អ៊ុយក្រែនត្រូវបានរាយការណ៍មកថាកំពុងអភិវឌ្ឍន៍ប្រព័ន្ធដ្រូនប្រយុទ្ធនៅលើដែនអាកាសដើម្បីវាយប្រហារដ្រូនគ្រោះថ្នាក់ដទៃទៀតដែលធ្វើការវាយលុកមកកាន់ពួកគេ។ បច្ចុប្បន្ននេះអ៊ុយក្រែនកំពុងបញ្ចេញមីស៊ីលការពារក្នុងដែនអាកាសដ៏មានតំលៃថ្លៃដើម្បីធ្វើការវាយប្រហារមកលើដ្រូន Kamikazes របស់រុស្ស៊ី។ ប៉ុន្តែវានឹងអាចផ្លាស់ប្តូរឆាប់ៗនេះខណៈពេលដែលទីក្រុង Kyiv កំពុងដំណើរការឆ្ពោះទៅរកការផលិតដ្រូនវាយប្រហារដឹកនាំដោយផ្កាយរណប។ យោធារបស់អ៊ុយក្រែនបានប្រកាសឡើងថាកាលពីថ្ងៃទី៣០ ខែធ្នូកន្លងមកនេះថាពួកគេបានធ្វើការវាយបកការវាយប្រហារទៅវិញនៅលើសង្គ្រាមដ្រូនពេញមួយយប់នៅក្នុងផ្ទៃប្រទេស រួមបញ្ចូលទាំងទីក្រុង Kyiv ផងដែរ។ កងកម្លាំងអាកាសអ៊ុយក្រែនបាននិយាយឡើងថាមានដ្រូនចំនួន១៦បានបើកការហោះហើរពីទិសដៅភាគអាគ្នេយ៍និងទិសខាងជើងត្រូវបានបំផ្លាញ។ ប៉ុន្តែមីស៊ីលតំលៃថ្លៃជាច្រើនត្រូវបានប្រើប្រាស់ដើម្បីបាញ់ប្រហារទៅលើដ្រូនតំលៃថោកៗទាំងនេះ។
ការវាយប្រហារដោយមីស៊ីលថ្លៃៗទាំងនេះមកលើដ្រូនរបស់រុស្ស៊ីបង្កើតបានជាតំលៃខុសគ្នាជាខ្លាំង និងធ្វើអោយបាត់បង់កំលាំងអាវុធមីស៊ីលរបស់អ៊ុយក្រែនយ៉ាងច្រើនក្រាស់ក្រែល។ អ៊ុយក្រែនដែលកំពុងធ្វើការនៅលើដ្រូនចម្បាំងទាំងនោះអាចផ្លាស់ប្តូរស៊េណារីយ៉ូនៃសមរភូមិនេះបានយោងទៅតាមសេចក្តីរាយការណ៍។ អ៊ុយក្រែនបានធ្វើការវិនិយោគលើដ្រូនតូចៗមួយចំនួនដូចជា the Fly Eye សំរាប់ស៊ើបពត៌មានសម្ងាត់ ការឃ្លាំមើលនៅលើសមរភូមិ និងការអង្កេតការណ៍។ ខណៈនេះផងដែរ អ៊ុយក្រែនបានទិញយកដ្រូនចំនួន១៤០០គ្រឿងរួចមកហើយជាមួយនឹងគំរោងការណ៍ចង់អភិវឌ្ឍន៍ម៉ូឌែលចម្បាំងដែលអាចធ្វើការវាយប្រហារដ្រូនទំលាក់គ្រឿងផ្ទុះ។ ពួកគេមានគំរោងចង់សាងសង់គ្រឿងអាវុធយោធាដែលអាចវាយប្រហារលើដ្រូនបញ្ចេញគ្រឿងផ្ទុះរបស់រុស្ស៊ីដែលបានដាក់រាយនៅទូទាំងនៃការឈ្លានពានផ្ទៃប្រទេសនេះ។ រដ្ឋមន្រ្តីរបស់អ៊ុយក្រែនផ្នែក Digital Transformation ក៏បានធ្វើការទស្សន៍ទាយឡើងថានឹងមានបេសកកម្មវាយប្រហារដោយដ្រូនជាច្រើនទៀតនឹងកើតឡើងនៅពេលអនាគត។ លោកបានពណ៌នាពីសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននេះថាគឺជាសង្គ្រាមធំចម្បងដំបូងបំផុតក្នុងសម័យបច្ចេកវិទ្យាអ៊ីនធឺណែត។
