ប្រទេសចិនបានជំរុញអ៊ីស្រាអែលកាលពីថ្ងៃអង្គារឱ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងទីក្រុង Rafah ឱ្យបានឆាប់រហ័សដោយព្រមានអំពី "គ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរ" ដែលនឹងអាចកើតឡើងនៅទីនោះ។ ប្រទេសរុស្ស៊ីបានដាក់លោកនាយករដ្ឋមន្ត្រីអេស្តូនី Kaja Kallas ដែលជាអ្នកគាំទ្រនៃប្រទេសអ៊ុយក្រែនយ៉ាងរឹងមាំទៅក្នុងបញ្ជី "ចង់បាន" ។ ក្រុមហ៊ុនរុស្ស៊ី Hardberry-Rusfactor បានបង្កើតបណ្តាញពហុមុខងារសម្រាប់ដ្រូន(UAVs) គ្រប់ប្រភេទ ដែលនឹងអនុញ្ញាតឱ្យកំណត់អត្តសញ្ញាណឧបករណ៍យោធារបស់អ៊ុយក្រែននៅក្នុងតំបន់ប្រតិបត្តិការពិសេស។
-
ចិនវាយប្រហារអ៊ីស្រាអែលលើការឈ្លានពានព្រំដែន Rafah
យោងតាមសារព័ត៌មាន NDTV World ចុះផ្សាយថ្ងៃទី១៣ ខែកុម្ភៈបានអោយដឹងថា ប្រទេសចិនបានជំរុញអ៊ីស្រាអែលកាលពីថ្ងៃអង្គារឱ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងទីក្រុង Rafah ឱ្យបានឆាប់រហ័សដោយព្រមានអំពី "គ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរ" ដែលនឹងអាចកើតឡើងនៅទីនោះ ប្រសិនបើការប្រយុទ្ធគ្នាមិនបញ្ឈប់។
អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ប្រទេសចិនតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងតំបន់ Rafah និងប្រឆាំងថ្កោលទោសចំពោះសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងបំពានច្បាប់អន្តរជាតិ" ។ ទីក្រុងប៉េកាំងបានជំរុញអ៊ីស្រាអែលឱ្យ "បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន និងប្រឹងប្រែងបញ្ចៀសការស្លាប់ និងរបួសរបស់ជនស៊ីវិលស្លូតត្រង់ ដើម្បីការពារគ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរបន្ថែមទៀតនៅក្នុងតំបន់ Rafah" ។
-
រុស្ស៊ីដាក់នាយករដ្ឋមន្ត្រីអេស្តូនីក្នុងបញ្ជី “Wanted”
យោងតាមសារព័ត៌មាន Euronews ចុះផ្សាយថ្ងៃទី១៣ ខែកុម្ភៈបានអោយដឹងថា ប្រទេសរុស្ស៊ីបានដាក់លោកនាយករដ្ឋមន្ត្រីអេស្តូនី Kaja Kallas ដែលជាអ្នកគាំទ្រនៃប្រទេសអ៊ុយក្រែនយ៉ាងរឹងមាំទៅក្នុងបញ្ជី "ចង់បាន" ។ យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃរុស្ស៊ី លោក Kallas ឥឡូវនេះត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ រួមជាមួយនឹងរដ្ឋលេខាធិការអេស្តូនី លោក Taimar Peterkop និងរដ្ឋមន្ត្រីក្រសួងវប្បធម៌លីទុយអានី លោក Simonas Kairys ផងដែរ។
ក្រសួងមហាផ្ទៃមិនបានបញ្ជាក់ពីការចោទប្រកាន់ណាដែលពួកគេប្រឈមមុខពីដំបូងឡើយនោះទេ។ ប៉ុន្តែក្រោយមក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក Kallas និងរដ្ឋមន្ត្រីបាល់ទិកពីររូបផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទ"ប្រមាថដល់ការចងចាំប្រវត្តិសាស្ត្រ" ។ យោងតាមប្រភពមួយបានលើកឡើងដោយទីភ្នាក់ងារសារព័ត៌មាន TASS គ្រប់គ្រងដោយរដ្ឋរុស្ស៊ីបានអោយដឹងថា ការចោទប្រកាន់នេះទាក់ទងនឹង "ការបំផ្លាញវិមានរបស់ទាហានសូវៀត"។
-
រុស្ស៊ីបញ្ចេញ Software ថ្មីចាប់ឧបករណ៍ណាតូ
យោងតាមសារព័ត៌មាន Bundle ចុះផ្សាយថ្ងៃទី១២ ខែកុម្ភៈបានអោយដឹងថា ក្រុមហ៊ុនរុស្ស៊ី Hardberry-Rusfactor បានបង្កើតបណ្តាញពហុមុខងារសម្រាប់ដ្រូន(UAVs) គ្រប់ប្រភេទ ដែលនឹងអនុញ្ញាតឱ្យកំណត់អត្តសញ្ញាណឧបករណ៍យោធារបស់អ៊ុយក្រែននៅក្នុងតំបន់ប្រតិបត្តិការពិសេស នេះបើតាមអគ្គនាយក លោក Alexey German បានប្រាប់សារព័ត៌មាន Sputnik។
យោងតាមអគ្គនាយកក្រុមហ៊ុន Hardberry-Rusfactor Softwareនៃបណ្តាញនេះត្រូវបានដំឡើងនៅលើឧបករណ៍ដែលទទួលបានការ Record Videoដោយដ្រូនរុស្ស៊ីបំពាក់ឡើងដោយកាមេរ៉ាពិសេស។ លោកក៏បានប្រាប់ពីលទ្ធភាពដែលsoftwareនេះអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀតនាពេលអនាគត ដូចជាអាចត្រូវបានដំឡើងនៅលើដ្រូនកសិកម្មដើម្បីស្វែងរកសត្វដែលជាប់គាំង។