មានមតិរិះគន់មួយចំនួនបានលើកឡើងអំពីការមិនចាក់ផ្សាយបន្តផ្ទាល់នៃការសម្តែងបទ "Time to Rise" របស់លោកវណ្ណដានៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart កាលពីពេលថ្មីៗនេះ។ ដើម្បីជំរះមន្ទិលអស់ទាំងនេះក្រុមហ៊ុន Smart ក៏បានចេញសេចក្តីស្រាយបំភ្លឺយ៉ាងក្បោះក្បាយកាលពីថ្ងៃទី០២ ខែវិច្ឆិកាកន្លងទៅនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ ជាការពិតណាស់បន្ទាប់ពីបានអានសារបកស្រាយរបស់ Smart រួចមក យើងឃើញថាសាធារណជនទាំងឡាយបានស្គាល់ពីស្មាតកាន់តែច្បាស់។
វាមិនមែនជាលើកដំបូងនោះទេដែលស្មាតតំរូវអោយមានតួនាទីរៀបចំពីធីមួយនេះតែនេះជាលើកទី៣ហើយនៃការចាត់ចែងរៀបចំរបស់ស្មាត! មិនតែប៉ុណ្ណោះដំណឹងកាន់តែពិសេសមួយទៀតស្មាតក៏នឹងត្រូវមានតួនាទីជាដៃគូសហការឧបត្ថម្ភរៀបចំកម្មវិធីកីឡា SEA GAMES ឆ្នាំ២០២៣នាពេលខាងមុខនេះសំរាប់ប្រទេសកម្ពុជាផងដែរ! Smart បន្តរៀបរាប់ដល់ការចាក់ផ្សាយនៃការសម្តែងបទ "Time To Rise" របស់លោកវណ្ណដា ដោយពួកគេបានអះអាងថានេះជាការស្នើសុំរបស់ខាងក្រុមហ៊ុនទទួលខុសត្រូវរបស់លោកវណ្ណដាតែប៉ុណ្ណោះ យ៉ាងណាមិញការសម្តែងរបស់លោកក៏នៅតែបន្តចាក់ផ្សាយធម្មតាដូចជានៅតាមប៉ុស្តិ៍ទូរទស្សន៍ជាតិកម្ពុជា និងទំព័រហ្វេសប៊ុក BTV Cambodia។
ក្រៅពីនេះផងដែរ Smart ក៏នៅបង្ហាញជំហររបស់ខ្លួនក្នុងការគាំទ្រច្បាប់កម្មសិទ្ធិបញ្ញារបស់សិល្បករកម្ពុជាផងដែរ ម្ល៉ោះហើយពួកគេរីករាយនឹងផ្សាភ្ជាប់កម្មវិធី Pleng ក្នុងការការពារស្នាដៃរបស់សិល្បកររបស់យើង។ ចុះអ្នកទាំងអស់គ្នាចង់ចូលរួមការពារស្នាដៃអាយដលរបស់អ្នកទាំងអស់គ្នាដោយរបៀបណា! កុំភ្លេចធ្វើការខមមែនប្រាប់អេដមីនផងណា!