BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ្មានចម្លើយចំពោះសំណូមពររបស់ឆ្មាំសមុទ្ទអាមេរិក ដែលសុំចូលចាក់សាំងនៅលើកោះ Solomon

ថ្ងៃសុក្រ, 26 ខែសីហា 2022 17:38  គុន ច័ន្ទរដ្ឋា

photo_2022-08-26_17-28-31

Aljazeera-

នាវារបស់ឆ្មាំសមុទ្ទសហរដ្ឋអាមេរិក មិនអាចនឹងចូលសំចតដូចធម្មតានៅលើកោះ Solomon ពីព្រោះរដ្ឋាភិបាលនៃកោះមិនបានឆ្លើយតបទៅនឹងសំណូមពររបស់នាវាអាមេរិក ដែលសុំចូលសំចតចាក់សាំង មន្ត្រីសហរដ្ឋអាមេរិកម្នាក់និយាយ។ អាជ្ញាធរមិនបានឆ្លើយភ្លាមៗទៅនឹងសំណូមពរសុំការធ្វើអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៏មាន Reuters ។ កោះ Solomon មានទំនាក់ទំនងតឹងរ៉ឹងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចាប់តាំងពីមានការយល់ព្រមធ្វើកិច្ចព្រមព្រៀងមួយជាមួយនឹងប្រទេសចិនកាលពីខែឧសភា។ 

នាវា USCGC Oliver Henry បានកំពុងតែធ្វើការល្បាតចំពោះការនេសាទខុសច្បាប់នៅក្នុងសមុទ្ទប៉ាស៊ីហ្វីកខាងត្បូង សំរាប់អង្គការនេសាទក្នុងតំបន់ នៅពេលដែលខ្លួនខកខានមិនបានមានច្បាប់អនុញ្ញាតចូលទៅចាក់សាំងនៅ Honiara ដែលជារដ្ឋធានីនៃកោះ Solomon មន្ត្រីផ្នែកព័ត៌មាននៃនាវាឆ្មាំសមុទ្ទសហរដ្ឋអាមេរិកបានប្រាប់ Reuters តាមសេចក្តីថ្លែងការណ៍ក្នុងអ៊ីម៉ែល។ នាវានោះបានបង្វែរការធ្វើដំណើរទៅកាន់ Papua New Guinea ជំនួសវិញ មន្ត្រីបាននិយាយ។ នាវារបស់ចក្រភពអង់គ្លេសបានប្រកែកមិនព្រមធ្វើអត្ថាធិប្បាយលើប្រព័ន្ធផ្ស័ព្វផ្សាយ បានរាយការណ៍ការថា នាវាល្បាត HMS Spey ក៏បានចូលរួមនៅក្នុងប្រតិបត្តិការនេះដែរ។

ប្រតិបត្តិការណ៍ដ៏សំខាន់នៅក្បែរកោះក្នុងសមុទ្ទប៉ាស៊ីហ្វីកគឺ ដើម្បីត្រួតពិនិត្យការនេសាទខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេស Fiji, Papua New Guinea, Solomon island, និង Vanuatu ត្រូវបានបដិសេធមិនឲ្យចូលចាក់សាំងដោយ កោះ Solomon ។ "កម្មវិធីនាវាត្រូវបានស្ថិតនៅក្រោមការពិនិត្យមើលជាប្រចាំ ហើយការអនុវត្តជាប្រក្រតីសំរាប់ពួកគេក្នុងការផ្លាស់ប្តូរ ក្នុងហេតុផលសន្តិសុខនៃប្រតិបត្តិការណ៍ យើងមិនបានធ្វើការពិភាក្សារលំអិតនោះទេ” អ្នកនាំពាក្យកងភូមីន្ទនាវីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែល។

ទីក្រុង Honiara និងទីក្រុងប៉េកាំងបានច្រានចោលនូវការដែលថា មានមូលដ្ឋាននាវានៅលើកោះនេះ ទោះបីជាមានការបែកធ្លាយនូវពង្រាងនៃកិច្ចព្រមព្រៀងសន្តិសុខ ដែលបង្ហាញថាវានឹងអនុញ្ញាតឲ្យមានការកសាងផែកប៉ាល់ និងការបំពេញបន្ថែមទៀត។ អង្គការនេសាទសំរាប់វេទិការកោះក្នុងសមុទ្ទប៉ាស៊ីហ្វីក ដែលជាប្លុកនៃប្រជាជាតិប៉ាស៊ីហ្វីកចំនួន១៧ប្រទេស មានមជ្ឍមណ្ឌលត្រួតពិនិត្យផ្នែកសមុទ្ទក្នុង Honiara និងមានកិច្ចប្រតិបត្តិការណ៍ត្រួតពិនិត្យប្រចាំឆ្នាំក្នុងកានេសាទខុសច្បាប់ ដែលមានជំនួយពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និង នូវ៉ែលហ្សេឡង់ ព្រមទាំងបារាំង៕


ថ្ងៃសុក្រ, 26 ខែសីហា 2022 17:38  គុន ច័ន្ទរដ្ឋា