BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រឿងអាស្រូវបាល់ទាត់ Soleimani បង្ហាញភាពល្អក់កករជាថ្មីក្នុងសម្ព័ន្ធភាព,អ៊ីរ៉ង់ចង់លុបចោលទិដ្ឋាការជាមួយអារ៉ាប៊ីសាអូឌីត ខណៈ

ថ្ងៃពុធ, 04 ខែតុលា 2023 15:13  BeeTube News

Untitled design - 2023-10-04T150341.987 (1)

ចំពោះវិបត្តិថ្មីក្នុងទំនាក់ទំនងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បណ្តាលមកពីការប្រកួតបាល់ទាត់ក្នុងពានរង្វាន់ AFC Champions League ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Isfahan របស់អ៊ីរ៉ង់ រវាងក្លឹប Sepahan និងក្លឹប Al-Ittihad។ក្រុមអារ៉ាប៊ីសាអូឌីតបានបដិសេធមិនទទួលយកការទៅកាន់ទីវាលរហូតទាល់តែរូបសំណាក 3 របស់ឧត្តមសេនីយ៍ Qasem Soleimani អតីតមេបញ្ជាការកងកម្លាំង Quds អ៊ីរ៉ង់ ដែលត្រូវបានសម្លាប់ដោយចារកម្មអាមេរិកនៅអ៊ីរ៉ាក់ក្នុងឆ្នាំ 2020 ត្រូវបានដកចេញ។ AFC បានប្រកាសលុបចោលការប្រកួតរហូតទាល់តែមានដំណោះស្រាយរកឃើញចំពោះវិបត្តិរវាងការគ្រប់គ្រងរបស់ក្លឹបអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ខណៈដែលឧប្បត្តិហេតុនេះត្រូវបានឆក់ទាញយកឳកាសដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបន្ទាប់ពីវាត្រូវបានចាត់ទុកថាជាភស្តុតាងនៃភាពផុយស្រួយនៃការផ្សះផ្សារទំនាក់ទំនងឡើងវិញរវាង​​អារ៉ាប៊ីសាអូឌីត និង អ៊ីរ៉ង់។

  1. រឿងអាស្រូវបាល់ទាត់ Soleimani បង្ហាញទំនាក់ទំនងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតនៅតែស្មុគស្មាញ

យោងតាមសារព័ត៌មាន The Jerusalem Post ចុះផ្សាយថ្ងៃទី០៣ ខែតុលាបានអោយដឹងថា ការប្រកួតបាល់ទាត់ដែលត្រូវបានលុបចោលកាលពីយប់ថ្ងៃចន្ទរវាងក្រុមបាល់ទាត់ Sepahan របស់អ៊ីរ៉ង់ និងក្រុម Al-Ittihad របស់អារ៉ាប៊ីសាអូឌីត គឺជាឧទាហរណ៍មួយទៀតនៃការប្រកួតប្រជែងនៅតែកំពុងបន្តនៅក្នុងទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។

កាសែត Arab News ដែលមានមូលដ្ឋាននៅទីក្រុង Riyadh បានរាយការណ៍ថា "ជម្លោះដ៏ខឹងសម្បារមួយបានផ្ទុះឡើងកាលពីថ្ងៃចន្ទបន្ទាប់ពីក្លឹបបាល់ទាត់អ៊ីរ៉ង់មួយបានព្យាយាមប្រើការប្រកួតជាមួយគូប្រជែងអារ៉ាប៊ីសាអូឌីតសម្រាប់ការឃោសនានយោបាយ" ។ "ការប្រកួតពានរង្វាន់ AFC Champions League នៅកីឡាដ្ឋាន Naghsh-e-Jahan ក្នុងទីក្រុង Isfahan រវាងក្រុម Sepahan និងក្រុម Al-Ittihad ត្រូវបានផ្អាកនៅពេលដែលក្លឹបអ៊ីរ៉ង់បដិសេធមិនដក បដានយោបាយ និងរូបសំណាក់នៃអតីតយុទ្ធជនឆ្មាំបដិវត្តន៍លោក Qassem Soleimani ពីគែមនៃទីលានប្រកួត។”

នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ព្រោះ​វា​បង្ហាញ​ថា​ប្រទេស​អ៊ីរ៉ង់​នៅតែបន្ត​ព្យាយាម​កេងប្រវ័ញ្ចដើម្បីជំរុញភាពជ្រុលនិយមដូចជា​រឿង​​កីឡា​នេះជាដើម។ លោក Soleimani មិន​មែន​គ្រាន់​តែ​ជា​បុគ្គល​ក្នុងប្រវត្តិសាស្ត្រ​អ៊ីរ៉ង់​ធម្មតានោះ​ទេ។ លោកគឺជាមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមក្រុម Quds Force ហើយលោកបានគាំទ្រអំពើភេរវកម្មនៅជុំវិញតំបន់ផងដែរ។

