BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វណ្ណដា បង្ហាញការសម្តែងកោសដូងនៅក្នុងការប្រគំតន្រ្តី Skull Tour នៅខេត្តព្រះសីហនុ

ថ្ងៃអង្គារ, 06 ខែកញ្ញា 2022 08:51  BeeTube News

កាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងទៅនេះ លោកវណ្ណដាបានបន្តធ្វើការប្រគំតន្រ្តីSkull Tour ឆ្នាំ២០២២ មកដល់ខេត្តព្រះសីហនុដែលជាខេត្តនៃទឹកដីកំណើតរបស់លោក។ ការប្រគំតន្រ្តីខ្នាតធំនេះនាំមកជូនដោយស្រាបៀ Hanuman ដែលបាន Sponser យ៉ាងធំមហស្ចារ្យធ្វើឡើងនៅក្នុងបណ្តាខេត្តទាំង៥តែម្តង។ ចំនែកឯការប្រគំតន្រ្តីក្នុងខេត្តព្រះសីហនុនេះបានធ្វើឡើងនៅក្នុងសណ្ឋាគារ Prince Times hotel នៅវេលាម៉ោង   ៧យប់រហូតដល់ម៉ោង១១យប់។ នៅក្នុងរាត្រីដ៏អស្ចារ្យនោះផងដែរក៏មានការអញ្ជើញចូលរួមសម្តែងពីសិល្បកររបស់ផលិតកម្មបារមីរួមមានដូចជា លោកវណ្ណថាន ក្រុម Polarix កញ្ញា Sophia Kao និងក្រុម LaCima Cartel ផងដែរ។ ដោយក្នុងនោះផងដែរលោកវណ្ណដាក៏បានឆ្លៀតឳកាសសម្តែងការអរគុណចំពោះអ្នកមានគុណរបស់លោក និងក្រុមគ្រួសាររបស់លោកផងដែរ។ មិនតែប៉ុណ្ណោះក៏នៅមានឈុតឆាកសម្តែងពិសេសដោយរូបលោកបង្ហាញទស្សនីយភាពកាប់ដូងនៅលើឆាក ដែលបានធ្វើអោយទស្សនិកជនស្រែកហ៊ោកញ្ជ្រៀវឡើងគាំទ្រ។ វាហាក់ដូចជាសបញ្ជាក់អោយឃើញថាលោកវណ្ណមិនបានខ្មាស់អៀនចំពោះអតីតកាលរបស់លោកទេ ផ្ទុយមកវិញលោកចង់គាស់រំលឹកទាំងអស់នូវអ្វីៗមាននៅលើទឹកដីស្រុកកំណើតរបស់លោកទាំងអជីពសុច្ចរិតរបស់លោក និងក្រុមគ្រួសារដ៏កក់ក្តៅមួយរបស់លោក។ រឿងរ៉ាវទាំងនេះបានធ្វើអោយអ្នកគាំទ្ររបស់លោកកាន់តែពេញចិត្តសន្តានចិត្ត និងឧត្តមគតិដ៏មោះមុតរបស់លោក ថាជាអាយដលមួយរូបទោះជាល្បីដល់កំពូលក៏នៅមិនភ្លេចរឹសគល់របស់ខ្លួនមកពីណា មានជំហរដ៏រឹងប៉ឹងមួយ ដឹងបំណងនិងឆន្ទៈរបស់ខ្លួនត្រូវរៀបចំបែបណាខ្លះទៅលើផ្លូវដើររបស់ខ្លួន។ គួរបញ្ជាក់ផងដែរក្រុម La Cima Cartel មួយរយៈចុងក្រោយនេះបានបន្តចេញចំរៀងថ្មីៗជាច្រើនបទដូចជាបទ Awesome, 5G និងស្ទាវ៦សាស្រ្ត។


ថ្ងៃអង្គារ, 06 ខែកញ្ញា 2022 08:51  BeeTube News