BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែននៅតែកាន់កាប់រោងចក្រ Sievierodonetsk ដែលជាជម្រករបស់ប្រជាពលរដ្ឋ

ថ្ងៃអាទិត្យ, 12 ខែមិថុនា 2022 09:55  គុន ច័ន្ទរដ្ឋា

 

photo_2022-06-11_19-36-35

DW-

អភិបាលនៃតំបន់ Donbas លោក Serhiy Haidai បាននិយាយថា អ៊ុយក្រែននៅតែកាន់កាប់រោងចក្រគីមី Azolt នៅក្នុង Sievierodonetsk ជាកន្លែងដែលប្រជាពលរដ្ឋរាប់រយនាក់កំពុងជ្រកកោណ ទោះបីជាមានការផ្លោងយ៉ាងខ្លាំងពីសំណាក់កងទ័ពរុស្សី។ នៅលើសារតាម Telegram Haidai បាននិយាយថា " ព័ត៌មានអំពីការរាំងខ្ទប់នៅរោងចក្រ Azolt គឺជារឿងភូតកុហក" លោកបន្ថែម" កងកម្លាំងរបស់យើងបានទប់ទល់នៅក្នុងតំបន់ឧស្សាហកម្មនៃ Sievierodonetsk និងបានបំផ្លាញកងទ័ពរុស្សីនៅក្នុងទីក្រុង"។ ផ្ទុយទៅវិញ Rodin Miroshnik ដែលតំណាងឲ្យអាជ្ញាធររុស្សីដែលកាន់កាប់នៅក្នុង Luhansk បានអះអាងថាជនស៊ីវិលបានចាប់ផ្តើមចាកចេញពីរោងចក្រ រីឯអ្នកដែលនៅសេសសល់គឺជាចំណាប់ខ្មាំង។

ដែលជាការប៉ាន់ប្រមាណ អ្នកធ្វើការក្នុងរោងចក្រប្រហែលជា២០០នាក់ និងជនស៊ីវិលប្រហែល៨០០នាក់ ត្រូវបានគេជឿថាកំពុងស្នាក់នៅក្រោមដីក្នុងរោងចក្រ។ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថាអាវុធធុនធ្ងន់និងកាំភ្លើងផ្លោងនឹងកំណត់នូវសមត្ថភាពកងទ័ពអ៊ុយក្រែនដើម្បីរារាំងនូវការវាយប្រហាររបស់កងទ័ពរុស្សីនៅតំបន់ Donbas , Zelensky និយាយថាកងកម្លាំងអ៊ុយក្រែន "នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ឍប់នូវការវាយលុកដែលអាចធ្វើទៅបាន" និងថាពួកគេនឹងបន្តធ្វើយ៉ាងដូច្នេះបន្តទៅទៀត នៅពេលដែលមានអាវុធធុនធ្ងន់គ្រប់គ្រាន់និងកាំភ្លើងផ្លោងទំនើប"។

កាសែតអាល្លឺម៉ង់ Bild am Sanntag បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា លោកអធិការបតីអាល្លឺម៉ង់ Olaf Schulz មានផែនការនឹងរួមដំណើរទៅកាន់ទីក្រុង Kyiv ជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron រួមទាំងលោកនាយករដ្ឋមន្ត្រី អុីតាលី Mario Draghi ផងដែរ។ រដ្ឋាភិបាលអាល្លឺម៉ង់មិនបានធ្វើអត្ថាធិប្បាយលើសេចក្តីរាយការណ៍នេះទេ។ ប្រធានគណកម្មាធិការអឺរ៉ុប អ្នកស្រី  Ursula Von Der Leyen បានវិលត្រឡប់ទៅទីក្រុង Kyiv កាលពីថ្ងៃសៅរ៍ដើម្បីជួបជាមួយលោកប្រធានាធិបតី Volodymyr Zelensky ខណៈដែលសហគមន៍អឺរ៉ុបកំពុងវាយតន្លៃគោលបំណងនៃអ៊ុយក្រែនដើម្បីចាប់ផ្តើមធ្វើការពិចារណារនូវនិតិវិធីដើម្បីចូលរួមក្នុប្លុកក្នុងតំណាក់កាលចុងក្រោយ។

យោលទៅតាមរបាយការណ៍ដែលថាលោកអធិការបតីអាល្លឺម៉ង់ Olaf Scholz មានផែនការទៅធ្វើទស្សនកិច្ចនៅទីក្រុង Kyiv គឺធ្វើឡើងមុនពេលដែលមានកិច្ប្រជុំកំពូល G-7 នៅតំណាច់ខែមិថុនានេះ ការធ្វើដំណើររួមគ្នានេះត្រូវបានគេនិយាយថាគឺជាការបញ្ជូនសញ្ញានៃការឯកភាពរបស់អឺរ៉ុបក្នុងការគាំទ្រចំពោះអ៊ុយក្រែន។ ព័ត៌មាននៃកាធ្វើទស្សនកិច្ចនេះត្រូវបានបញ្ចេញដោយរដ្ឋាភិបាលអ៊ុយក្រន និងអ្នកដែលនៅជុំវិញរដ្ឋាភិបាលបារាំង។ គួរបញ្ជាក់ផងដែរថា អ៊ុយក្រែនធ្លាប់បានបដិសេធមិនស្វាគមន៍នូវទស្សនកិច្ចរបស់លោកប្រធានាធិបតីអាល្លឺម៉ងដោយសារលោកធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយ Putin។
 


ថ្ងៃអាទិត្យ, 12 ខែមិថុនា 2022 09:55  គុន ច័ន្ទរដ្ឋា