មិនគួរអោយនឹកស្មានសោះ បទពីដើមរបស់លោកព្រាបសុវត្ថិ«ចាំទឹកភ្នែកស្ងួតសិន» ត្រូវបានច្រៀងឡើងម្តងទៀតពីសំណាក់កូនប្រុសច្បងរបស់លោកផ្ទាល់លោកសុវត្ថិមុនីវណ្ណនៅឯក្លឹបកំសាន្ត Central Club កាលពីយប់ថ្ងៃទី២៣ ខែកញ្ញាកន្លងទៅនេះ។
ដោយការសម្តែងបទនេះរបស់លោកសុវត្ថិមុនីវណ្ណគឺមានលក្ខណៈទាក់ទាញខុសប្លែក ដោយត្រូវបានកែសាច់ភ្លេងមួយចំនួនឡើងវិញពីសំណាក់ប្អូនប្រុសពៅរបស់លោកផងដែរគឺលោកសុវត្ថិ សិរីវុឌ្ឍ។ គួរអោយចាប់អារម្មណ៍បានថា បទ«ចាំទឹកភ្នែកស្ងួតសិន» របស់លោកព្រាបសុវត្ថិមួយនេះ គឺនាំអារម្មណ៍វិលទៅកាន់ជំនាន់យុវភាពរបស់លោកម្តងទៀត ដែលត្រូវបកស្រាយឡើងវិញដោយកូនប្រុសរបស់លោកផ្ទាល់តែម្តង ដែលសាងជាចំណាប់អារម្មណ៍ប្លែកសំរាប់អ្នកទស្សនា។
គួររំលឹកបានថា បទ«ចាំទឹកភ្នែកស្ងួតសិន»នេះគឺជាបទដែលបានចូលរួមច្រៀងដោយលោក DJ Sdey និងជាបទប្រចាំអាល់ប៊ុមVol 232 របស់ផលិតកម្មរស្មីហង្សមាសតែម្តង ខណៈដែលអាល់ប៊ុមនេះមានទាំងអស់១២បទ និងចូលរួមច្រៀងដោយតារាចម្រៀងត្រឹមតែ៣រូបប៉ុណ្ណោះនៅលើ Cover អាល់ប៊ុម ដែលរួមមានអ្នកនាងគឹម លក្ខណា លោកណុប បាយ៉ារិទ្ធ និងលោកព្រាប សុវត្ថិ។
មើលទៅរសជាតិស្នេហាយុវវ័យរបស់ពួកគេទាំង៣ ត្រូវបានលោកសុវត្ថិមុនីវណ្ណរំលឹកឡើងវិញជាថ្មីដែលញ៉ាំងអោយក្លឹបកំសាន្តទាំងមូលរំភើបញាប់ញ័រទៅតាមបរិយាសនៃស្នេហាស្ម័គ្រស្មោះដ៏ព្រឺព្រួចនាសម័យកាលមុនហើយ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?