កងកម្លាំងអ៊ុយក្រែនបានកំពុងតែប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយទាហានរុស្ស៊ីនៅតាមដងផ្លូវក្នុងទីក្រុងឧស្សាហកម្ម Sievierodonetsk ប្រធានាធិបតី អ៊ុយក្រែនVladimir Zelenskyបាននិយាយ ដែលជាអ្វីគេហៅថាជាការប្រយុទ្ធក្នុងសមរភូមិនៃការងាកវាយបកត្រឡប់ក្រោយវិញពីការដែលទីក្រុងក្រឹមឡាំងប៉ុនប៉ងដើម្បីកាន់កាប់តំបន់Donbasភាគខាងកើត ។ Sievierodonetsk បានក្លាយទៅជាមុខព្រួញដ៏សំខាន់នៃការវាយលុករបស់រុស្ស៊ីនៅក្នុងតំបន់ Donbas ដែលមានខេត្ត២បញ្ចូលគ្នាគឺLuhanskនិងDonetskខណៈដែលការឈ្លានពានមានការខាំមាត់សង្កត់ចិត្តនៅក្នុងសង្រ្គាមដែលបំផ្លាញគ្នាទៅវិញទៅមកដែលបានឃើញថាទីក្រុងត្រូវបានហិនហោចដោយសារការផ្លោងកាំភ្លើងដាក់គ្នា។
“នៅក្នុងទីក្រុង ការប្រយុទ្ធនៅតាមដងផ្លូវស្ថិតនៅក្នុងសភាពដ៏ស្វិតស្វាញ “លោកប្រធានាធិបតី Zelenskyបាននិយាយនៅក្នុងសុន្ទរកថាតាមវីឌីអូនៅពេលយប់កាលពីថ្ងៃច័ន្ទ។ “ពួកគេមានចំនួនច្រើនជាងពួកយើង ពួកគេខ្លាំង” Zelenskyបានប្រាប់អ្នកយកព័ត៌មាននៅក្នុងការសន្ទនាខ្លីៗ ប៉ុន្តែកងកម្លាំងអ៊ុយក្រែនមានឱកាសច្រើនក្នុងការប្រយុទ្ធតបត” លោកបានបញ្ជាក់។ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបញ្ជូនកងទ័ពនិងយុទ្ធោបករណ៍យ៉ាងច្រើនដើម្បីចូលកាន់កាប់ទីក្រុងដែលធំជាងគេដែលមិនទាន់ត្រួតត្រាបាននៅក្នុងLuhansk។
អភិបាលខេត្តLuhansk Serhiy Gaidai បាននិយាយកាលពីព្រឹកថ្ងៃច័ន្ទថា ស្ថានការណ៍មានភាពអាក្រក់អាក្រីបន្ទាប់ពីអ្នកការពារអ៊ុយក្រែនបានរុញច្រានពួករុស្ស៊ីឲ្យត្រឡប់ក្រោយវិញនៅចុងសប្តាហ៍នេះដែលពួកគេហាក់ដូចជាទទួលបានជ័យជំនះ។នៅក្នុងការធ្វើបច្ចុប្បន្នភាពនៅពេលយប់យោធាអ៊ុយក្រែនបាននិយាយថាជនស៊ីវិល២នាក់បានបាត់បង់ជីវិតបន្ទាប់ពីមានការផ្លោងដោយរុស្ស៊ីនៅក្នុងDonetskនិងLuhansk កាលពីថ្ងៃច័ន្ទ ហើយថាពួករុស្ស៊ីបានបាញ់ផ្លោងចូលទៅក្នុងប្រហែលជា២០សហគមន៍។ Reutersមិនអាចធ្វើការវិន្និច្ឆ័យជាឯករាជ្យនូវសេចក្តីរាយការណ៍ពីសមរភូមិ។រុស្ស៊ីបានប្រកែកថាខ្លួនបានតម្រង់មុខព្រួញទៅរកជនសីវ៊ិលនៅក្នុងទំនាស់នេះ។
រុស្ស៊ីនិយាយថា គេកំពុងតែស្ថិតនៅក្នុងបេសកកម្មរំដោះ Donbas ដែលផ្នែកខ្លះបានកាន់កាប់ដោយកូនអុកដែលបំបែករដ្ឋដែលគាំទ្រដោយទីក្រុងមូស្គូចាប់តាំងពីឆ្នាំ២០១៤ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានរុញច្រានទ័ពរុស្ស៊ីចេញពីទីក្រុងKyivនិងទីក្រុងទី២ដ៏សំខាន់ Kharkivនៅក្នុងការចាប់ផ្តើមឈ្លានពានពីដំបូង។រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភះ ប៉ុន្តែបានហៅវាថាគឺជាសកម្មភាពនៃ” ប្រតិបត្តិការណ៍យោធាពិសេស” ដើម្បីកំចាត់នូវអ្វីដែលខ្លួនមើលឃើញថាវាជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។អ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិចបានហៅថានេះគឺជាលេសដែលគ្មានមូលដ្ឋានសំរាប់សង្រ្គាមមួយដើម្បីរំលោភបូរណភាពទឹកដីក្នុងការប្រថុយប្រថានបង្វែរឲ្យទៅជាទំនាស់នៅក្នុងអឺរ៉ុប។