BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វណ្ណដា បើកចំហពិភពលោកនៃតន្រ្តីរបស់ខ្លួនតាមរយៈ Skull 2 (Season1) | Album Reaction (Episode1&2)

ថ្ងៃចន្ទ, 18 ខែកក្កដា 2022 13:56  BeeTube News

វណ្ណដា ចែករំលែកនិងបើកចំហពិភពលោករបស់ខ្លួនតាមរយៈតន្ត្រីនិងការតាក់តែនិពន្ធជាមួយខ្សែរអាតចម្រៀងរយៈពេល ៥៦នាទី និង៣១វិនាទីនៅក្នុងបណ្តាញចាក់ចម្រៀងឌីជីថលទាំងអស់។ បន្ទាប់ពីការបញ្ចេញអ៊ាលប៊ុមទីមួយដោយជោគជ័យរបស់ខ្លួនកាល់ពីឆ្នាំ២០២០ វណ្ណដានៅពេលនេះបើកទំព័រសៀវភៅថ្មីម្តងទៀតជាមួយអ៊ាលប៊ុមដែលទទួលបានការគាំទ្រច្រើនបំផុតជាងពេលណាៗទាំងអស់របស់វិស័យតន្ត្រីកម្ពុជាបច្ចប្បន្ន។

១. Sometime

ការរើបម្រាស់ ភាពខឹងសម្បារ និងការដាក់ទោលផ្លូវចិត្តដល់ខ្លួន ជាអារម្មណ៏ដែលបទចម្រៀងមួយបទនេះបានសរបង្ហាញច្រើនបំផុត៕​ ចាប់ក្តីស្រមៃដៃទទេ ដូចជារាវម្ជុលនៅក្នុងបាតទន្លេ។ បទចម្រៀងនេះបានបង្ហាញច្បាស់ៗអំពីអារម្មណ៏ដែលធុញថប់ ការដាក់ទោសខ្លួនឯងដោយឃុំឃាំងសេ៊រីភាពផ្លូវចិត្តរបស់វណ្ណដា។

២. Skull Island

ជាមួយ Intro ដែលបន្លើរសម្លេងឡើយដូចជាភ្លេងដែលស្ថិតនៅពិភពអរូបដែលអាចធ្វើអោយគ្រប់ព្រឺសម្បុរ។ បទចម្រៀងលេខរៀងទី២នេះ បានសរបញ្ជាក់អំពីការបង្កើតពិភពលោកថ្មីរបស់វណ្ណដា ដែលវាជាជំហានមួយថ្មីដែលពុំំមានសិល្បៈករដូចគ្្នាមានទស្សនៈបែបនេះ។​ ឃ្លាមួយនៃបទនេះ​ I am the Campion Boi មានសម្លេងខ្លួនឯងមិនចាំបាច់ប្រលង​ The Voice បានធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើល។

៣. Khmer Blood

ជាមួយបទចម្រៀងលេខរៀងទី៣នេះ​ វណ្ណដា ផ្លាស់ប្តូរប្រធានបទពីបារី ស្រា ល្បែង ស្រី មកកាន់ប្រធានបទព្រៃឈើ សត្វព្រៃ ដែនដីនិងប្រទេសជាតិ។ 

