BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើតំបន់ Soledar ជាអន្ទាក់សម្រាប់រុស្ស៊ីមែនទេ?

ថ្ងៃអង្គារ, 17 ខែមករា 2023 10:45  BeeTube News

2023-01-17 10.33.12

កងកម្លាំងរុស្ស៊ីថ្មីៗនេះបានអះអាងពីជ័យជម្នះរបស់ពួកគេនៅក្នុងទីក្រុង Soledar នៃប្រទេសអ៊ុយក្រែន ប៉ុន្តែអ្នកជំនាញបានអះអាងឡើងមានការវិភាគឡើងថានេះត្រឹមជាអន្ទាក់សំរាប់ទីក្រុងម៉ូស្កូប៉ុណ្ណោះ។ រដ្ឋមន្រ្តីអ៊ុយក្រែនបានអះអាងកងកម្លាំងរបស់ពួកគេមិនទាន់បានចាកចេញពីទីក្រុងនៅឡើយទេ និងនៅតែបន្តប្រយុទ្ធតទៅទៀត។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បាននិយាយឡើងផងដែរថាការច្បាំងគ្នានៅក្នុងតំបន់ Soledar និងទីក្រុងផ្សេងៗទៀតនៅភាគខាងកើតគឺនៅតែបន្ត។ នៅខណៈពេលដែលរុស្ស៊ីបានអះអាងថានៅមិនទាន់បានឯករាជ្យនៅឡើយ អ្នកយកពត៌មានរបស់រុស្ស៊ីក៏បានចែករំលែកទីតាំងភូមិសាស្រ្តទាហានរបស់ពួកគេនៅក្នុងតំបន់ Soledar។ ទីតាំងភូមិសាស្រ្តទាំងនោះបានបង្ហាញថាកងកម្លាំងរុស្ស៊ីបានដណ្តើមយកស្ទើរតែពេញតំបន់ Soledar នោះហើយ។ ទីក្រុងដែលតាំងទីនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនបានក្លាយជាចំនុចប្រសព្វមួយនៃជំលោះអូសបន្លាយរវាងប្រទេសទាំងពីរ។ 

អ៊ុយក្រែនបានអះអាងថាផលប្រយោជន៍ដែលរុស្ស៊ីទទួលបាននៅក្នុងតំបន់ភាគខាងកើតនេះ វានឹងស្មើនឹងជ័យជំនះដែលខាតច្រើន។ ឆ្មាំជាតិរបស់អ៊ុយក្រែនលោក Volodymyr Nazarenko បាននិយាយឡើងថាការវាយលុកឈានចូលមកនេះមិនផ្តល់ប្រយោជន៍ខ្លាំងដល់ពួកគេដូចការរំពឹងទុកទេ។ លោក Nazarenko និយាយថាការប្រយុទ្ធដ៏ខ្លាំងក្លាក៏បានថែមទាំងបំផ្លាញទីក្រុង និងតំបន់ជុំវិញនោះផងដែរ។ លោកបន្តថាកងកម្លាំងអ៊ុយក្រែនបានតាំងចិត្តចង់ផ្តួលរំលំទាហានរុស្ស៊ីពីទីតាំងខាងរបស់គេវិញ។ លោកនិយាយថាតួនាទីរបស់ពួកយើងគឺត្រូវធ្វើយ៉ាងណាអោយគូសត្រូវរបស់យើងអស់កម្លាំង ទីក្រុង Bakhmut និងទិសដៅរបស់ Bakhmut គឺជាអន្ទាក់មួយប្រភេទសំរាប់សត្រូវ ឆាប់ៗខាងមុខនេះពួកគេនឹងចាប់ផ្តើមហត់អស់កម្លាំងហើយ។ ទីក្រុង Soledar ឥលូវនេះគឺត្រឹមតែជាដីឆេះកំឡោចប៉ុន្មានគីឡូម៉ែត្រការ៉េប៉ុណ្ណោះដែលគ្មានផ្ទះសម្បែងនៅសេសសល់។ ការវាយលុកចូលរបស់រុស្ស៊ីមកក្នុងប្រទេសអ៊ុយក្រែននឹងជាពត៌មានស្វាគមន៍មួយសំរាប់​​​វិមានក្រឹមឡាំងដែលបន្តដោយរឿងរ៉ាវគួរអោយអាម៉ាស់មួយចំនួនតាមមកពីក្រោយ។ 

