USNews-
Kyiv Reuters-
រុស្សីបានប្រាប់កងកម្លាំងអ៊ុយក្រែនដែលស្ថិតនៅក្នុងរោងចក្រគីមីក្នុងទីក្រុងសមរភូមិ Sievierodonetsk ឲ្យដាក់អាវុធនៅព្រឹកថ្ងៃពុធ កៀបសង្កត់ការរុលមកមុខដើម្បីត្រួតត្រាអ៊ុយក្រែនខាងកើត។ អ៊ុយក្រែនកំពុងតែធ្វើការអំពាវនាវចំពោះលោកខាងលិច ឲ្យបង្កើននូវអាវុធធុនធ្ងន់ បន្ទាប់ពីរុស្សីបានតាំងចិត្តបង្កើននូវទំហំកងទ័ពឆ្ពោះទៅកាន់តំបន់ Donbas ភាគខាងកើត ដែលជារឿងដែលគេរំពឹងថា វានឹងក្លាយទៅជាប្រធានបទដ៏សំខាន់ក្នុងកិច្ចប្រជុំនៃរដ្ឋមន្ត្រីក្រសួងការពារជាតិ NATO នាថ្ងៃពុធនៅទីក្រុង Brussels ។
អ៊ុយក្រែនបាននិយាយថា ជនស៊ីវិលប្រហែលជា៥០០នាក់ ត្រូវបានជាប់នៅក្នុងរោងចក្រ Azolt ជាមួយកងទ័ពដែលបានប្រយុទ្ធតទល់អស់ជាច្រើនសប្តាហ៍ជាមួយនឹងការផ្លោង និងការវាយលុករបស់កងកម្លាំងរុស្សី ដែលបានធ្វើឲ្យទីក្រុង Sievierodonetsk ក្លាយជាគំនរបាក់បែក។ ក្រុមអ្នកប្រយុទ្ធ “គួរតែបញ្ឈប់ការតស៊ូដែលគ្មានន័យនិងដាក់អាវុធ ចាប់តាំងពីម៉ោង៨ព្រឹក ម៉ោងនៅមូស្គូ” Mikhail Mizinstsev ប្រធានមជ្ឈមណ្ឌលចាត់ចែងក្រសួងការពារជាតិរុស្សីបានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Interfax ។ ជនស៊ីវិល នឹងអនុញ្ញាតិឲ្យចេញតាមច្រករបៀងមនុស្សធម៌ Mizintsev បាននិយាយ។
ការផ្លោងលើ Azolt មានភាពធ្ងន់ធ្ងរ ដែលប្រជាពលរដ្ឋមិនអាចទ្រាំទ្របាននៅក្នុងជំរក ស្ថានភាពចិត្តសាស្រ្តរបស់ពួកគេ ស្ថិតនៅលើមុខកាំបិត អភិបាលតំបន់ Luhansk, Serhiy Gaidai ដែលជាខេត្តមួយនៃខេត្តទាំង២ដែលទីក្រុងមូស្គូ បានអះអាងជំនួសឲ្យពួកក្រុមបំបែករដ្ឋ។ ការវាយលុករបស់រុស្សីលើទីក្រុង Sievierodonetsk នៃ Luhansk ដែលជាទីក្រុងដែលមានប្រជាពលរដ្ឋប្រហែលជាង១សែននាក់ មុនពេលមានសង្រ្គាម ដែលបច្ចុប្បន្នជាចំណុចចាប់អារម្មណ៍និងជាអ្វីដែលគេហៅថាសមរភូមិ Donbas ។ "យើងត្រូវតែទប់ទល់ឲ្យជាប់ ក្នុងការដែលសត្រូវចាញ់ ហើយខូចខាតច្រើនពួកគេនឹងអស់កម្លាំង" Zelensky បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ៍។
Kyiv បាននិយាយថាពី១០០ទៅ២០០ នៃទាហានរបស់ខ្លួនបានស្លាប់ជារៀងរាល់ថ្ងៃ រួមទាំងរាប់រយនាក់រងរបួស។ អ៊ុយក្រែន នៅតែព្យាយាមដើម្បីជម្លៀសជនស៊ីវិលពី Sievierodonetsk បន្ទាប់ពីកងកម្លាំងរុស្សីបានបំផ្លាញស្ពានជាចុងក្រោយដែលឆ្លងកាត់ទន្លេទៅកាន់ទីក្រុងភ្លោះនៃអ៊ុយក្រែន Lysychansk ។ កងកម្លាំងរុស្សីបានផ្លោងចូល Lysychansk ដែលស្ថិតនៅទីទួលខ្ពស់នៅត្រើយភាគខាងលិចនៃទន្លេ Siverskyl Donetsk ។ ប៉ុន្តែនៅពេលដែលស្ពានទាំង៣ត្រូវបានបំផ្លាញ កងទ័ពអ៊ុយក្រែនកំពុងធ្លាក់ចូលទៅក្នុងស្ថានភាពដែលត្រូវកងទ័ពរុស្សីឡោមព័ទ្ធ៕