បន្ទាប់ពីឆ្លងកាត់ការរៀបចំ និងកែសំរួលបញ្ហាបច្ចេកទេសឡើងវិញ មិនយូរនោះទេផលិតកម្មបារមីក៏ប្រញាប់ផ្សាយដំណឹងជាថ្មីសំរេចយកកាលបរិច្ឆេទជាផ្លូវការមួយដើម្បីធ្វើការប្រគំតន្រ្តី Skull Tour ក្នុងខេត្តកំពង់ចាម។ សំរាប់កាលបរិច្ឆេទថ្មី និងទីតាំងគឺត្រូវធ្វើឡើងនៅក្នុងថ្ងៃទី៣១ ខែសីហាខាងមុខនេះ នៅឯមជ្ឈមណ្ឌល យៀកថៃ Wedding Hall ចាប់ពីម៉ោង៧យប់ដល់ម៉ោង១១យប់។ ច្រកចូលគឺបើកចាប់ពីម៉ោង៥កន្លះល្ងាចតទៅ មិនតែប៉ុណ្ណោះក៏មានការអញ្ជើញចូលរួមពីក្រុម La Cima Cartel ផងដែរ។