៤. Day Dreamer

ជាមួយបទទី៤នៃអាល់ប៊ុមSkullនេះ លោកវ៉ាន់ដាបានបើកទំព័រថ្មីមួយទៀតបង្ហាញទៅកាន់អ្នកគាំទ្ររបស់លោកពីបែបផែនជីវិតរបស់លោកកាលពីមុនដែលមិនខុសពីក្មេងៗដទៃទៀតដែលតែងតែមានក្តីស្រម៉ៃរៀងខ្លួន មានការតស៊ូ ប្រឹងប្រែងដើម្បីចាប់យកអ្វីដែលខ្លួនឯងប៉ងប្រាថ្នា។ ក្នុងដំណើរជីវិតមួយនេាះថ្វីបើលោកមានភាពនឿយហត់ ជួបឧបសគ្គច្រើនយ៉ាងណាក៏ដោយ ក៏លោកនៅតែតស៊ូ ហើយលោកក៏ចង់ត្រលប់ទៅរកកុមារភាពផងដែរ។ ទេាះបីភាពល្បីល្បាញ និងភាពជោគជ័យរបស់គាត់ត្រូវបានមហាជនទទួលស្គាល់ វ៉ង្ហាញថាគាត់ត្រឹមផ្តើមឡើងជាក្មេងម្នាក់មានគោលដៅ មានការប្រឹងប្រែងមេាះមុតដើម្បីខ្លួនឯង ដែលនរណាម្នាក់ក៏អាចធ្វើបាន មានបំណងប្រាថ្នារបស់ខ្លួន សំរេចជោគជ័យតាមបែបផែនរបស់ខ្លួនឯង។ បទចំរៀងរបស់លោកវណ្ណដាមួយនេះបង្ហាញមនុស្សទាំងអស់គ្នាមិនចាំបាច់ខំធ្វើជីវិតអោយដូចនរណានេាះទេ គ្រាន់តែមានក្តីសុបិន្តរបស់ខ្លួន រស់ជាខ្លួនឯង គឺជោគជ័យហើយ។

៥. Night Thinker

Night Thinker គឺបទចម្រៀងមួយដែលវណ្ណដាមិនខ្លាចនៅក្នុងការបើកចំហក្តីបារម្ភនិងការប្រឈមមុខទៅនឹងបញ្ហាដែលអាចកើតមាននាពេលអនាគត។ ពេលថ្ងៃជាពេលត្រូវធ្វើការអោយពីសមត្ថភាពចំណែកឯពេលយប់គឺជាពេលមនុស្សជាច្រើនគិតទៅលើបញ្ហានិងការលំបាកដែលបានកើតឡើងពីអតីតកាល បច្ចុប្បន្ន និងអនាគត។ តាមរយៈបទចម្រៀងមួយបទនេះ វណ្ណដា បានលើកយករឿងមួយដែលកើតឡើងនៅឆ្នាំ២០១៦ ដែលពេលនោះលោក បានចាកឆ្ងាយពីមនុស្សជាទីស្រឡាញ់ ដើម្បីសម្រេចក្តីស្រមៃតែម្នាក់ឯង ទោះបីជាត្រូវគេងអោយគ្មានភួយដណ្តប់និងការរងារ។

៦. Daddy Da

មានអ្នកមួយចំនួនហៅវណ្ណដាថា Brother មានអ្នកខ្លះហៅថា Daddy និងខ្លះទៀតហៅថា​ Baby។ វណ្ណដា បាត់បង់ស្មារតី ដោយសារស្រានិង Whiskey ព្រោះតែ Hangout ជាមួយនារី មានទាំង Dior មានទាំង Gucci។ បទចម្រៀងដែលមានលេទរៀងទី១០នេះ ជាបទចម្រៀងដែលមានលក្ខណៈ Sexaul ជាងបទណាៗទាំងអស់ដែលមានក្នុង Album មួយនេះ។ វណ្ណដា បានបើកទំព័រថ្មី ដោយគ្មានការលាក់លាមអំពីរឿងដែលមនុស្សធំមិនចង់លាតត្រដាង។ ជាមួយបទចម្រៀងនេះ វណ្ណដាចង់បង្ហាញថា វណ្ណដាមិនមែនជាកុមារា ដែលចេះតែកាន់ហ្គីតា និងច្រៀងថាឈឺទេៗទៀតនោះទេ៕ វណ្ណដានៅពេលនេះមិនខ្វះទេ ដែលមាននារីៗស្រស់សោភា ដាក់ CV ចង់ធ្វើជាលេខាបម្រើការងាររបស់លោកនៅយប់ម៉ោង១២។

