BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Sovath Monivann ទំលាក់ Teaser បទរ៉េបថ្មី “ហូបបង រឺហូបបាយ”

ថ្ងៃចន្ទ, 21 ខែសីហា 2023 15:24  BeeTube News

362663892_835977074550519_6329806304558426548_n (1)

កាលពីថ្ងៃទី២០ ខែសីហាកន្លងទៅនេះ តារារ៉េបជំនាន់ថ្មីរហ័សនាមឥន្រ្ទីប្រចាំផលិតកម្ម Galaxy Navatra លោក Sovath Monivann បានធ្វើការបញ្ចេញនូវស្នាដៃ Teaser បទចម្រៀងថ្មីរបស់លោកមួយបទអមនឹងឃ្លាខេបសិនថា«អូនចង់ហូបបង រឺ ចង់ហូបបាយ?» នៅលើទំព័រហ្វេសប៊ុកផ្លូវការ ក៏ដូចជា Story Instagram ឆាណែលតេលេក្រាម និងជាពិសេសនៅលើគណនី Tik Tok របស់លោកដែលមានអ្នក Follow សរុបរហូតទៅដល់ជាង 2 លាននាក់ឯណោះ។

363441488_835977104550516_2415162767386630141_n

យ៉ាងណាមិញផងដែរ គួររំលឹកថាលោក Sovath Monivann ក៏ធ្លាប់បានបញ្ចេញ Teaser បទចម្រៀងរ៉េបមួយបទទៀតរបស់លោកផងដែរនៅលើ Tik Tok ដែលនៅមិនទាន់បានផ្សាយមកទល់ពេលនេះកាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅនេះ។ដោយបទចម្រៀងនោះបានភ្ជាប់ជាមួយនឹងពាក្យខេបសិនថា «Cheat On Me» និងសង្កេតឃើញថាជាបទរ៉េបមួយមានភាពពិរោះលន្លង់លន្លោចទាក់ចិត្តខ្លាំងមែនទែន ដែលបានធ្វើអោយទស្សនិកជនជាច្រើនទន្ទឹងរង់ចាំនៃការចេញផ្សាយ។

357690682_820659282748965_6247322311562938754_n

កត់សម្គាល់ផងដែរថា ក្នុងដំណើរវិថីការងារសិល្បៈរបស់លោករួមគ្នាជាមួយផលិតកម្ម Galaxy Navatra នាពេលកន្លងមក លោក Sovath Monivann បានធ្វើការចេញផ្សាយស្នាដៃបទចម្រៀងជាផ្លូវការចំនួន៣រួចមកហើយ ដែលទាំងនោះសុទ្ធសឹងជាបទចម្រៀងរ៉េបកំពុងពេញនិយម។ 

357580678_821110396037187_6307451306957525065_n

ដោយនៅក្នុងនោះរួមមានបទចម្រៀង Don’t Compare បទ Sixteen Eighteen+ និងចុងក្រោយ​​​​​​បំផុត បទ In The Club ដែលបានចេញផ្សាយកាលពីចុងខែឧសភា។ តារាទូតសុឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈ Red Bull រូបនេះ ក៏គួរអោយចាប់អារម្មណ៍បានថាជា Super Rich and Popular Net Starនៅលើបណ្តាញសង្គមផងដែរ​​​ ដោយសារតែរូបពភាពសង្ហារបស់លោកបានបញ្ចេញឡើងនៅតាមទីកន្លែងប្លែកៗកាលីបៗ Off-Leaque មួយចំនួន។

360154934_830710555077171_9129585395576422423_n

តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះការចេញផ្សាយបទរ៉េបថ្មីៗរបស់លោក Sovath Monivann ក្នុងអំឡុងពេលនេះ?


ថ្ងៃចន្ទ, 21 ខែសីហា 2023 15:24  BeeTube News