BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Sinwar ផ្ញើសារបំបាក់មុខទាហានអ៊ីស្រាអែល ហើយកប៉ាល់ត្រឡប់ទៅព្រែកជីកស៊ុយអេវិញបន្ទាប់ពីប្រើផ្លូវជំនួសតំបន់ Cape of Good Hope

ថ្ងៃអង្គារ, 26 ខែធ្នូ 2023 10:02  BeeTube News

Untitled design - 2023-12-26T095950.652 (1)

លោក Al-Sinwar បាននិយាយថា "កងពលតូច Al-Qassam បានបំផ្លាញកងទ័ពអ៊ីស្រាអែល ហើយកំពុងបន្តដំណើរទៅកំទេចពួកគេបន្ថែមទៀត" នេះបើតាមលិខិតមួយទៅកាន់ការិយាល័យនយោបាយរបស់ក្រុមហាម៉ាស ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ៊ីស្រាអែល! ហើយនៅក្នុងការវិលត្រឡប់របស់កប៉ាល់ទៅកាន់ព្រែកជីកស៊ុយអេបន្ទាប់ពីប្រើផ្លូវជំនួសកាត់តំបន់ Cape of Good Hope និងការគំរាមកំហែងដល់តំបន់ Gibraltar។ សាររបស់លោក Sinwar បានបញ្ចេញឡើងស្របជាមួយនឹងការប្រកាសអំពីផែនការរបស់ប្រទេសអេហ្ស៊ីបក្នុងការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងលទ្ធិជ្រុលនិយមរបស់លោក Netanyahu។ សេដ្ឋកិច្ចអ៊ីស្រាអែលកំពុងរងផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាពិសេសវិស័យកសិកម្មក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលប្រទេសអ៊ីស្រាអែលកំពុងរងគ្រោះដោយវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ តើសង្រ្គាមនឹងទៅជាយ៉ាងណានៅក្នុងឆ្នាំ 2024?

  1. Yahya Al-Sinwar ផ្ញើសារទៅកាន់សមាជិកនៃការិយាល័យនយោបាយហាម៉ាស

យោងតាមសារព័ត៌មាន Jordan Pulse ចុះផ្សាយថ្ងៃទី២៥ ខែធ្នូបានអោយដឹងថា ប្រធានចលនាតស៊ូអ៊ីស្លាម "ហាម៉ាស" លោក Yahya Sinwar បានផ្ញើសារដ៏សំខាន់ និងវែងមួយទៅកាន់ប្រមុខ និងសមាជិកនៃការិយាល័យនយោបាយរបស់ចលនានេះ។

លោក Al-Sanwar បានបង្ហាញនៅក្នុងលិខិតថា កងពលតូច Izz al-Din al-Qassam កំពុងធ្វើសមរភូមិដ៏ខ្លាំងក្លា ហិង្សា និងមិនធ្លាប់មានពីមុនមកប្រឆាំងនឹងកងកម្លាំងកងទ័ពអ៊ីស្រាអែល ដែលបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរលើអាយុជីវិត និងសម្ភារៈបរិក្ខារ នេះបើយោងតាមកាសែត Al-Jazeera រាយការណ៍ពីប្រភពមានទំនាក់ទំនងនឹងក្រុមហាម៉ាស។

លោក Al-Sanwar បានបន្ថែមថា ក្នុងអំឡុងពេលប្រតិបត្តិការជើងគោក កងពលតូច Al-Qassam បានកំណត់គោលដៅលើទាហាន និងនាយទាហានអ៊ីស្រាអែលយ៉ាងហោចណាស់ 5,000នាក់ ដែលក្នុងនោះមានមួយភាគបីត្រូវបានសម្លាប់ និងមួយភាគបីទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ និងមួយភាគបីទៀតកំពុងពិការភាពជារៀងរហូត។ ចំណែក​រថយន្ត​យោធា ៧៥០​គ្រឿង​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង ឬ​ដោយ​ផ្នែក។

ប្រធានចលនាហាម៉ាសបាននិយាយថា កងពលតូច Al-Qassam បានបំផ្លាញកងទ័ពអ៊ីស្រាអែល ហើយកំពុងបន្តដំណើរលើផ្លូវឆ្ពោះទៅរកការបំផ្លាញបន្ថែមទៀត ហើយថានឹងមិនចុះញ៉មជាមួយនឹងលក្ខខណ្ឌរបស់ទីក្រុង Tel Aviv ឡើយ។

