BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្មេងប្រុសម្នាក់ដែលត្រូវបានគេធ្វើបាបបានក្លាយជាកំពូលវីរបុរស Spider-Man - Tom Holland

ថ្ងៃសៅរ៍, 05 ខែមីនា 2022 11:32  BeeTube News

មុនពេល Tom Holland ទទួលបានការសម្តែងជាតួអង្គ Spider-Man ដែលផ្លាស់ប្តូរជីវិតរបស់គាត់ជារៀងរហូត ហើយបានក្លាយជាតារាសម្តែងក្មេងជាងគេនៅក្នុង Marvel Cinematic Universe គាត់ប្រឈមមុខនឹងការលំបាកជាច្រើនដោយសារតែគាត់ស្រលាញ់ការរាំរបាំបាឡេ។

Tom Holland បានកើតក្នុងឆ្នាំ 1996 នៅប្រទេសអង់គ្លេស។ គាត់បានទទួលការអប់រំនៅសាលា Donhead ដែលជាសាលាត្រៀមលក្ខណៈកាតូលិកនៅ Wimbledon ភាគនិរតីនៃទីក្រុងឡុងដ៍, បន្ទាប់មកក៏សិក្សានៅមហាវិទ្យាល័យ Wimbledon រហូតដល់ខែធ្នូ ឆ្នាំ 2012។ ប៉ុន្តែជំនួសអោយការប្រឈមមុខនឹងតួអង្គចិត្តអាក្រក់ដ៏កំណាចជាច្រើន Tom Holland ត្រូវប្រឈមមុខនឹងមនុស្សដែលចូលចិត្តធ្វើបាបគេនៅក្នុងជីវិតពិត។ ខណៈពេលដែលក្មេងប្រុសផ្សេងទៀតដែលមានអាយុស្របាលគាត់ចូលចិត្តលេងកីឡា, Tom មានការស្រលាញ់ការរាំរបាំបាឡេជាខ្លាំង។

ជឿឬក៏អត់ថា គាត់មិនមានប្រជាប្រិយភាពខ្លាំងនៅក្នុងសាលានោះទេ។ គាត់ត្រូវបានក្មេងដទៃទៀតចាត់ទុកថាជាមនុស្សដែលគ្មានអ្វីអស្ចារ្យ ហើយតែងតែលេងសើចនឹងគាត់។ ពួកគេនឹងមកលួចមើលតាមបង្អួចដោយចេតនា ខណៈពេលដែលគាត់កំពុងរាំ ដើម្បីសើចចំអកឱ្យគាត់។ គាត់ត្រូវបានគេសើចដាក់ឥតឈប់ឈរ ចំពោះការធ្វើអ្វីដែលគាត់ស្រលាញ់បំផុត ប៉ុន្តែ Tom Holland គឺជាយុវជនដែលមានភាពអត់ធន់ខ្លាំង។

ដូច្នេះគាត់បានិយាយថា "ទាំងនេះគឺជាគ្រាន់តែជាចំណុចលំបាកក្នុងជីវិតមួយចំនួនប៉ុណ្ណោះ ប៉ុន្តែអ្នកមិនអាចធ្វើឱ្យខ្ញុំទ្រាំលែងបាន ដើម្បីរារាំងខ្ញុំមិនឱ្យធ្វើវាបាននោះទេ។"អ្វីដែលគាត់មិនបានដឹងនោះគឺ ភាពបត់បែនដែលគាត់ទទួលបានពីការរាំជាអ្វីដែលធ្វើឱ្យគាត់លេចធ្លោ។

ក្រោយពីបញ្ចប់ការសិក្សាមហាវិទ្យាល័យ Wimbledon, គាត់បានទៅរៀននៅសាលាសិល្បៈមួយ ដែលមានឈ្មោះថា BRIT។ គាត់បានចាប់ផ្តើមអាជីពសម្ដែងដំបូងរបស់គាត់នៅលើឆាក West End ក្នុងតួអង្គជា Billy Elliot the Musical នៅរោងមហោស្រព Victoria Palace។ បន្ទាប់មក គាត់បានសម្តែងក្នុងខ្សែភាពយន្តបែបគ្រោះមហន្តរាយ The Impossible នៅឆ្នាំ២០១២ ដែលធ្វើឲ្យគាត់បានទទួលពានរង្វាន់ តារាសម្តែងវ័យក្មេងជាងគេប្រចាំឆ្នាំ។

មិនយូរប៉ុន្មាន គាត់ទទួលបានភាពល្បីល្បាញជាអន្តរជាតិ នៅពេលដែលគាត់បានសម្តែងនៅក្នុងខ្សែភាពយន្ត Spider-Man។ អ្វីដែលគាត់ទទួលបានទាំងអស់នេះ ផ្តើមចេញពីសកម្មភាពដែលអ្នកដទៃសើចចំអកឱ្យគាត់។ មិនថាអ្នកល្អប៉ុណ្ណា មានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ បើអ្នកនៅតែភ័យខ្លាចនឹងការនិយាយ និងការសើចចំអករបស់អ្នកដទៃ អ្នកនឹងគ្មានថ្ងៃសម្រេចបានអ្វីដែលតែងតែសុបិន្តនោះទេ។

ដូច្នេះត្រូវចាំថា បើសិន Tom Holland នៅតែបារម្ភ នៅតែខ្វល់ខ្វាយនឹងមនុស្សទាំងនោះ អ្នកទាំងអស់គ្នាច្បាស់ជាមិនស្គាល់ថាគាត់នរណាឡើយ។ នេះហើយគឺជារបៀបដែលក្មេងប្រុសម្នាក់ដែលត្រូវបានគេធ្វើបាបបានក្លាយជាកំពូលវីរបុរស Spider-Man៕

2022-03-05 11.55.08 (1)


 


ថ្ងៃសៅរ៍, 05 ខែមីនា 2022 11:32  BeeTube News