៧. Elevator

ជណើ្តរជើងធំទូលាយបើកចំហគ្រប់ពេលវេលា តែពុំសូវមានមនុស្សប្រើប្រាស់ ចំណែកឯជណ្តើរយន្តវិញ មានមនុស្សមិនតិចទេ ដែលបញ្រៀតគ្នាចូលជិះ។ សម្រាប់បទចម្រៀងមួយបទនេះ លោកវណ្ណដា​ ព្រៀបធៀបជីវិតនិងគោលដៅរបស់មនុស្សយើងគ្រប់គ្នា​ទៅនឹងការជិះជណ្តើរយន្ត។ គោលដៅរបស់យើង មិនដូចគោលដៅអ្នកដទៃ យើងចង់ទៅដល់ជាន់ទី២០ ចំណែកឯគេចង់ទៅដល់ជាន់ទី៨។

៨. King 

នេះជាបទចម្រៀងមួយដែលមានរយៈពេលខ្លីត្រឹមតែ ២នាទី និង​ ៣៣វីនាទី​ វណ្ណដា បង្ហាញអំពីរឿងពិតដែលជាការតស៊ូយ៉ាងយូរអង្វែងគិតជាឆ្នាំ មកត្រឹមការសម្រាយដ៏ខ្លីអោយគ្រប់គ្នាបានយល់ថា ដំណើរដើររបស់យើងគ្រប់ៗគ្នារាប់ចាប់ពីជំហានតូចៗចាប់តាំងពីពេលយើងចាប់ផ្តើមកន្លងមកនឹងហុចផលអោយយើងនៅថ្ងៃណាមួយជាក់ជាពុំខាន។ បើសិនជាយើងជួបប្រទះបញ្ហាកាន់តែច្រើន វានឹងផ្លាស់ប្រែយើងអោយកាន់តែក្លាហាន និងអាចគ្រប់គ្រងលើជីវិតខ្លួនឯង ប្រៀបបីដូចជាស្តេចដ៏អស្ចារ្យម្នាក់អញ្ចឹង។

៩.​ C.O.D.A ឬ បណ្តាំ Skull 2

ជាមួយបទចម្រៀងចុងបញ្ចប់នៃអ៊ាលប៊ុមនេះ នេះវណ្ណដា បានដាក់បញ្ចូលទាំងអស់នៅរាល់ មេរៀនជីវិត ទស្សនៈផ្ទាល់ខ្លួនរបស់សង្គម និងការដាស់តឿនសម្រាប់អ្នកគាំទ្រ។ ជាមួយបណ្តាំ Skull 2 វណ្ណដា​ ដាក់លក់អ៊ាលប៊ុមទី២របស់ខ្លួន ប្រៀបបីដូចជាដាក់ព្រីជាមួយនឹងអគ្គីសនី កន្រ្តាក់ អារម្មណ៏មហាជនគ្រប់ទិសទី មិនថាកម្ពុជាឬOversea។ សរុបសេចក្តីមក Album ថ្មីនេះមានគ្រប់រសជាតិ ប្រៃ ផ្អែម ល្វីង ជូរចត់ ដូចជាសម្លការី។ បើសិនជាអ្នកទាំងអស់គ្នាចង់ស្តាប់បទចម្រៀងដែលរំលឹកដល់អារម្មណ៏សោកសៅ អាចជ្រើសរើសបទ DayDreamer & Night Thinker។ បើសិនជាអ្នកទាំងអស់គ្នាចង់ស្តាប់បទចម្រៀងដែលរំលឹកដល់ស្មារតីជាតិ អាចជ្រើសរើសបទ Khmer Blood បើសិនជាចង់រំលឹកដល់ការជួបជុំសប្បាយរីករាយ អ្នកទាំងអស់គ្នាអាចជ្រើសរើសបទ​ Youngman, Bok Kalo, CODA, Elevator និង Catch me if you can។


អត្ថបទដោយ Calvin Nann & Vatey 


ថ្ងៃចន្ទ, 18 ខែកក្កដា 2022 13:56  BeeTube News