ថ្មីៗនេះផងដែរ លោកវណ្ណដាបានបង្ហេាះនូវវីឌីអូឯករសារថ្មីចុងក្រោយគេបំផុត The FinalPush ដែលមាននៅលើឆាណែលយូធូបរបស់លោក ក្នុងសកម្មភាពរៀបរាប់អំពីដំណើរការផលិតនៃអាល់ប៊ុម Skull2 ក៏ដូចជាការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមការងារបារមី។ លោកវណ្ណដា និងក្រុមការងារបារមីបានធ្វើដំណើរទៅកាន់ខេត្តឆ្ងាយៗដើម្បីផ្លាស់ប្តូរអារម្មណ៍ក្នុងការធ្វើចំរៀងនិងរស់នៅមួយរយៈនៅទីនេាះផងដែរជាមួយគ្នាដើម្បីធ្វើការផលិតវាឡើង។ ក្រុមការងាររបស់បារមី លោក Daniel Chea ប្រាប់អោយដឹងថាវាជាការផ្លាស់ប្តូរបទពិសោធន៍ថ្មីមួយសំរាប់ពួកគេទាំងអស់គ្នាដែលត្រូវរស់នៅជាមួយគ្នាផងនិងធ្វើការងារជាមួយគ្នាផងបែបនេះ។ លោកវណ្ណដាក៏បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថាសំរាប់លោកការផលិតលើកនេះវាពិតជាអស្ចារ្យព្រេាះមានប្រភេទតន្រ្តីជាច្រើនត្រូវបានរួមបញ្ចូលគ្នាដូចជាភ្លេងខ្មែរសុរិន្ទ Synth Wave, Rnb Soul និងសូម្បីតែ Old school Hip Hop ក៏មាននៅក្នុងនេាះផងដែរ។
ចំនែកលោកវណ្ណថាន ដែលជាតន្រ្តីករម្នាក់ប្រចាំបារមីក៏បានលើកឡើងថាលោកជឿជាក់ថាទស្សនិកពេលបានស្តាប់អាល់ប៊ុមថ្មីរបស់លោកវណ្ណដានេះហើយច្បាស់ជាទទួលបានអារម្មណ៍ច្របូកច្របល់ ហើយតាមមិនទាន់ប៉ារ៉ូលចំរៀងដែលលោកចង់បង្ហាញ ប៉ុន្តែពួកគេនឹងទទួលបានរសជាតិជាច្រើន។ លោកសង្ហាដែលជាសិល្បករម្នាក់ដែរមកពីផលិតកម្មបារមីបានប្រាប់អោយដឹងថាលោកវណ្ណដានៅតែខំប្រឹងប្រែងខ្លាំងបើទោះបីជានៅពេលនេះអ្នកចូលរួមផលិតអាល់ប៊ុម Skull2 មានគ្នាច្រើនលើសពីមុនប្រហែល៣ដងបើធៀបទៅនឹងអ្នកចូលរួមផលិតអាល់ប៊ុម Skull1 ដែលមានគ្នាត្រឹមតែបីនាក់ប៉ុណ្ណេាះ។ យ៉ាងណាមិញឃើញថាដំណើរការផលិតអាល់ប៊ុម Skull2 នេះពិតជាមានភាពសស្រាក់ស្រាំនិងប្រឹងប្រែងខ្លាំងណាស់ ដូច្នេះហើយសង្ឃឹមថាលោកវណ្ណដា និងក្រុមហ៊ុនបារមីពិតជាទទួលលទ្ធផលផ្លែផ្កាត្រលប់ទៅវិញតាមរយៈការគាំទ្រ និងផ្តល់កំលាំងចិត្តពីអ្នកនិយមស្តាប់តន្រ្តីក្នុងស្រុក និងក្រៅស្រុកផងដែរ។