លោកក៏បាន Credit ទៅកាន់ប្រព័ន្ធដ្រូន និងផ្កាយរណបអ៊ីនធឺណែតទាំងឡាយដូចជាស្ថានីយ៍ Starlink របស់ Elon Musk ដែលបានផ្លាស់ប្តូរសង្គ្រាមនេះ។ ក្រុមហ៊ុន SpaceX របស់Elon Musk បានរាយការណ៍ថាបានបញ្ជូនស្ថានីយ៍ Starlink បន្ទាប់ពីតាមការស្នើរសុំរបស់រដ្ឋមន្រ្តី Fedorov នៅក្នុងដើមនៃសង្គ្រាមនេះ។ ថ្មីៗនេះមានប្រហែលជា២៤០០០ស្ថានីយ៍ Starlink ហើយដែលបានដាក់ដំណើរការនៅប្រទេសអ៊ុយក្រែន និងមានប្រមាណជា១០០០០ទៀតរំពឹងថាដាក់បន្ថែមយោងតាមសេចក្តីរាយការណ៍។ សេចក្តីរាយការណ៍លើកឡើងថាទីក្រុង Kyiv បានប្រើប្រាស់ស្ថានីយ៍ Starlink ដើម្បីធ្វើការវាយប្រហារជាក់លាក់មកលើរថក្រោះរុស្ស៊ី និងទីតាំងបញ្ជាការដទៃទៀតតាំងពីដើមនៃសង្គ្រាមនេះមកម្ល៉េះ។ ដ្រូនបានក្លាយជារបស់ដែលមានសារៈសំខាន់ត្រូវបានប្រើប្រាស់ដើម្បីឃ្លាំមើលនិងប្រយុទ្ធនៅក្នុងសង្គ្រាមកំពុងបន្តនេះ។ ខណៈនេះផងដែរ ដ្រូនរបស់ទួរគី TB2 Bayraktar ដែលបានដាក់រាយលាតសន្ធឹងដោយទីក្រុង Kyiv នៅក្នុងរដូវក្តៅត្រូវបានរាយការណ៍មកថាបានបាត់ខ្លួនពីទីនោះហើយ។ អ៊ុយក្រែនត្រូវបានចោទប្រកាន់ថាកំពុងធ្វើការវាយប្រហារដោយដ្រូនរយៈចម្ងាយទៅលើមូលដ្ឋានកងកម្លាំងអាកាសរុស្ស៊ី Engels និង Dyagilevo។ ដ្រូនដែលត្រូវបានប្រើប្រាស់នេះសន្និដ្ឋានឡើងថាជា Tu-141 Strinzh ដែលជាដ្រូនអង្កេតការណ៍នៃសម័យសហភាពសូវៀតភ្ជាប់ជាមួយនឹងគ្រឿងផ្ទុះ។
នៅក្នុងខណៈមួយទៀត អ៊ុយក្រែនប៉ុនប៉ងធ្វើការវាយប្រហារដោយដ្រូនម្តងទៀតនៅលើមូលដ្ឋានអាកាស Engels រាយការណ៍ដោយកាសែត The Eurasian Times។ រដ្ឋអំណាចរុស្ស៊ីក៏បានចោទប្រកាន់មានការវាយប្រហារដោយដ្រូនអ៊ុយក្រែនមួយចំនួនមកលើមូលដ្ឋានយោធារបស់ពួកគេនៅសប្តាហ៍ថ្មីៗកន្លងមកនេះ។ យោធារុស្ស៊ីនិយាយឡើងថាសំណល់កំទេចកំទីបានសម្លាប់សមាជិកបំរើការចំនួន៣នាក់ ប៉ុន្តែមិនមានយន្តហោះណាមួយរងការខូចខាតនោះទេ។ រដ្ឋអំណាចអ៊ុយក្រែនមិនធ្លាប់បានទទួលស្គាល់ជាផ្លូវការថាដឹកនាំដំណើរការការវាយប្រហារដោយដ្រូននេះទេ។ នៅខណៈនេះផងដែរ ក្រុមហ៊ុន Ukroboronprom ដែលជាក្រុមហ៊ុនបំរើវិស័យការពាររបស់អ៊ុយក្រែនបានអះអាងឡើងថាបានអភិវឌ្ឍន៍អាវុធមានសមត្ថភាពធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយ។ យោងទៅតាមប្រភពពត៌មានមួយបានអោយដឹងថាអាវុធនេះអាចមានរយៈចម្ងាយប្រមាណ១០០០គីឡូម៉ែត្រ និងទំងន់៧៥គីឡូក្រាម។ អ្នកជំនាញយោធាបានធ្វើសង្កេតការណ៍ថាការដាក់រាយដ្រូន Kamikaze របស់រុស្ស៊ីបែបនេះគឺជាល្បិចមួយក្នុងគោលបំណងធ្វើអោយហត់នឿយដល់កំលាំងការពារដែនអាកាសរបស់អ៊ុយក្រែនប៉ុណ្ណោះ។