2023-10-04 15.00.46

 

  1. អ៊ីរ៉ង់ពិចារណាលុបចោលទិដ្ឋាការជាមួយអារ៉ាប៊ីសាអូឌីត

យោងតាមសារព័ត៌មាន The Cradle ចុះផ្សាយថ្ងៃទី០២ ខែតុលាបានបង្ហាញថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានប្រកាសកាលពីថ្ងៃទី 2 ខែតុលាថា ទីក្រុងតេអេរ៉ង់កំពុងពិចារណាលុបចោលទិដ្ឋាការជាមួយអារ៉ាប៊ីសាអូឌីតជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី។

លោក Kanaani បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថា "យើងកំពុងធ្វើការដើម្បីលុបចោលទិដ្ឋាការជាមួយប្រទេសមួយចំនួន រួមទាំងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតផងដែរ" ។

លោកបានបន្ថែមថា“កិច្ចប្រជុំបានធ្វើឡើងជាមួយស្ថាប័ន និងអង្គការពាក់ព័ន្ធ។ បន្ទាប់ពីសិក្សាយ៉ាងយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាពវប្បធម៌ នយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ហើយបានពិចារណាលើបញ្ហាបង្កើនការទាក់ទាញទេសចរណ៍បរទេស វាមានភាពចាំបាច់ក្នុងការត្រូវរៀបចំរបាយការណ៍នៅកាន់ក្រសួងការបរទេស។"

លោកបានបន្តថា“យើងបានឯកភាពគ្នាទៅលើការអភិវឌ្ឍន៍ផ្លូវគមនាគមន៍ និងបណ្តាញគមនាគមន៍តាមមធ្យោបាយដែលអាចសម្រេចបាននូវផលប្រយោជន៍របស់ប្រទេសក្នុងតំបន់។

កាលពីសប្តាហ៍មុន អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសអ៊ីរ៉ង់ លោកស្រី Maryam Jalali Dehkordi បានប្រកាសពីការបន្តកិច្ចខិតខំប្រឹងប្រែងទ្វេភាគីដើម្បីបង្កើតទំនាក់ទំនងទេសចរណ៍ និងលុបចោលតម្រូវការទិដ្ឋាការរវាងប្រទេសទាំងពីរ។

2023-10-04 15.00.24

 

  1. រដ្ឋមន្រ្តីការពារជាតិ Gallant នឹងជួបសមភាគីអាមេរិកនៅទីក្រុង Washington

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី០១ ខែតុលាបានអោយដឹងថា ការិយាល័យរបស់លោករដ្ឋមន្រ្តីការពារជាតិ Yoav Gallant បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant គ្រោងនឹងជួបជាមួយសមភាគីអាមេរិករបស់លោកគឺរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin នៅទីក្រុងវ៉ាស៊ីនតោននៅចុងខែនេះ។

កិច្ចប្រជុំនេះបង្ហាញពីការបញ្ចប់ការហាមប្រាមរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលលោកលើកឡើងថារដ្ឋមន្ត្រីអាចទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនបាន លុះត្រាតែត្រូវបានអញ្ជើញទៅកាន់សេតវិមាន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានជួបកាលពីពីរសប្តាហ៍មុនជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden រួចមកហើយតែនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនោះទេ ដោយមិនមែននៅក្នុងសេតវិមានដូចលោក Netanyahu ត្រូវការនោះទេ។ ប៉ុន្តែលោក Biden បានបើកកិច្ចប្រជុំរបស់ពួកគេឡើងថាអាចនឹងអញ្ជើញលោក Netanyahu ទៅកាន់សេតវិមាននាពេលខាងមុខផងដែរ។

កិច្ចប្រជុំនាពេលខាងមុខរវាងលោក Gallant និងលោក Austin ទំនងជាផ្តោតលើបញ្ហានៃការគំរាមកំហែងរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា និងកិច្ចព្រមព្រៀងផ្សះផ្សារទំនាក់ទំនងឡើងវិញរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតដែលគាំទ្រឡើងដោយសហរដ្ឋអាមេរិក។

2023-10-04 15.00.39





 

 


ថ្ងៃពុធ, 04 ខែតុលា 2023 15:13  BeeTube News