ជុំវិញនៃព្រឹត្តិការណ៍ Skull Tour Concert របស់លោកវណ្ណដានេះ វាបានក្លាយជាប្រធានបទមួយដែលមនុស្សទូទៅបានដឹង និងទន្ទឹងរង់ចាំកន្លងមកនៅលើបណ្តាញសង្គម។ សំរាប់ពេលវេលាជិតឈានចូលមកដល់ វាក៏បានបង្កើនកំដៅពុះកញ្ច្រោលចង់ចូលរួម និងភ្លក់រសជាតិថ្មីនៃការប្រគុំតន្រ្តីមួយនេះសំរាប់អ្នកនៅក្នុងអ៊ីនធឺណែត។ នៅទីបំផុតព្រឹត្តិការណ៍ដែលមនុស្សភាគច្រើនបានរង់ចាំកន្លងមកនៅលើអ៊ឺនធឺណែតបានប្រាកដខ្លួនក្លាយជាពិតហើយកាលពីយប់ថ្ងៃសៅរ៍ទី១៧ ខែកញ្ញា ដែលវាជា Offline Concert Event ដ៏ធំមហស្ចារ្យដោយមានការចូលរួមពីបណ្តាអ្នកគាំទ្ររបស់លោកវណ្ណដាជាច្រើនកុះករនៅគ្រប់មជ្ឈដ្ឋាន។ រាប់ចាប់តាំងពីពេលមុនព្រឹត្តិការណ៍ រហូតដល់ពេលបញ្ចប់ព្រឹត្តិការណ៍ទៅវិញ ក៏នៅមានមតិលើកឡើងជាច្រើនពាក់ពន្ធ័នឹងការប្រគំតន្រ្តីមួយនេះផងដែរ។ នៅពេលមុននៃថ្ងៃកម្មវិធី មានមនុស្សជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ពីការទន្ទឹងរង់ចាំចូលរួមដ៏ខ្លាំងក្លារបស់ពួកគេដើម្បីទស្សនាប្រគំតន្រ្តីដ៏ពិសេសមួយនេះ។ ចំណែកឯពេលបញ្ចប់ទៅវិញនៃកម្មវិធីវិញក៏នៅមានមនុស្សមួយចំនួនទៀតបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនពីការចូលរួម ក៏ដូចជាបង្ហោះរូបភាពរបស់ពួកគេនៅក្នុងកម្មវិធី និងខ្លះទៀតក៏បានលើកឡើងទ្រឹស្តីខ្លះៗរបស់ពួកគេទាញថានឹងមានអ្វីកើតឡើងនៅពេលបន្ទាប់ពីនេះ។
អ្នកគាំទ្រមួយចំនួនរបស់លោកវណ្ណដាដែលបានចូលរួមបានលើកឡើងថាប្រហែលជាផលិតកម្មបារមីនឹងចងក្រងព្រឹត្តិការណ៍ទាំងអស់ Feature ជា Skull Tour Concert Film តែម្តង រួចនឹងបង្ហោះឡើងនៅលើបណ្តាញសង្គមផ្លូវការរបស់ពួកគេនីមួយៗ ចំនែកឯអ្នកមួយចំនួនទៀតបានទាញឡើងការសន្និដ្ឋានរបស់គេខ្លួនឯងថា ប្រហែលជាដោយសារបទ C.O.D.A ជាបទចម្រៀងចុងក្រោយបង្អស់នៅក្នុងអាល់ប៊ុម ទើបអាចមានលក្ខណៈពិសេសជាងគេបន្តិច ផលិតកម្មអាចនឹងថតផ្តិតយករូបភាពវណ្ណដាសម្តែងបទចម្រៀងមួយនេះជាមួយនឹងអ្នកគាំទ្រនៅក្នុង Concert ហើយយកមកធ្វើជា MV បទចំរៀង C.O.D.A តែម្តង។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះផលិតកម្មបារមីអាចនឹងជ្រើសយក Skull Tour Phnom Penh ជាងនៅតាមបណ្តាខេត្ត ក៏ព្រោះតែសាលទាំងមូល និងឧបរណ៍បញ្ចាំងមានគ្រប់គ្រាន់ ទំនើបជាង និងមានការចូលរួមពីសិល្បករច្រើននាក់ជាង។