BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទចម្រៀងល្បីៗទាំង១០ ដែលមិននឹកស្មានថានិពន្ធដោយលោក  Ed Sheeran

ថ្ងៃចន្ទ, 09 ខែឧសភា 2022 10:31  BeeTube News

ជាទូទៅមនុស្សជាច្រើនបានស្គាល់លោក អែដ ស្ហូីរ៉ែន (Ed Sheeran) តាមរយៈបទចំរៀងល្បីៗមួយចំនួនដែលលោកបានច្រៀង ដូចជា “Thinking Out Loud”, “Perfect” និង “Shape of You”។ ប៉ុន្តែមានមនុស្សមិនច្រើនទេ ដែលដឹងថា លោកក៏ជាអ្នកនិពន្ធឆ្នើមមួយរូបដែរ ហើយបទដែលលោកនិពន្ធភាគច្រើនគឺសុទ្ធតែជាបទល្បីៗ និងច្រៀងដោយតារាល្បីៗដូចជា ក្រុម One Direction, Justin Bieber និង Rita Oraជាដើម។ ខាងក្រោមនេះ វាគឺជាបទចំរៀងល្បីៗទាំង១០ ដែលនិពន្ធដោយ តារាចំរៀង អែដ ស្ហុីរ៉ែន។ 

១០.  Strip That Down (Liam Payne) 

Strip That Down ដែលលោកបាននិពន្ធឲ្យ តារាចំរៀង Liam Payne នៅក្នុងឆ្នាំ ២០១៧ ហើយបានក្លាយជាបទចំរៀងដ៏ពេញនិយមបំផុតមួយឥឡូវនេះ។ 

maxresdefault (8)

៩. Cold Water (ft. Justin Bieber & MO) 

Cold Water ជាបទមួយដែលនិពន្ធឡើងរួមគ្នា រវាងលោក Ed Sheeran Justin Bieber ហើយនិងក្រុមមិត្តភ័ក្តិអ្នកនិពន្ធរបស់លោក ឲ្យលោក Major Lazer ក្នុងឆ្នាំ២០១៦។ បទនេះត្រូវបានច្រៀងរួមគ្នារវាង លោក DJ Major Lazer Justin Bieber និង MO ។ 

maxresdefault (9)

៨. 18 (One Direction) 

បទ “18” គឺបទបែបបុរាណដែល Ed Sheeran បាននិពន្ធឡើង ហើយស្រឡាញ់ពេញចិត្តវាយ៉ាងខ្លាំង។ វាមានលក្ខណៈកាន់តែពិសេសថែមទៀតនៅពេលដែលលោកបានយកបទនេះឲ្យក្រុម One Direction ច្រៀង។ 

ab67616d0000b273d304ba2d71de306812eebaf4

៧. Tattoo (Hilary Duff) 

នេះគឺជាបទមួយផ្សេងទៀតដែល អែដ ស្ហុីរ៉ែន បាននិពន្ធ ហើយត្រូវបានដាក់បញ្ចូលទៅក្នុងអាល់ប៊ុម “Breathe In. Breathe Out” ទី៥ របស់ Hilary Duff ក្នុងឆ្នាំ២០១៥។ 

hilary-duff--1280x720

៦. Say You Love Me (Jessie Ware) 

Jessie Ware ដូចគ្នានឹង Ed Sheeran ដែរ គឺតារាដែលមានសមត្ថភាពនិពន្ធបទចំរៀងល្បីៗជាច្រើន ហើយសម្រាប់បទ “Say You Love Me” គឺជាបទដែលពួកគេទាំងពីរបាននិពន្ធរួមគ្នា។ 

maxresdefault (10)

៥. Little Things (One Direction) 

ត្រឡប់ទៅក្រោយវិញក្នុងឆ្នាំ ២០១២ លោក អែដ ស្ហុីរ៉ែន បានសរសេរបទ “Little Things” ឲ្យក្រុម One Direction ហើយមកទល់នឹងពេលបច្ចុប្បន្នបទនេះ មានអ្នកចូលទៅស្តាប់ចំនួន ៣៨១លានដង។ 

One_Direction_-_Little_Things

៤. Your Song (Rita Ora) 

“Your Song” គឺជាស្នាដៃមួយទៀត របស់ លោក អែដ ស្ហុីរ៉ែន ដែលត្រូវបានសរសេរឡើងក្នុងឆ្នាំ ២០១៧។ 

maxresdefault (11)

៣. Dark Times (the Weeknd) 

Dark Times គឺជាបទនិពន្ធដោយ Ed Sheeran និង ច្រៀងដោយ The Weeknd ហើយត្រូវបានដាក់បញ្ចូលទៅក្នុងអាល់ប៊ុម “Beauty Behind the Madness” ឆ្នាំ ២០១៥ របស់គាត់។ 

the-weeknd---dark-times-1534934145-view-0

២. Everything Has Changed (Taylor Swift ft. Ed Sheeran) 

នេះគឺជាបទចំរៀងទី១២ ដែលនិពន្ធដោយ អែដ ស្ហុីរ៉ែន ហើយច្រៀងដោយតារាចំរៀងដ៏ល្បី តាយលឺ ស្វីហ្វថ៍ ក្នុងឆ្នាំ២០១២។ 

maxresdefault (12)

១. Love Yourself (Justin Bieber) 

នៅពេលដែលអ្នកឮសម្លេងដំបូងប្រហែលជាអ្នកគិតថា បទនេះច្រៀងដោយ អែដ ស្ហុីរ៉ែន។ ជាការពិតមិនមែនទេ តែលោកជាអ្នកសរសេរវាឡើងក្នុងឆ្នាំ២០១៥៕

bieber

អត្ថបទដោយ KuyDorng


ថ្ងៃចន្ទ, 09 ខែឧសភា 2022 10:31  BeeTube News