BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Sophia Kao ចែករំលែកអារម្មណ៏ពិតលើបទ Day​ Dreamer នៃ Album ថ្មីរបស់ VannDa 

ថ្ងៃអង្គារ, 05 ខែកក្កដា 2022 11:10  BeeTube News

photo_2022-07-05_10-55-52

កាលពីថ្ងៃអាទិត្យលោកវណ្ណដាបានបញ្ចេញបទចំរៀងនៅក្នុង Album Skull 2របស់លោកនៅលើបណ្តាញចាក់ចម្រៀងទាំងអស់រួចមកហើយដែលទទួលបានការគាំទ្រជាច្រើននាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងកាលពីថ្មីៗនេះ កញ្ញា កែវសុភា ដែលជាមិត្តរួមក្រុមការងាររបស់លោកវណ្ណដានិងធ្លាប់បានច្រៀងរួមគ្នារួចមកហើយជាមួយបទ Time កាលពីឆ្នាំ២០២១ បានធ្វើការបង្ហេាះសារក្នុង Story របស់គណនីរូបនាងផ្ទាល់អំពីចំណាប់អារម្មណ៍លើបទចំរៀងមួយបទរបស់លោកវណ្ណដាគឺបទ Day Dreamer។ គាមរយៈសារក្នុងបណ្តាញសង្គម IG របស់កញ្ញាបានអោយដឹងថា Day Dreamer គឺជាបទដែលធ្វើអោយកញ្ញាមានអារម្មណ៍ផ្សារភ្ជាប់ជាមួយវណ្ណដាខ្លាំងបំផុត ហើយក៏ជាលើកដំបូងដែលកញ្ញាបានឃើញវណ្ណដា លាតត្រដាងអារម្មណ៍ពិតៗរបស់លោកខ្លាំងបែបនេះ។

sophia-kao-smile-1

កញ្ញាពិតជាមានមោទភាពចំពេាះលោក និងមានសំណាងណាស់ដែលអាចហៅលោកជាមិត្ត។កញ្ញាបានអរគុណសំរាប់ការធ្វើជាមនុស្សល្អនិងភាពជាគំរូរបស់លោកនិងសំរាប់គ្រប់យ៉ាងដែលលោកធ្វើសំរាប់នាង។ សំរាប់ពិភពលោកទាំងមូលលោកគឺជាវណ្ណដាតារាកំពូលម្នាក់ តែសំរាប់នាងវិញគេនៅតែជាមិត្តសំឡាញ់ដ៏ល្អរបស់នាង។​ កញ្ញាក៏បានបន្ថែមទៀតថា ថ្វីត្បិតតែបទចម្រៀងនេះត្រូវបានបញ្ចេញនូវ Version ថ្មី ប៉ុន្តែរូបនាងផ្ទាល់ពិតជាពេញចិត្ត Raw Demo Version របស់វណ្ណដាជាខ្លាំងនៅពេលដែលបានស្តាប់ជាមួយក្រុមការងារជាលើកដំបូងដែលបានធ្វើអោយនាងរំជួលចិត្តដល់ថ្នាក់យំផងដែរ។ គួរអោយកត់សំគាល់បានថា Skull The Album របស់លោកវណ្ណធ្លាប់បានភ្ជាប់ជាមួយនឹង Voice Demo Version មួយដែលរួចមកហើយនៅពេលដែលអាលប៊ុមនេះចេញជាផ្លូវការ។ Admin ក៏ដូចជាអ្នកគាំទ្រជាច្រើននាក់ទៀតសង្ឃឹមថាលោកវណ្ណដានឹងបញ្ចេញនូវបទ ​Day ​Dreamer​ Raw Demo Version សម្រាប់អោយគ្រប់គ្នាបានស្តាប់នាពេលខាងមុខនេះ។

Vannda-1m-views_1280x720_08182021-1200x675

អត្ថបទដោយ Mao Monipichvatey


ថ្ងៃអង្គារ, 05 ខែកក្កដា 2022 11:10  BeeTube News