BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍៖ ដាក់ចេញស្តង់ដារ SOP ដើម្បីត្រៀមទទួលទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ

ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 16:06  Jasmine Tea

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានឲ្យដឹងនារសៀល ថ្ងៃទី០៤ ខែកញ្ញា នេះថា ការដាក់ចេញឲ្យអនុវត្តស្តង់ដារ SOP សំដៅធ្វើយ៉ាងណាឲ្យអាជីវកម្មទេសចរណ៏រៀបចំខ្លួនឲ្យស្របទៅតាមគន្លងប្រក្រតីភាពថ្មី ដើម្បីត្រៀមទទួលទេសចរណ៍នាពេលខាងមុខ ជាពិសេសដើម្បីធ្វើឱ្យគុណភាពសេវាកម្ម របស់យើងទាំងអស់មានលក្ខណៈល្អប្រសើរស្របទៅតាមស្តង់ដារ។

2021-09-06 15.17.22-2-2

2021-09-06 15.16.59-2-2

2021-09-06 15.16.50-2-2

 

2021-09-06 15.17.16-2-2

ដើម្បីរក្សាបាននូវស្ថេរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្ត “ការធ្វើបច្ចុប្បន្នភាព នៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី” សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ ដែលរួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

2021-09-06 15.17.40-2-2

 

2021-09-06 15.17.46-2-2

 

2021-09-06 15.17.33-2-2

លោក តុប សុភ័ក បានបញ្ជាក់ថា ការដាក់ចេញឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា SOP ក្នុងបរិបទកូវីដ-១៩នេះ គឺសំដៅធ្វើយ៉ាងណាឲ្យអាជីវកម្មទាំងអស់នោះ ត្រូវរៀបចំខ្លួនឲ្យស្របទៅតាមគន្លងប្រក្រតីភាពថ្មី ដើម្បីត្រៀមទទួលទេសចរ នាពេលខាងមុខ ជាពិសេសដើម្បីធ្វើឱ្យគុណភាពសេវាកម្ម របស់យើងទាំងអស់មានលក្ខណៈល្អប្រសើរ ស្របទៅតាមស្តង់ដារ និងធានាបាននូវគុណភាព ហើយអ្វីដែលសំខាន់ទៀត គឺដើម្បីការពារសុវត្ថិភាព នៅក្នុងកាលៈទេសៈនេះ កុំឲ្យមានការចម្លងរលដាលនៅក្នុងមូលដ្ឋានអាជីវកម្មរបស់ពួកគាត់។

2021-09-06 15.18.10-2-2

2021-09-06 15.18.20-2-2

 

2021-09-06 15.18.43-2-2

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៏បានបើកកិច្ចប្រជុំមួយ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្តិស្ដង់ដា SOP តាមគន្លងប្រក្រតីភាពថ្មី  សម្រាប់អាជីវកម្មទេសចរណ៍ធំៗ ហើយបើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ ខាងលើនេះ ត្រូវបានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌ នៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មីតាមស្ថានភាពបច្ចុប្បន្ន។ វិធានសុវត្ថិភាពនេះ ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍។

គួររំលឹកថា ស្ថិតិភ្ញៀវទេសចរណ៍ឆ្នាំ២០២០បង្ហាញថា វិបត្តិជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើវិស័យទេសចរណ៍នៅកម្ពុជា ដោយប្រាក់ចំណូលពីទេសចរណ៍អន្តរជាតិទទួលបានក្នុងឆ្នាំ២០២០មានត្រឹម១,០២៣ពាន់លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ៧៩,២ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមាន៤,៩១៩ ពាន់លានដុល្លារ។ ចំណែកភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជាមានចំនួន១,៣១លាននាក់ ថយ៨០,២ ភាគរយធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន៦,៦១ លាននាក់៕ (មានជ័យ)


ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 16:06  Jasmine Tea