លោក Olaf Sholz ប្រធានគណបក្សសង្គមប្រជាធិបតេយ្យ (SPD) បាននិយាយថា គណបក្សរបស់លោកនឹងទំនងជាចូលរួមជជែកជាមួយនឹងគណបក្សបៃតង (Green party)ហើយនឹងគណបក្សប្រជាធិបតេយ្យសេរី (FDP)ដើម្បីរៀបចំរដ្ឋាភិបាលចម្រុះមួយ ប៉ុន្តែគណបក្សអភិរក្សនិយម (CDU)ដែលជាអ្នកបន្តវេនពីអ្នកស្រី Angela Merkel ក៏បានព្យាយាមផងដែរដើម្បីរៀបចំរដ្ឋាភិបាលចម្រុះមួយ តែនៅមិនទាន់មានភាពច្បាសលាស់។
គណបក្ស SPD បានបង្ហាញថាខ្លួនជាគណបក្សមួយដ៏ខ្លាំងលើសគេដែលបានទទួលសំលេងដឹកមុខគណបក្សអភិរក្សនិយមរបស់អ្នកស្រី Merkel តែបន្តិចបន្តួច រីឯគណបក្ស២ទៀតដែលជាគណបក្សដែលគេត្រូវការដើម្បីជាដៃគូរក្នងរដ្ឋាភិបាលចម្រុះ គឺគណបក្សបៃតង និងគណបក្ស FDP ក៏កំពុងបានរៀបចំខ្លួនដើម្បីជជែកពីអនាគតរដ្ឋាភិបាលចម្រុះផងដែរ ។
លោកArmin Laschet និងលោក Robert Habeck បាននិយាយថាក្នុងខណៈនេះមិនទាន់មានគណបក្សណាមានអាណត្តិនៅឡើយទេ តែបើតាមលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គណបក្សបរិស្ថាននិយម បៃតងនិងគណបក្ស FDP ទំនងជានឹងចូលរួមក្នងរដ្ឋាភិបាលចម្រុះត្រីភាគីដោយសារគណបក្សទាំ២មានសំលេងឆ្នោតច្រើនគ្រប់គ្រាន់សំរាប់ចូលរួមបង្រ្គប់សំលេងភាគច្រើនក្នុងសភាដើម្បីរៀបចំរដ្ឋាភិបាល។
អ្នកបោះឆ្នោតប្រហែលជាង៥០%នៃគណបក្សគ្រឹស្ទានប្រជាធិបតេយ្យ( CDU ) របស់អ្នកស្រីMerkel បានគិតថា លោក Armin Laschet ដែលជាប្រធានគណបក្ស គួរតែចុះចេញពីតំណែង ដោយយោលទៅតាមការស្ទាបស្ទង់មតិមួយ។ មនុស្សភាគច្រើនបានមើលឃើញថា លោក laschet ទំនងដូចជាអាចជំនួសអ្នកស្រី Merkel បន្ទាប់ពីបានជ្រើសរើសលោកឲ្យក្លាយទៅជាប្រធានគណបក្ស CDUនៅក្នុងខែមេសា ប៉ុន្តែអត្រានៃការស្ទាបស្ទង់មតិជាបន្តបន្ទាប់បានបង្ហាញថាគណបក្ស ក្រោមការដឹកនាំរបស់លោកហាក់ដូចជាជំពប់ជើង ហើយអត្រានៃប្រជាប្រី៍យ៍ភាពបានធ្លាក់ចុះរហូតមកដល់២៤,១%។
ទោះជាយ៉ាងណាក៏ដោយក៏រដ្ឋាភិបាលថ្មីត្រូវប្រើពេលវេលាយូរបន្តទៀត អាចរហូតដល់ខែធ្នូទើបអាចលេចចេញជារូបរាង ដែលអ្នកស្រីAngela Merkelនឹងនៅបន្តតំណែងជាប្រមុខដឹកនាំរដ្ឋាភិបាលចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីចេញជារូបរាង។