BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីសាកល្បងរថក្រោះចម្បាំងបញ្ជានៅអ៊ុយក្រែន, អ៊ីស្រាអែលដឹងថាSinwarនៅឯណាប៉ុន្តែ,ក្មេងវ័យ១៦ឆ្នាំចាប់ខ្លួនពីបទដុតយន្តហោះ

ថ្ងៃអង្គារ, 09 ខែមករា 2024 16:07  BeeTube News

Untitled design - 2024-01-09T160009.507 (1)

នាយកប្រតិបត្តិក្រុមហ៊ុន Rostec លោក Sergey Chemezov បានបង្ហើបថារុស្ស៊ីកំពុងត្រៀមរៀបចំដំណើរការសាកល្បងសម្រាប់រថក្រោះបញ្ជាចម្បាំងនៅអ៊ុយក្រែន។ យោងតាមរបាយការណ៍ជាច្រើនបានឱ្យដឹងថាអ៊ីស្រាអែលហាក់ដូចជាដឹងពីទីតាំងពិតប្រាកដរបស់មេដឹកនាំយោធាហាម៉ាសលោក Yahya Sinwar ដែលជាអ្នកគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប និងជាមេក្លោងនៃការវាយប្រហារភេរវកម្មថ្ងៃទី7 ខែតុលា។ ក្មេងប្រុសអាយុ16 ឆ្នាំម្នាក់មកពីភាគខាងជើងតំបន់ Caucasian នៃសាធារណរដ្ឋ Dagestan របស់រុស្ស៊ី ត្រូវបានចាប់ខ្លួនពីបទដុតយន្តហោះចម្បាំង Su-34 នៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Chelyabinsk។ 
 

  1. រុស្ស៊ីសាកល្បងរថក្រោះចម្បាំងបញ្ជានៅអ៊ុយក្រែន

យោងតាមសារព័ត៌មាន Bulgarian Military ចុះផ្សាយថ្ងៃទី០៧ ខែមករាបានអោយដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Rostec លោក Sergey Chemezov បានបង្ហើបថារុស្ស៊ីកំពុងត្រៀមរៀបចំដំណើរការសាកល្បងសម្រាប់រថក្រោះចម្បាំងបញ្ជានៅអ៊ុយក្រែន។ វាគឺជារថក្រោះចម្បាំងថ្មើរជើងសម័យសូវៀត BMP-3 ដែលត្រូវបានកំណែទំរង់ថ្មីជាមួយនឹងផ្នែក ដែលអាចអោយគ្រប់គ្រងបញ្ជាបានពីចម្ងាយ។

បច្ចេកវិទ្យាដែលអនុញ្ញាតអោយមានការបញ្ជាពីចំងាយនេះ មានឈ្មោះថា ម៉ូឌុល Sinitsa ដែលជាផលិតផលនៃប្រព័ន្ធជាក់លាក់ខ្ពស់របស់ក្រុមហ៊ុន Rostec ។

លក្ខណៈពិសេសរបស់ម៉ូឌុល Sinitsa ដែលអាចចូលទៅកាន់ប្រើប្រាស់គេហទំព័រ អាចបំប្លែងរថក្រោះ BMP-3 ទៅជារថក្រោះបញ្ជាទាំងស្រុងបាន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ផងដែរនោះ ម៉ូឌុលនេះអាចត្រូវបានដំណើរការឡើងត្រឹមតែជាមួយនឹង Tablet បញ្ជាប៉ុណ្ណោះ។

Russia-is-sending-a-BMP-3-Sinitsa-robot-to-Ukraine-for-combat-tests

 

