BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការប្រគុំតន្រ្តីទេសចរណ៏ Skull Tour នៅបាត់ដំបងបានបញ្ចប់ជាស្ថារពរ! នេះជាកម្រងសម្តីមួយចំនួនរបស់អ្នកគាំទ្រដែលបានចូលរួម

ថ្ងៃអង្គារ, 23 ខែសីហា 2022 15:37  BeeTube News

 

299174693_616366536509163_6351736267315694112_n

វណ្ណដា បានធ្វើការប្រគុំតន្រ្តី Skull Tour ក្នុងខេត្តបាត់ដំបងរួចមកហើយកាលពីសៅរ៏កន្លងទៅ ដោយលោកបានភ្ជាប់នូវរូបភាពទិដ្ឋភាព និងសកម្មភាពនៃការប្រគុំតន្រ្តីជាពិសេសបទពិសោធន៏ថ្មីៗទៅកាន់អ្នកគាំទ្របស់លោកផងដែរ។ បន្ទាប់ពីយប់នៃប្រគុំតន្ត្រី Concert ដ៏អស្ចារ្យ លោកវណ្ណដាក៏បានចែករំលែកចំណាប់អារម្មណ៍នៅលើបណ្តាញសង្គមផ្សេងៗរបស់លោកដោយសម្តែងនូវមោទនភាព និងការអរគុណសំរាប់ការអញ្ជើញចូលរួមយ៉ាងក្រៃលែងរបស់អ្នកគាំទ្រគ្រប់រូប។ មិនតែប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍ Concert មួយនេះ ក៏មានការចូលរួមពិសេសពីកញ្ញា Sophia Kao, លោក Polarix, Vanthan ផងដែរ។​​​ មានអ្នកគាំទ្រជាច្រើនបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយតាំងពីដើមរហូតដល់បញ្ចប់នៃការប្រគុំតន្ត្រី។

photo_2022-08-22_09-02-31

ជាក់ស្តែងមានអ្នកគាំទ្រម្នាក់ដែលបានចូលរួមទស្សនាការប្រគុំតន្រ្តីនេះ ដែលមានឈ្មោះថា Peng Tharawit បានចែករំលែកចំណាប់អារម្មណ៍មកកាន់​​​​​​ Red Entertainment ថា «ខ្ញុំស្រលាញ់ជាងគេគឺក្រុមការងាររបស់គេបង ធ្វើការដូចបងប្អូនចឹង គាត់សហការគ្នាបានល្អ ហើយគាត់ Friendly មែនទែន ខ្ញុំទៅឈរក្បែរឆាកអ៊ីចឹង គាត់ Enjoy ជាមួយពួកយើង គាត់ស្រែក គាត់ហ៊ោជាមួយពួកយើង គឺសប្បាយយប់ហ្នឹង is very crazy មែនទេ គឺសប្បាយ សប្បាយខ្លាំង សំរាប់ខ្ញុំហ្អា តែអ្នកផ្សេងគេគិតម៉េចអត់ដឹងទេ ប៉ុន្តែបើខ្ញុំ ខ្ញុំចូលចិត្ត Concert ហ្នឹង ដោយសារអីគេ ទទួលបាន experienceថ្មី បទពិសោធន៍ថ្មី បានជួបអីថ្មីៗអ៊ីចឹងទៅ ដូចជាគាត់Soloអាល់ប៊ុមបទគាត់ទាំងអស់ យើងជា Real fanម្នាក់ នៅពេលដែលយើងបានទៅ concert ដែលជាអាយដលរបស់យើង ហើយមានគាត់ទៅ Performនៅលើឆាកហ្នឹងហើយគាត់ច្រៀងបទដែលយើងចេះ ចេះសឹងតែទាំងអស់ចឹង វា..វា special you know? វាសប្បាយ សំរាប់ខ្ញុំ ខ្ញុំចូលចិត្តខនសឺតបែបហ្នឹង»

