BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អតីតបេក្ខជន​ Cambodian Idol សុវត្ថិឌី ធារីកា បាត់បង់ឪពុកម្តាយដោយសារគ្រោះថ្នាក់ចរាចរណ៏ 

ថ្ងៃព្រហស្បតិ៍, 19 ខែឧសភា 2022 14:03  BeeTube News

280533435_540564624106140_1135696908699271814_n

ជិវិតមនុស្សយើងម្នាក់ៗកើតមកលើភពផែនដីនេះតែងតែជួបប្រទះនូវសេចក្តីទុក្ខសោកដែលមិនអាចគេចផុតបានឡើយ ដូចជាពាក្យមួយឃ្លានៅក្នុងព្រះពុទ្ធសាសនាថា ជីវិតរបស់មនុស្សសត្វទាំងអស់មិនទៀងទាត់ឡើយ តែសេចក្តីស្លាប់របស់មនុស្សយើងម្នាក់ៗគឺទៀង ហើយថ្ងៃណាមួយយើងទាំងអស់គ្នាប្រាកដជាស្លាប់ តែគ្រាន់តែយូរ ឬក៏ឆាប់តែប៉ុណ្ណឹងឯង។ ជាការពិត​មនុស្សយើងតែងជួបបញ្ហាមិនអាចគេចបាន តែបញ្ហា ឬសេចក្តីទុក្ខខ្លះ វាពិតជាលឿន ហើយធ្ងន់ធ្ងរ និងពិបាកធ្វើចិត្តទទួលយកណាស់។ ជាក់ស្តែងដូចជា រឿងរ៉ាវដ៏គួរឲ្យរន្ធត់ចិត្ត និងសោកសង្រែងជាទីបំផុត ដែលទើបតែបានកើតឡើងថ្មីៗទៅលើក្រុមគ្រួសាររបស់តារាស្រីវ័យក្មេង សុវត្ថិ ឌីធារីកា​ ដែលឪពុកម្តាយរបស់នាងបានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់ឡានចូលទៅក្នុងប្រឡាយទឹក។

282104696_482568443621386_6670114596823825483_n

ហេតុការណ៍នេះបានកើតឡើង នៅពេលដែលនាងនិងក្រុមគ្រួសាររបស់នាងមានគ្នាប្រាំនាក់ បានជិះឡានត្រឡប់មកពីបំពេញការងារមួយនៅខេត្តព្រះវិហារ។ នៅពេលកំពុងជិះឡានរបស់នាងបានបើកមកដល់ផ្លូវកែងមួយដែលជាផ្លូវលំគ្រួសក្រហម ហើយរអិល ជាហេតុធ្វើឲ្យប៉ារបស់នាងមិនអាចទប់ចង្កូតបាន ហើយបានរអិលធ្លាក់ចូលទៅក្នុងទឹកប្រឡាយនៅម្ខាងទៀតនៃផ្លូវ។ នៅពេលធ្លាក់ចូលទៅឪពុកម្តាយរបស់នាងបានសន្លប់ ហើយនាង យាយនិងប្អូនរបស់នាងបានវៀរចេញមកតាមកញ្ចក់ទាន់។ នាងបានខំប្រឹងស្រវា៉រកជួយបា៉ម៉ាក់របស់នាងដែរតែជួយមិនបាន ហើយទម្រាំតែក្រុមការងារ និងអ្នកភូមិមកទាញឡានចេញមកបាន ពួកគាត់ទាំងពីរបានផុតដង្ហើមបាត់ទៅហើយ។ ចុងក្រោយនាង និងប្អូនប្រុសរបស់នាងបានត្រឹមជិះឡានពេទ្យដឹកសពឪពុកម្តាយត្រឡប់មកវិញទាំងក្តុកក្តួលក្នុងចិត្ត និងការយំសោកបោកខ្លួន ស្តាយជីវិតរបស់អ្នកមានគុណទាំងពីរ។ នាងបាននិយាយថា រឿងរ៉ាវនេះវាបានកើតឡើងបាត់ទៅហើយ ហើយបើយើងនៅសោកស្តាយក៏វាគ្មានន័យអ្វីទៀតដែរ ព្រោះគាត់ទាំងពីរបានទៅបាត់ហើយ។

280535030_540564574106145_3002150286036998841_n

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង គេឃើញមានមនុស្សជាច្រើនបានចូលរួមរំលែកទុក្ខទាំងនៅក្នុងប្រព័ន្ធ បណ្តាញសង្គម និងទៅដល់ផ្ទះរបស់នាងផ្ទាល់តែម្តងក៏មាន ជាពិសេស មានតារាល្បីៗស្រីប្រុសជាច្រើនបានទៅជួយចូលរួមរំលែកទុក្ខដល់នាង។ ឥឡូវ សពឪពុកម្តាយរបស់នាងបានយកមកធ្វើបុណ្យទៅតាមប្រពៃណីនៅវត្តស្ទឹងមានជ័យ ដូច្នេះបើបងប្អូនញាតិមិត្តទាំងឡាយណាចង់អញ្ចើញទៅចូលរួមអាចចូលរួមបាន៕ 

281557171_1336792023396904_1910072227924694945_n

អត្ថបទដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃព្រហស្បតិ៍, 19 ខែឧសភា 2022 14:03  BeeTube News