  1. អ៊ីស្រាអែលដឹងថាលោក Sinwar នៅឯណាប៉ុន្តែ

យោងតាមសារព័ត៌មាន The Times Of Israel ចុះផ្សាយថ្ងៃទី០៨ ខែមករាបានអោយដឹងថា យោងតាមរបាយការណ៍ជាច្រើនបានឱ្យដឹងថាអ៊ីស្រាអែលហាក់ដូចជាដឹងពីទីតាំងពិតប្រាកដរបស់មេដឹកនាំយោធាហាម៉ាសលោក Yahya Sinwar ដែលជាអ្នកគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប និងជាមេក្លោងនៃការវាយប្រហារភេរវកម្មថ្ងៃទី 7 ខែតុលា។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី លោក Sinwar បានឡោមព័ទ្ធខ្លួនរបស់លោកដោយចំណាប់ខ្មាំងអ៊ីស្រាអែលទាំងឡាយដែលនៅរស់រានជាច្រើន ដើម្បីរារាំងកងកម្លាំងការពារអ៊ីស្រាអែលពីការធ្វើការវាយប្រហារលើលោក។

លោក Jonathan Schanzer អនុប្រធាននៃមូលនិធិការពារលទ្ធិប្រជាធិបតេយ្យនៅ Washington, DC បានដឹងរបាយការណ៍ស្រដៀងគ្នានេះ និងបានប្រាប់កាសែត The Times of Israel ថា "ការសន្មត់របស់ខ្ញុំ ទោះបីជាមិនទាន់បានបញ្ជាក់ឡើងក៏ដោយ គឺថាលោក Sinwar អាចនឹងកំពុងស្ថិតនៅក្នុងរូងក្រោមដីនៃតំបន់ Khan Younis។ ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ជាពិសេសនោះ​គឺ​លោក​បាន​ឡោម​ព័ទ្ធ​ខ្លួន​ឯង​ជាមួយនឹង​ចំណាប់ខ្មាំង​អ៊ីស្រាអែល។ ដោយលោកបានប្រើ​ប្រាស់ពួកគេ​ជា​ខែល​មនុស្ស។"

AP23326635881226

 

  1. ក្មេងប្រុសវ័យ១៦ឆ្នាំចាប់ខ្លួនពីបទដុតយន្តហោះចម្បាំងរុស្ស៊ី Su-34 

យោងតាមសារព័ត៌មានរុស្ស៊ីក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃទី7 ខែមករាថា ក្មេងប្រុសអាយុ16 ឆ្នាំម្នាក់មកពីភាគខាងជើងតំបន់ Caucasian នៃសាធារណរដ្ឋ Dagestan របស់រុស្ស៊ី ត្រូវបានចាប់ខ្លួនពីបទដុតយន្តហោះចម្បាំង Su-34 នៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Chelyabinsk ។

យន្តហោះនេះត្រូវបានភ្លើងឆាបឆេះកាលពីយប់ថ្ងៃទី4 ខែមករា ខណៈដែលចតនៅឯមូលដ្ឋានទ័ពអាកាស Shagol នៅខាងក្រៅទីក្រុង Chelyabinsk ចម្ងាយប្រហែល 2,000 គីឡូម៉ែត្រពីភាគខាងកើតនៃព្រំដែនអ៊ុយក្រែន។ ទីភ្នាក់ងារស៊ើបការណ៍យោធារបស់អ៊ុយក្រែន (HUR) បានចេញផ្សាយវីដេអូយន្តហោះកំពុងឆេះឡើងនេះ ប៉ុន្តែមិនបានទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញនេះទេ។

នៅមុននេះបន្តិចក្នុងថ្ងៃទី4 ខែមករា កាសែត Ukrainska Pravda បានរាយការណ៍ថា អង្គភាព HUR គឺនៅពីក្រោយការដុតយន្តហោះនេះ ដោយដកស្រង់ប្រភពពីព័ត៌មានសម្ងាត់មិនត្រូវបានបញ្ចេញឡើង។

យ៉ាងណាមិញផងដែរ​​​ គួរបញ្ជាក់ថា យន្តហោះ​នេះគឺជា​កម្មសិទ្ធិ​របស់​ផ្នែក​អាកាសចរណ៍​ចម្រុះ​ទី ២១ នៃ​កងទ័ព​អាកាស​រុស្ស៊ី។

379e53a9950ab7eb32d467baec823dba


 


ថ្ងៃអង្គារ, 09 ខែមករា 2024 16:07  BeeTube News