image_2022-08-22_10-08-58

ចំណែកអ្នកគាំទ្ររបស់លោកវណ្ណដាម្នាក់ទៀតដែលមានឈ្មោះថា Sopheakdey Thea ក៏បានចែករំលែកផងដែរថា៖ «Yeah សំរាប់ skull tour នៅក្នុងខេត្តបាត់ដំបងសំរាប់ខ្ញុំគឺជាលើកទី១ ខ្ញុំអត់ដែល join Skull Tour រឺមួយក៏ event ផ្សេងៗពីមុនមក that night was amazing, fucking amazing ខ្ញុំអាចនិយាយបានថាទាំងក្រុមការងារគឺរួសរាយមែនទែន ហើយមួយទៀតពេលយើងចូលទៅដល់ក្នុងគឺ គាត់ perform like បង Polarix, បង Sophia, បងវណ្ណថាន, and បងវណ្ណដា that's so amazing, Voice របស់គាត់ បង Sophia គឺខ្ញុំអាចនិយាយបានថា Perfectហ្មង ហើយបងវណ្ណថានក៏ដូចគ្នា គាត់ការលេងភ្លេងខ្មែរ និងឧបករណ៍ផ្សេងៗគឺ perfect, and Polarix, My man, គាត់រាំឡូយ yeah គាត់ Rap ទាំំង Amazing, and បងវណ្ណដា also គាត់ perform ជាង20បទ yeah ហើយសុទ្ធតែបទយើងអាចច្រៀងបានជាមួយគាត់ ទោះបីថាពេលហ្នឹងសំលេងរបស់ខ្ញុំវាស្រែកទៅវារាងស្អក និយាយអត់លឺ តែយើងព្យាយាម join together, make fun together, ហើយខ្ញុំសង្ឃឹមថា skull tour season 2 គាត់នឹងរើសបាត់ដំបងដើម្បី perform ដូចគ្នា yeah អរគុណ..»

photo_2022-08-23_15-32-55

ចំណាប់អារម្មណ៍របស់អ្នកគាំទ្រស្រីម្នាក់ទៀតអំពីព្រឹត្តិការណ៍ Skull Tour នេះវិញ គឺកញ្ញា Somnang Navien បានប្រាប់ត្រួសៗអោយដឹងថា៖ «វាពិតជាឡូយខ្លាំងមែនទែន​​​ ពីដំបូងឡើយការទិញសំបុត្រតាមកម្មវិធី Wonderpass វារាងលំបាកបន្តិចមែន ខ្ញុំស្ទើរតែបោះបង់ទៅហើយ ប៉ុន្តែបន្ទាប់ពីបានមកទស្សនា Concert នេះហើយ ទើបដឹងថាវាពិតជាសមតំលៃមែន ទាំងតន្រ្តីខ្មែរ ទាំងសិល្បករខ្មែរ គឺធ្វើបានយ៉ាងអស្ចារ្យជាពិសេសបង វណ្ណដា គាត់ពិតជាមានសមត្ថភាពអស្ចារ្យជាងអ្វីដែលខ្ញុំមើលឃើញតាមទូរសព្ទ័ទៀត បើអាចធ្វើបាន ខ្ញុំពិតជាមិនចង់អោយចប់ Tour នេះទេ សង្ឃឹមថាមាន Skull Tour Season ក្រោយៗទៀត ដូចជា Season 2, Season 3»

យ៉ាងណាមិញការ​​​ប្រគំតន្រ្តីក្នុងខេត្តបាត់ដំបងនេះលោកវណ្ណដាបានប្រាប់អោយដឹងថាគឺជាការប្រគុំតន្រ្តីបែប Tour ដំបូងគេបំផុតសំរាប់លោក ចំនែកផលិតកម្មបារមីនិងលោកវណ្ណដាក៏បានបន្តដំណើរទៅដល់ខេត្តសៀមរាមហើយ និងបន្ដការប្រគំតន្រ្ដី SKULL TOUR ខេត្ដសៀមរាបទៀត នៅថ្ងៃទី២​៤ ខែសីហា ខាងមុខនេះដែលនឹងធ្វើឡើងនៅឯភោជនីយដ្ឋានវិមានមង្គលចំណែកឯសំបុត្រក៏តែបន្តដាក់លក់តាមរយៈ ​Live. By WonderPass https://vannda.lnk.to/SKULLTOUR ឬតាមរយៈបញ្ជរនៅថ្ងៃការប្រគុំតន្រ្តីនេះតែម្តង។

299751422_616368186508998_4850508736187011237_n

 


ថ្ងៃអង្គារ, 23 ខែសីហា 2022 15:37  BeeTube News