បន្ទាប់ពីបានដាក់លក់សំបុត្រនៃការប្រគំតន្រ្ដី SKULL TOUR កាលពីថ្ងៃទី ៩ ខែកក្កដាកន្លងផុតទៅ ឥឡូវនេះវណ្ណដាបានបំបែកកំនត់ត្រានៃការលក់សំបុត្រ Early Bird សំរាប់ការចូលរួមទស្សនាការប្រគំតន្រ្តីទេសចរណ៍នៅទីក្រុងភ្នំពេញចំនួន៣០០០ សំបុត្រក្នុងរយៈពេល៤ម៉ោងប៉ុណ្ណោះ។ ដោយឡែកសំបុត្រ Regular ដែលត្រូវបានលក់ជាផ្លូវការនៅថ្ងៃទី១២ ខែសីហានេះក៏ត្រូវបានលក់អស់នៅថ្ងៃតែមួយផងដែរ។ គួរបញ្ជាក់ផងដែរ SKULL TOUR ដែលនឹងធ្វើនៅទីក្រុងភ្នំពេញនឹងសម្តែងនៅថ្ងៃទី១៧ ខែកញ្ញា នៅ The Premier Center Sen Sok នឹងចាប់ផ្ដើមពីម៉ោង៧យប់ខាងមុខនេះ ដែលមានការចូលរួមពីសិល្បករសិល្បការិនីខ្មែរ Sophia Kao, Vanthan, Polarix, La Cima Cartel និងប្រទេសថៃដែលមានដូចជា OG Bobby, Sprite, Guygeegee និង Eskiimo ផងដែរ។ ដោយឡែកសំរាប់សំបុត្រនៅតាមបណ្តាខេត្តដែលមានដូចជាខេត្តបាត់ដំបង សៀមរាប កំពង់ចាម និងក្រុងព្រះសីហនុ ដែលមានតម្លៃ ៧.៥ដុល្លា ឬ ៣ មុឺនរៀល នៅតែអាចបញ្ជាទិញបានតាមរយៈកម្មវិធី Live by Wonderpass រឺតាមរយៈ Link ដែលអេដមីនបានដាក់នៅក្នុង Descriptionខាងលើនេះ។ ចង់ដឹងថាការប្រគំតន្រ្តីខ្នាតធំរបស់លោកវណ្ណដា និងសិល្បករពិសេសៗដែលបានចូលរួមនឹងបង្កើតបទពិសោធន៍អស្ចារ្យយ៉ាងណាខ្លះទៅដល់អ្នកនិយមចូលចិត្តវិស័យតន្រ្តីនៅកម្ពុជា កុំភ្លេចចូលរួមទិញសំបុត្រ និងទស្សនាទាំងអស់គ្នា!
កម៉្មង់ទិញសំបុត្រ Skull Tour របស់លោកវណ្ណដាតាមរយៈ Link ខាងក្រោម៖
https://vannda.lnk.to/SKULLTOUR