000_329984U-e1651331749811

 

  1. កប៉ាល់ត្រឡប់ទៅព្រែកជីកស៊ុយអេវិញបន្ទាប់ពីប្រើផ្លូវជំនួសតំបន់ Cape of Good Hope

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៥ ខែធ្នូបានអោយដឹងថា ក្រុមហ៊ុន Maersk របស់ប្រទេសដាណឺម៉ាកកំពុងរៀបចំបន្តប្រតិបត្តិការដឹកជញ្ជូននៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ដោយលើកឡើងពីការដាក់ពង្រាយប្រតិបត្តិការយោធាដឹកនាំដោយសហរដ្ឋអាមេរិកផងដែរ ដែលត្រូវបានរចនាឡើងដើម្បីធានាសុវត្ថិភាពពាណិជ្ជកម្មនៅក្នុងតំបន់។

ក្រុមហ៊ុនដឹកជញ្ជូនយក្សបានផ្អាកការបញ្ជូននាវាឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb កាលពីដើមខែធ្នូ ដោយសារការវាយប្រហារមកលើនាវារបស់ខ្លួន។ ហេតុការណ៍នេះបានធ្វើឱ្យព្រែកជីកស៊ុយអេ ដែលជាគន្លឹះនៃពាណិជ្ជកម្មសកល មិនអាចប្រើប្រាស់បានសម្រាប់ផ្លូវនាវាចរណ៍មួយចំនួនធំ។

ក្រុមហ៊ុន Masersk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា«គិតត្រឹមថ្ងៃអាទិត្យទី24 ខែធ្នូ ឆ្នាំ2023 យើងបានទទួលការបញ្ជាក់ថា ប្រតិបត្តិការការពារសន្តិសុខពហុជាតិ Operation Prosperity Guardian (OPG) ឥឡូវនេះត្រូវបានបង្កើតឡើង និងដាក់ពង្រាយហើយដើម្បីអនុញ្ញាតឱ្យពាណិជ្ជកម្មតាមសមុទ្រឆ្លងកាត់សមុទ្រក្រហម និងឈូងសមុទ្រ Aden ដើម្បីត្រលប់មកប្រើប្រាស់ព្រែកជីកស៊ុយអេដែលជាច្រកផ្លូវរវាងអាស៊ី និងអឺរ៉ុបម្តងទៀត"។

5169828_6_388_3461_1947_0_large

 

  1. អេហ្ស៊ីបប្រកាសផែនការបញ្ចប់សង្គ្រាមនៅហ្គាហ្សា

យោងតាមសារព័ត៌មាន AP News ចុះផ្សាយថ្ងៃទី២៦ ខែធ្នូបានអោយដឹងថា អេហ្ស៊ីបបានដាក់ចេញនូវសំណើរដ៏មហិច្ឆិតាដំបូងរបស់ខ្លួនដើម្បីបញ្ចប់សង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ជាមួយនឹងបទឈប់បាញ់ ការដោះលែងចំណាប់ខ្មាំងជាដំណាក់កាល និងការបង្កើតរដ្ឋាភិបាលប៉ាឡេស្ទីនដែលមានជំនាញក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប និងកាន់កាប់តំបន់ West Bank នេះបើតាមមន្ត្រីជាន់ខ្ពស់អេហ្ស៊ីបម្នាក់ និងអ្នកការទូតអឺរ៉ុបម្នាក់បាននិយាយកាលពីថ្ងៃចន្ទ។

សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​ប្រទេស​ឈូង​សមុទ្រ​កាតា​ និងត្រូវ​បាន​បង្ហាញឡើង​ដល់​អ៊ីស្រាអែល ក្រុមហាម៉ាស រដ្ឋាភិបាល​អាមេរិក និង​អឺរ៉ុបផងដែរ ខណៈដែល​វាត្រឹមស្ថិតនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។ ដោយការលើកឡើងនេះនៅមិនទាន់ឈានទៅដល់​គោលដៅ​សំរេចរបស់​អ៊ីស្រាអែល​ក្នុងការទទួលបានរក្សាគ្រប់គ្រងយោធាលើតំបន់ហ្គាហ្សា និងកំចាត់ក្រុមហាម៉ាសទាំងស្រុងនៅឡើយទេ។ 

AP23359581156240



 


ថ្ងៃអង្គារ, 26 ខែធ្នូ 2023 10:02  BeeTube News