កាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅនេះ ទស្សនាវដ្តី NME នៃអាស៊ីបានធ្វើការទំលាក់នូវបញ្ជីកំពូលអាល់ប៊ុមអាស៊ីល្បីៗប្រចាំឆ្នាំ២០២២ ដែលមានសរុបទាំងអស់ចំនួន២៥អាល់ប៊ុមដើម្បីរីករាយចែកជូនអ្នកអានបានស្គាល់ និងអាចស្តាប់បាននៅមុខឳកាសនៃបុណ្យណូអែលកន្លងទៅ។ នៅក្នុងនោះដែរគួរជាមោទនភាពបំផុតសំរាប់សិល្បករអាស៊ីរបស់យើងដែលមកពីបណ្តាប្រទេសខុសៗគ្នា និងជាពិសេសគឺមកពីតំបន់អាស៊ីអាគ្នេយ៍តែម្តង។ ដោយទស្សនាវដ្តីបានធ្វើការរាប់ឡើងចាប់ពីចំណាត់ថ្នាក់ទី២៥មកមុនដេញឡើងមកដល់ចំណាត់ថ្នាក់កំពូល។ អ្វីដែលគួរអោយកត់សម្គាល់ពិសេសៗពីតារាងបញ្ជីរាយអាល់ប៊ុមទាំងនោះមានដូចជា លោកវណ្ណដាគឺជាសិល្បករកម្ពុជាតែ១គត់ដែលទទួលបានចំណាត់ថ្នាក់លេខ១៣សំរាប់អាល់ប៊ុម Skull 2 របស់លោកជាមួយនឹងបទ Khmer Blood ដែលទទួលបានប្រជាប្រិយភាពលើសគេ។
យោងទៅតាមទស្សនាវដ្តី NME សំរាប់បទចម្រៀងមួយនេះមនុស្សភាគច្រើនមានការយល់ឃើញថាលោកវណ្ណដារំលេចភាពជឿជាក់របស់លោកលើអត្តសញ្ញាណខ្លួនឯងបានយ៉ាងល្អជាមួយនឹងគុណភាពសំលេង Bass និងBeat ច្បាស់ធ្ងន់ល្អ រីឯនៅលើបទមួយទៀតរបស់លោកដែលមានចំណងជើងថា Coda វិញនោះ លោកបានស៊កបន្ថែមនូវភាពជឿជាក់និយាយអំពីខ្លួនឯងតាមរយៈប៉ារ៉ូលចំរៀងថា«You can look up to VannDa»។
ទន្ទឹមនឹងនេះផងដែរបើសង្កេតពីមូលហេតុដែលធ្វើអោយកំពូលអាល់ប៊ុមទាំងនេះស្ថិតនៅលើតារាងមួយនេះបានគឺអាចប៉ាន់ប្រមាណបានថាព្រោះតែអាល់ប៊ុមទាំងនេះបានដកស្រង់យកនូវ Element ជាច្រើនរួមបញ្ចូលគ្នាដែលអាច Bring us to whole different universe ដោយក្នុងនោះទាំងបានឆ្លុះបញ្ចាំងពីអារម្មណ៍ បញ្ហាសុខភាពផ្លូវចិត្ត អំពីការតស៊ូ ការលើកទឹកចិត្ត ការងើបឡើងវិញមិនចុះចាញ់ ការប្រឹងប្រែងប្រឆាំងនឹងខ្លួនឯង កុំទោរទន់តាមឥទ្ធិពលកត្តាខាងក្រៅ និងនាំមកកាន់អារម្មណ៍រំភើបរីករាយជាដើម។ យ៉ាងណាមិញផងដែរសំរាប់ចំណាច់ថ្នាក់លេខ៤បានទៅលើតារ៉េបថៃ MILLI ជាមួយ Album ‘Babb Bum Bum’ និងលេខ១បានទៅលើតារាចម្រៀងសញ្ជាតិហ្វីលីពីន ena mori ជាមួយ Album ‘Don’t Blame The Wild One!។ Which one is your favourite album in 2022 so far? Let me know in the comment below!