កាលបរិច្ឆេទចាប់ផ្តើមផលិតនេះ នឹងធ្វើឱ្យរថយន្តភីកអាប់ដែលប្រើប្រាស់ថាមពលថ្ម នៅពីក្រោយគូប្រជែងរបស់ខ្លួនគឺ Ford F-150 Lightning ប្រហែលមួយឆ្នាំ។
ចាប់ផ្តើមពី Cybertruck ទៅ Rivian R1T ដល់ F-150 Lightning របស់ Ford រថយន្តប្រភេទផ្នែកភីកអាប់អគ្គិសនី កំពុងមានការចាប់អារម្មណ៍ខ្លាំងជាងផ្នែកខាងក្នុងនៃឡាន។ មិនឲ្យចាញ់នឹងគូប្រជែងរបស់ខ្លួនក្រុមហ៊ុន Chevy កំពុងត្រៀមខ្លួនចូលទៅក្នុងសង្វៀនជាមួយនឹងរថយន្ត Silverado EV ដែលគ្រោងនឹងចូលទៅក្នុងសង្វាក់ផលិតកម្មនៅដើមឆ្នាំ 2023 ។
កាលបរិច្ឆេទចាប់ផ្តើមនៃការផលិតនៅដើមឆ្នាំ 2023 ត្រូវបានប្រកាសដោយលោក Doug Parks អនុប្រធានប្រតិបត្តិសម្រាប់ការអភិវឌ្ឍន៍ផលិតផលសកល ការទិញ និងខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្រុមហ៊ុន GM ។ រថយន្ត Ford ប្រភេទ The Lightning បានមានការកក់ទុកមុនចំនួន 200,000 រួចហើយ និងគ្រោងមកដល់ដៃអតិថិជននៅនិទាឃរដូវក្រោយនេះ។ នេះមានន័យថា Silverado ដែលដើរដោយ ថាមពលថ្មទំនងជានឹងស្ថិតនៅពីក្រោយគូប្រជែងរបស់ខ្លួនប្រហែលមួយឆ្នាំ។
រថយន្ត Silverado EV មានលក្ខណៈពិសេសមួយចំនួននៃការប្រើប្រាស់ថ្មប្រភេទ Ultium ទោះបីជាវាមិនទាន់ច្បាស់ថា តើវាគ្រាន់តែជាកំណែទម្រង់អគ្គិសនីនៃឡានដឹកទំនិញជំនាន់បច្ចុប្បន្ន ឬមានអ្វីខុសគ្នាទាំងស្រុងក៏ដោយ។ ដំណឹងល្អគឺយើងមិនបាច់រងចាំយូរ ដើម្បី រៀនបន្ថែមទៀតទេ។ Silverado EV គ្រោងនឹងដាក់បង្ហាញនៅ CES ក្នុងខែមករា នៅឆ្នាំក្រោយ។ នាយកប្រតិបត្តិក្រុមហ៊ុន GM Mary Barra គ្រោងនឹងថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ដែលផ្តោតលើបច្ចេកវិទ្យា ដែលប្រារព្ធឡើងនៅទីក្រុង Las Vegas ។
អត្ថបទដកស្រង់ពី Craig Cole
បកប្រែនិងកែសម្រួលដោយ Mr. Blue