BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពិតជាគួរអោយស្ងើចសរសើរមែនទែនរវាងមិត្តភាពរបស់ Sophia Kao និង លោក VannDa

ថ្ងៃចន្ទ, 04 ខែមេសា 2022 14:01  BeeTube News

 

artworks-WSOz3xyuI5CVQeuu-nPE41Q-t500x500

សម្រាប់ហ្វេនៗដែលចូលចិត្តស្តាប់បទចម្រៀង និងទស្សនាMVរបស់វណ្ណដា ប្រហែលជាធ្លាប់បានឃើញនិងស្គាល់ហើយគឺ កញ្ញា Sophia Kao ដែលជាសិល្បៈករម្នាក់ដែលស្ថិតនៅក្នុងផលិតកម្មបារមីជាមួយគ្នា  និងបានសម្តែងរួមគ្នានៅក្នុងMVបទចម្រៀងបូកគីឡូដែលទើបនឹងចេញថ្មីៗនេះ។

sophia-kao-smile

តែទោះជាយ៉ាងណាក៏ដោយ កញ្ញាមិនត្រឹមតែជាសមាជិកនៅក្នុងក្រុមនោះទេ តែក៏ជា មិត្តភ័ក្តិដ៏ស្និទ្ធស្នាលរបស់វណ្ណដាម្នាក់ផងដែរ។ ជាក់ស្តែងកាលពីថ្ងៃ ២៥ ខែមីនា កន្លងទៅនេះ កញ្ញា Sophia Kao បានធ្វើការAdd នូវStory មួយដែលនាងកំពុងតែស្ថិតនៅប្រទេសសិង្ហបុរីនៅឡើយ ដែលបានសរសេរថា  Fri! Sok Sabay Te, I went to an apple store in Singapore today and put ur music on every device. ដែលមានអត្ថន័យជាភាសាខ្មែរថា ថ្ងៃនេះខ្ញុំបានទៅហាងលក់គ្រឿងអេឡិចត្រូនិករបស់ Appleនៅសាំងហ្គាពួរហើយបានចាក់បទចម្រៀងរបស់សម្លាញ់នៅលើគ្រប់ឧបករណ៍ទាំងអស់”។មិនយូរប៉ុន្មានលោកវណ្ណដាក៏បានចែករំលែកមកកាន់Storyរបស់ខ្លួនថាទាំងអស់សំណើចថា “គ្នាសុខសប្បាយទេ! ឆាប់ត្រឡប់មកវិញមក my friend ខ្ញុំហើយនិងរិទ្ធិកំពុងតែប្រយុទ្ធសម្បើមណាស់ឥឡូវនេះ”។

photo_2022-04-04_13-55-31

គួរបញ្ជាក់ផងដែរថានេះ គ្រាន់តែជា ការលេងសើចឬTrollគ្នាទៅវិញទៅមកមួយដែលយើងបានមើលឃើញប៉ុណ្ណោះ មានរឿងជាច្រើនកន្លងមកដែលអ្នកទាំងពីរTrollគ្នាលេងមិនថានៅលើបណ្តាញសង្គមឬលើឆាកប្រគុំតន្រ្តីនោះទេ។

maxresdefault

អ្នកទាំងពីរក៏បានធ្លាប់ច្រៀងFeaturingជាមួយគ្នាជាមួយបទចម្រៀងប្រភេទR&B ក្រោមចំណងជើងTimeដែលបានចេញកាលពីឆ្នាំមុនផងដែល ហើយឥឡូវនេះមានអ្នកទស្សនានៅលើយូធូបជាង៣លានដងហើយ។ Adminក៏ដូចជាអ្នកគាំទ្ររបស់ទាំងពីរ ក៏សង្ឃឹមថានឹងទទួលបានបទចម្រៀងថ្មីដែលមានការFeaturingរវាងអ្នកទាំងពីរម្តងទៀតនៅក្នុង
Album Skull ទី២របស់លោកវណ្ណដាដែលនឹងចេញឆាប់ៗខាងមុខនេះ។

អត្ថបទដោយ Calvin Nann & គុយដង់


ថ្ងៃចន្ទ, 04 ខែមេសា 2022 14:01  BeeTube News