សដែលគ្មានអ្វីអស្ចារ្យ ហើយតែងតែលេងសើចនឹងគាត់។
ពួកគេនឹង មកលួចមើលតាមបង្អួចដោយចេតនា ខណៈពេលដែលគាត់កំពុងរាំ ដើម្បីសើចចំអកឱ្យគាត់។ គាត់ត្រូវ បានគេសើចដាក់ឥតឈប់ឈរ ចំពោះការធ្វើអ្វីដែលគាត់ស្រលាញ់បំផុត ប៉ុន្តែ ថម ហ៊ូឡែន (Tom Holland) គឺជាយុវជនដែលមានភាពអត់ធន់ខ្លាំង។ ដូច្នេះគាត់បាននិយាយថា"ទាំងនេះគឺជាគ្រាន់តែជាចំណុចលំបាកក្នុងជីវិតមួយចំនួនប៉ុណ្ណោះ ប៉ុន្តែអ្នកមិនអាចធ្វើឱ្យខ្ញុំទ្រាំលែងបាន ដើម្បីរារាំងខ្ញុំមិនឱ្យធ្វើវាបាននោះទេ។" អ្វីដែលគាត់មិនបានដឹងនោះគឺ ភាពបត់បែនដែលគាត់ទទួលបានពីការរាំជាអ្វីដែលធ្វើឱ្យគាត់លេចធ្លោ។ ក្រោយពីបញ្ចប់ការសិក្សាមហាវិទ្យាល័យ វីមបលដុន (Wimbledon), គាត់បានទៅរៀននៅសាលា សិល្បៈមួយ ដែលមានឈ្មោះថា ប្រ៊ីដ (BRIT)។ គាត់បានចាប់ផ្តើមអាជីពសម្តែងដំបូងរបស់គាត់នៅលើ ឆាក វ៉េសអែត (West End) ក្នុងតួអង្គជា ប៊ីលលី អ៊ែលលីអេត ដឺ មូសីកខល (Billy Elliot the Musical) នៅរោងមហោស្រព វីចតូរៀរ ផាលេស (Victoria Palace)។
បន្ទាប់មក គាត់បានសម្តែងក្នុង ខ្សែភាពយន្តបែបគ្រោះមហន្តរាយ ឌី អ៊ីមផូសស៊ីបល (The Impossible) នៅឆ្នាំ២០១២ ដែលធ្វើឲ្យ គាត់បានទទួលពានរង្វាន់ តារាសម្តែងវ័យក្មេងជាងគេប្រចាំឆ្នាំ។ មិនយូរប៉ុន្មាន គាត់ទទួលបានភាពល្បី ល្បាញជាអន្តរជាតិ នៅពេលដែលគាត់បានសម្តែងនៅក្នុងខ្សែភាពយន្ត ស្តាយដើរ ម៉ែន (Spider-Man)។
អ្វីដែលគាត់ទទួលបានទាំងអស់នេះ ផ្តើមចេញពីសកម្មភាពដែលអ្នកដទៃសើចចំអកឱ្យគាត់។ មិនថាអ្នកល្អប៉ុណ្ណា មានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ បើអ្នកនៅតែភ័យខ្លាចនឹងការនិយាយ និងការសើចចំអក របស់អ្នកដទៃ អ្នកនឹងគ្មានថ្ងៃសម្រេចបានអ្វីដែលតែងតែសុបិន្តនោះទេ។ ដូច្នេះត្រូវចាំថា បើសិន ថម ហ៊ូ ឡែន (Tom Holland) នៅតែបារម្ភ នៅតែខ្វល់ខ្វាយនឹងមនុស្សទាំងនោះ អ្នកទាំងអស់គ្នាច្បាស់ជាមិន ស្គាល់ថាគាត់នរណាឡើយ។ នេះហើយគឺជារបៀបដែលក្មេងប្រុសម្នាក់ដែលត្រូវបានគេធ្វើបាប បានក្លាយ ជាកំពូលវីរបុរស ស្ពាយដើរ ម៉ែន (Spider-Man)។