BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក វណ្ណដា បង្ហាញសេចក្តីប្រកាសអំពីសិល្បករចូលរួមការប្រគុំតន្រ្តី Skull Tour ដែលធ្វើនៅទីក្រុងភ្នំពេញ

ថ្ងៃអង្គារ, 09 ខែសីហា 2022 10:21  BeeTube News

កាលពីថ្ងៃទី០៣ ខែសីហាកន្លងទៅនេះ លោកវណ្ណដាបានបង្ហាញសេចក្តីប្រកាសទី៣មួយអំពីដំណើរនៃការប្រគុំតន្រ្តី SkullTour ជាថ្មីម្តងទៀតនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោក។ នៅក្នុងផុសស្ទ័រទី៣នេះផងដែរ លោកបានភ្ជាប់ជាមួយនឹងពត៌មានបន្ថែមទាក់ទងជាមួយនឹងវត្តមានសិល្បករកិត្តិយសអញ្ជើញចូលរួមនៅក្នុងបេសកកម្មជាមួយនឹងលោក។ដោយក្នុងនេាះមានភ្ញៀវកិត្តិយសពិសេសៗដែលនឹងមកចូលរួម Skull Tour Phnom Penh ផងដែរ គឺមានទាំងសិល្បករក្នុងស្រុក និងក្រៅស្រុក។ សំរាប់សិល្បករក្រៅស្រុកពួកគេទទួលបានការសហការរីករាយអញ្ជើញចូលរួមពីសិល្បករជនជាតិថៃមកពីផលិតកម្ម HypeTrainដែលកន្លងទៅឃើញថាធ្លាប់សហការជាមួយគ្នានូវ Project Young Man រួចមកហើយ។ ពួកគេគឺជាសិល្បករច្រៀង និងរ៉េបឆ្នើមមានដូចជាលោក OGBobby, Sprite, Guygeegee,និង Eskiimo។

296725782_604759314336552_6861230391662545456_n

លោកវណ្ណដាបានបញ្ជាក់ថាវាជាលើកដំបូងមួយហើយសំរាប់សិល្បករមកពីផលិតកម្ម HypeTrain អញ្ជើញចូលរួមនៅក្នុងការប្រគុំតន្រ្តីរបស់ប្រទេសកម្ពុជា។ ក្រៅពីនេះផងដែរលោកក៏បានសរសេររៀបរាប់អំពីវត្តមានសិល្បករខ្មែរអញ្ជើញចូលរួមផងដែរនៅក្នុងការប្រគុំតន្រ្តីSkull tourនេះដែលមកពីផលិតកម្មបារមី ក្នុងនេាះរួមមានភ្ញៀវពិសេសៗដូចជា Sophia Kao,Polarix,Vantha និង LacimaCartel។ លោកវណ្ណដាក៏បានបញ្ជាក់កាលបរិច្ឆេទនៃការដាក់លក់សំបុត្រនៅលើកម្មវិធី LIVEbyWonderpassជាលើកដំបូងផងដែរ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០៩ ខែសីហានាពេលខាងមុខនេះហើយ។ សំរាប់ទីតាំងនៃការប្រគុំតន្រ្តី Skull Tour Phnom Penh លោកបានបង្ហើបនៅលើផុសស្ទ័រថាស្ថិតនៅ​ The Premier CenterSensok ប្រព្រឹត្តនៅក្នុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ។ ចង់ដឹងថាមានពត៌មានបែបណានឹង Update បន្តទៀត មានតែត្រូវរង់ចាំមើលទៀតសិនថាលោកវណ្ណដានឹងពាំនាំយកពត៌មានជូនដំណឹងអ្វីផ្សេងទៀតមកបង្ហាញក្នុងពេលឆាប់ៗនេះ!

 


ថ្ងៃអង្គារ, 09 ខែសីហា 2022 10:21  BeeTube News