BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពូទីនជួប Sisi ក្នុងរឿងរោងចក្រនុយក្លេអ៊ែរ,ពូទីនជួបមេដឹកនាំឆាដ,ដ្រូនអ៊ីរ៉ង់ក្លាយជាឧបករណ៍ប្រូកស៊ីក្នុងសង្គ្រាមស៊ីវិលស៊ូដង់

ថ្ងៃព្រហស្បតិ៍, 25 ខែមករា 2024 15:40  BeeTube News

 

5-6

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីន និងលោក Abdel Fattah al-Sisi របស់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអង្គារបានសម្ពោធសំណង់ថ្មីនៅរោងចក្រថាមពលនុយក្លេអ៊ែរ Dabaa របស់ប្រទេសអេហ្ស៊ីប។ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីន កាលពីថ្ងៃពុធបានជួបជាមួយមេដឹកនាំប្រទេសឆាដលោកMahamat Idriss Deby ក្នុងវិមានក្រឹមឡាំងដែលជាប្រទេសមួយធ្លាប់បានរក្សាគោលនយោបាយគាំទ្រលោកខាងលិច និងបានបដិសេធការផ្សព្វផ្សាយរបស់រុស្ស៊ីនាពេលថ្មីៗនេះនៅក្នុងតំបន់ Sahel នៃទ្វីបអាហ្រ្វិក។ អ៊ីរ៉ង់បានផ្គត់ផ្គង់ដល់កងទ័ពរបស់ស៊ូដង់ជាមួយនឹងដ្រូនប្រយុទ្ធដោយបានចូលរួមជាមួយភាគីនៅក្នុងសង្គ្រាមស៊ីវិលដ៏មហន្តរាយនេះដែលបង្កឡើងដោយអំណាចប្រូកស៊ីមានបំណងចង់កាន់កាប់នៅលើសមុទ្រក្រហមនេះ។

  1. ពូទីន និង Sisi កំណត់ដំណាក់កាលថ្មីនៃរោងចក្រនុយក្លេអ៊ែរអេហ្ស៊ីប

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៣ ខែមករាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន និងលោក Abdel Fattah al-Sisi របស់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអង្គារបានសម្ពោធសំណង់ថ្មីនៅរោងចក្រថាមពលនុយក្លេអ៊ែរ Dabaa របស់ប្រទេសអេហ្ស៊ីប។ រោងចក្រថាមពលនេះកំពុងត្រូវបានសាងសង់ដោយសាជីវកម្មរដ្ឋរុស្ស៊ី Rosatom ក្នុងតម្លៃ 30ពាន់លានដុល្លាអាមេរិក ហើយនឹងមានសំណង់ថាមពលចំនួន 4 ដែលមានថាមពលរួមគ្នា 4.8 ជីហ្គាវ៉ាត់។ ប្រភពបានអោយដឹងថាប្រធានាធិបតីទាំងពីរកំពុងបើកការដ្ឋានសាងសង់សំណង់ទី៤ និងចុងក្រោយផងដែរ។

លោកពូទីនបាននិយាយថា"កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររបស់យើងនៅតែបន្ត និងមានការវិវត្តទៅមុខ។ អេហ្ស៊ីបគឺជាមិត្តជិតស្និទ្ធរបស់យើង និងជាដៃគូយុទ្ធសាស្ត្រផងដែរ"។ ប្រទេសអេហ្ស៊ីប ដែលប្រឈមមុខនឹងការកើនឡើងតម្រូវការថាមពលពីប្រជាជនចំនួន 105លាននាក់កំពុងស្វែងរកទីតាំងខ្លួនឯងជាមជ្ឈមណ្ឌលថាមពលក្នុងតំបន់ដែលនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសជិតខាងផងដែរ។ 

photo_1_2024-01-25_15-31-06

 