2023-01-17 10.33.17

សមរភូមិសម្រាប់ទីតាំងទាំងពីរនេះបានសម្លាប់ទាហានអស់រាប់ពាន់នាក់ទាំងសងខាង។ ទាំងតំបន់ Soledar និង Bakhmut បានក្លាយជាទីកន្លែងផ្តោតសំខាន់មួយនៃការប្រយុទ្ធដោយកាំភ្លើងធំតាំងតែពីចុងរដូវក្តៅនេះម្ល៉េះ។ ខណៈដែលអ្នកវិភាគបានមានមន្ទិលអំពីតំលៃយុទ្ធសាស្រ្តនៃតំបន់ Soledar និងតំបន់ Bakhmut ក្បែរនោះ រុស្ស៊ីបានព្យាយាមយ៉ាងខ្លាំងក្លាដើម្បីដណ្តើមយកតំបន់នោះ។ អ្នកជំនាញខ្លះបាននិយាយថាទីក្រុងចំនួន៣បានរក្សានូវតំលៃនិមិត្តសញ្ញាសំខាន់មួយសំរាប់វិមានក្រឹមឡាំងថ្វីបើស្ថិតនៅក្នុងសមរភូមិដ៏ខ្លាំងក្លានេះក៏ដោយ។ អ្នកជំនាញខ្លះជឿជាក់ថាតំបន់ដែលត្រូវបានជ្រើសរើសសំរាប់ការវាយបកគឺត្រូវបានផ្អែកទៅលើស្ថេរភាពនៃលទ្ធភាពអាចផ្គត់ផ្គង់បានសំរាប់ក្រុម Wagner ។ អ៊ុយក្រែនក៏បានផ្តោតសំខាន់ទៅលើបរិមាណកំលាំង និងសម្ភារៈដ៏ច្រើនផងដែរសំរាប់សមរភូមិមួយនេះ។ អ្នកជំនាញនិយាយថាការវាយបកផ្តាច់ខ្លួនរបស់រុស្ស៊ីនៅតំបន់ Bakhmut ហាក់បីដូចជាមិនសមហេតុផលយុទ្ធសាស្រ្តនោះទេ ក្រៅពីពង្រីកទុនបម្រុងរបស់អ៊ុយក្រែនថែមទៀត។ សង្គ្រាមនៅតំបន់ Soledar ក៏បានលាតត្រដាងនូវការបែងចែករវាងទាហានទូទៅរបស់រុស្ស៊ី និងទាហានស៊ីឈ្នួលរបស់ក្រុម Wagner ផងដែរ។ ក្រុម Wagner បានដឹកនាំចលនាដណ្តើមយកទីក្រុង Soledar និង Bakhmut អស់ជាច្រើនខែរួចមកហើយ។ 

លោក Prigozhin ក៏បានចេញមុខអះអាងទទួលស្គាល់នៅដំណើរប្រតិបត្តិការក្រុមរបស់លោកនៅតំបន់ Soledar ផងដែរ។ អ្នកវិភាគមួយចំនួនទៀតក៏បានយល់ឃើញថាលោក Prigozhin កំពុងតែទ្រទ្រង់តំណែងក្នុងឆាកនយោបាយរបស់លោកនៅក្នុងទីក្រុងម៉ូស្កូ និងរក្សាទំនាក់ទំនងសាធារណៈ។ នេះក៏បានបង្កើតសង្គ្រាមឡើងដោយក្រុមទាហានទាំងសងខាងនេះមានផ្តល់ពត៌មានខុសគ្នា និងទទួលយកគុណសម្បត្តិរៀងខ្លួនពីផលប្រយោជន៍ដែលរុស្ស៊ីទទួលបាន។ ក្រសួងការពារជាតិរបស់រុស្ស៊ីមិនបានចង្អុលបង្ហាញពីតួនាទីក្រុម Wagner នៅពេលដែលគេនិយាយអំពីការគ្រប់គ្រងតំបន់ Soledar នោះទេ។ រយៈពេលខ្លីមកបន្ទាប់ពីការថ្លែងឡើងរបស់ទីក្រុង Moscow មេបញ្ជាការរបស់ក្រុម Wagner បានចោទប្រកាន់វិមានក្រឹមឡាំងថាមិនបានអោយគុណសម្បត្តិដល់ក្រុមលុកលុយចូលរបស់ពួកគេ។ អ្នកជំនាញនិយាយឡើងថាក្រុម Wagner ផ្តោតលើការប្រយុទ្ធនៅក្នុងតំបន់ដែលពួកគេអាចទទួលបានកំរិតអតិបរមានៃលទ្ធភាពជោគជ័យ។ អ្នកជំនាញនិយាយថាក្រុមទាហានស៊ីឈ្នួលបានរៀបចំគំរោងតិចនិចប្រយុទ្ធរបស់ពួកគេ ទាំងខ្សែការពារជួរមុខ និងកាំភ្លើងធំដើម្បីឆ្ពោះទទួលលទ្ធផលដ៏ល្អបំផុតសំរាប់ពួកគេ។

 


ថ្ងៃអង្គារ, 17 ខែមករា 2023 10:45  BeeTube News