មួយថ្ងៃក្រោយបន្ទាប់ក្រោយពីបញ្ចេញចំរៀង Mix នៃបទ Daddyda និង King រួចមក លោកវណ្ណដាក៏បានបង្ហេាះនៅគំរោងថ្មីធ្វើអោយអ្នកគាំទ្រទប់ខ្លួនមិនជាប់សារជាថ្មីនឹងដំណឹងមួយនេះនោះគឺការឈានចូលមកដល់នៃការប្រគុំតន្រ្តី Skull Tourក្នុងពេលឆាប់ៗខាងមុខ។ លោកវណ្ណដាបានប្រាប់អោយដឹងថាលោករង់ចាំអស់រយៈពេល២ឆ្នាំហើយទំរាំទៅដល់ការង្កើតការប្រគុំតន្ត្រី Skull tour នេះឡើងមកបានក្នុងឆ្នាំ២០២២នេះ។ សំរាប់ការប្រគុំតន្រី្តទេសចរណ៍លក្ខណៈខ្នាតធំមួយនេះនឹងធ្វើឡើងនៅក្នុងខេត្តចំនួន៥មានដូចជានៅបាត់ដំបង សៀមរាប កំពង់ចាម ព្រះសីហនុ និងភ្នំពេញ។ សំរាប់ខេត្តបាត់ដំបងនឹងធ្វើការការប្រគុំតន្រ្តីនៅក្នុងថ្ងៃទី២០ ខែសីហា ខេត្តសៀមរាបនៅថ្ងៃទី២៤ ខែសីហា ខេត្តកំពង់ចាមនៅថ្ងៃទី២៧ ខែសីហា ព្រះសីហនុថ្ងៃទី៣ ខែកញ្ញា និងនៅភ្នំពេញថ្ងៃទី១៧ ខែកញ្ញា។
ការប្រគុំតន្រ្តីនេះទទួលបានការរួមសហឧបត្ថម្ភឡើងដោយសែលកាតនិងហនុមាន និងនាំមកជូនដោយបារមី។ អ្នកចូលរួមទស្សនាត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅប៉ុណ្ណេាះ។ សំរាប់សំបុត្រចូលរួមតាមបណ្តាខេត្តនានាមានតំលៃត្រឹមតែ $7.5ប៉ុណ្ណេាះ ចំនែកនៅក្រុងភ្នំពេញមានតំលៃ $15ដោយមានភ្ញៀវកិត្តិយសពិសេសៗអញ្ជើញចូលរួមផងដែរ។ ហើយសំបុត្រនឹងមានដាក់លក់នៅលើកម្មវិធី Live.by Wonderpassនាពេលខាងមុខនេះ។ លោកវណ្ណដាបានអោយដឹងថាលោកពិតជាចង់ត្រលប់ទៅលើឆាកវិញឆាប់ៗនេះណាស់ និងសង្ឃឹមថាការប្រគុំតន្ត្រីមួយនេះនឹងធ្វើអោយលោកអាចបង្កើតការចងចាំមួយដ៏ល្អជាមួយនឹងអ្នកគាំទ្ររបស់លោក។ គួរបញ្ជាក់ផងដែរលោកវណ្ណដាបានធ្វើការសម្តែងខ្នាតតូចមួយចំនួនក្រោមការឧបត្ថម្ភពីហនុមានដូចជានៅ CentralClub និងនៅ DOS Phnom Penh ផងដែរថ្មីៗកន្លងទៅនេះ។
អត្ថបទដោយ វត្តី