  1. ពូទីនជួបមេដឹកនាំឆាដខណៈរុស្ស៊ីប្រកួតប្រជែងនឹងបារាំងនៅអាហ្វ្រិក

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៤ ខែមករាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានជួបជាមួយមេដឹកនាំប្រទេសឆាដ លោក Mahamat Idriss Deby ក្នុងវិមានក្រឹមឡាំងដែលជាប្រទេសមួយធ្លាប់បានរក្សាគោលនយោបាយគាំទ្រលោកខាងលិច និងបានបដិសេធការផ្សព្វផ្សាយរបស់រុស្ស៊ីនាពេលថ្មីៗនេះ នៅក្នុងតំបន់ Sahel នៃទ្វីបអាហ្រ្វិក។

រុស្សីបាននឹងកំពុងឆ្ពោះទៅរកការបណ្តេញចេញនូវឥទ្ធិពលរបស់បារាំង ដែលជាអតីតមហាអំណាចអាណានិគមនៅអាហ្រ្វិកខាងលិច និងតំបន់Sahel និងបានចាប់ផ្តើមកសាងទំនាក់ទំនងជាមួយបណ្តាប្រទេសរងការបំផ្លិចបំផ្លាញដោយរលកនៃរដ្ឋប្រហារចាប់តាំងពីឆ្នាំ 2020មក។

លោក Deby បានដឹកនាំប្រទេស Chad ចាប់តាំងពីឆ្នាំ2021មកនៅពេលដែលលោកបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារមួយភ្លាមៗ បន្ទាប់ពីឪពុករបស់លោកដែលជាប្រធានាធិបតីកាន់អំណាចដ៏យូរត្រូវបានសម្លាប់នៅក្នុងសមរភូមិប្រយុទ្ធជាមួយនឹងពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាល។ នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ខ្លីៗ លោកពូទីនបាននិយាយថា រុស្ស៊ីរីករាយដែល លោក Deby បានធ្វើឱ្យស្ថានការណ៍នៅក្នុងប្រទេសមានស្ថិរភាពឡើងវិញ ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយប្រទេសនេះក្នុងគ្រប់មធ្យោបាយ។

photo_2_2024-01-25_15-31-06

 

  1. ដ្រូនអ៊ីរ៉ង់ក្លាយជាឧបករណ៍ប្រូកស៊ីចុងក្រោយនៅសង្គ្រាមស៊ីវិលស៊ូដង់

យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី២៤ ខែមករាបានអោយដឹងថា អ៊ីរ៉ង់បានផ្គត់ផ្គង់ដល់កងទ័ពរបស់ស៊ូដង់ជាមួយនឹងដ្រូនប្រយុទ្ធ ដោយបានចូលរួមជាមួយភាគីនៅក្នុងសង្គ្រាមស៊ីវិលដ៏មហន្តរាយនេះ ដែលបង្កឡើងដោយអំណាចប្រូកស៊ីមានបំណងចង់កាន់កាប់នៅលើសមុទ្រក្រហមនេះ ជាលទ្ធផលបានបង្កអោយមានហានិភ័យ និងអស្ថិរភាពនៅក្នុងតំបន់ដ៏ធំទូលាយ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់លោកខាងលិច។

ការជ្រៀតជ្រែករបស់អ៊ីរ៉ង់ក្នុងជម្លោះរយៈពេលប្រាំបួនខែ ដែលបានបណ្តាលអោយបាត់បង់ទឹកដីមួយចំនួនរួចទៅហើយទៅឱ្យក្រុមយោធាប៉ារ៉ាដែលត្រូវបានចោទប្រកាន់ថាគាំទ្រដោយប្រទេសអារ៉ាប់រួម នោះបានជួយបង្កើនកម្រិតនៃប្រទេសអាហ្រ្វិកខាងជើងមួយនេះបន្តិចខណៈដែលវាកំពុងខិតជិតទៅរកចំនុចគ្រោះទុរ្ភិក្សទៅហើយ។ វាក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃឆ្នេរសមុទ្រក្រហម400 ម៉ាយរបស់ប្រទេសស៊ូដង់ ដែលប្រទេសចិន រុស្សី និងទួរគីដណ្តើមគ្នាកាន់កាប់។

photo_1_2024-01-25_15-31-25


 


ថ្ងៃព្រហស្បតិ៍, 25 ខែមករា 2024 15:40  BeeTube News