កងកម្លាំងអ៊ុយក្រែនបានកំពុងតែទប់ទល់នៅក្នុងទីតាំងរបស់ពួកគេ ក្នុងការប្រយុទ្ធតាមដងផ្លូវ និងនូវការផ្លោងដាក់ទាំងយប់ទាំងថ្ងៃនៅក្នុងទីក្រុង Sievierodonetsk, មន្ត្រីបាននិយាយ, ខណៈដែលរុស្ស៊ីបានរុញច្រានយ៉ាងខ្លាំង ដើម្បីចូលកាន់កាប់ទីក្រុង ដែលខ្ទេចខ្ទាំដោយគ្រាប់ផ្លោង និងការទំលាក់គ្រាប់បែក ដែលជាគោលបំណងសំខាន់របស់ពួកគេដើម្បីត្រួតត្រា អ៊ុយក្រែនភាគខាងកើត។ Sievierodonetsk និងទីក្រុងភ្លោះរបស់គេ Lysychansk ដែលនៅទល់មុខច្រាំងទន្លេ Silverskyi Donetsk គឺជាទីតាំងចុងក្រោយដែលកាន់កាប់ដោយអ៊ុយក្រែន ជាផ្នែកមួយនៃខេត្ត Luhansk ដែលរុស្ស៊ីបានប្តេជ្ញាចិត្តថា នឹងចាប់យកដែលជាផ្នែកមួយនៃគោលការណ៍ និងគោលបំណងនៃសង្រ្គាម។
លេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន លោក Oleksyi Danilo បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានការណ៍នៅក្នុង Sievierodonetsk មានសភាពស្មុគ្រស្មាញខ្លាំងមែនទែន ហើយកងកម្លាំងរុស្ស៊ីបានផ្តោតនូវអានុភាព ដែលគេមានទាំងអស់នៅក្នុងតំបន់នោះ "ពួកគេមិនប្រោសប្រណីចំពោះប្រជាពលរដ្ឋ ពួកគេផ្លោងទាំងយប់ទាំងថ្ងៃ"។ “លោកប្រធានាធិបតីអ៊ុយក្រែន VoloDymyr Zelensky បាននិយាយថា សមរភូមិនៅក្នុងទីក្រុងភាគខាងកើតអ៊ុយក្រែននៃ Sievierodonetsk និងសម្រេចនូវជោគវាសនារបស់ Donbas និងបានមើលឃើញថា វាប្រហែលជាការប្រយុទ្ធមួយដែលពិបាកជាងគេ ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន។
“Sievierodonetsk នៅតែជាចំណុចកណ្តាលនៃការប្រឈមមុខគ្នានៅ Donbas” Zelensky បាននិយាយនៅក្នុងសុន្ទរកថា ក្នុងពេលយប់ដែលបានថ្លែងទៅកាន់ប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ដោយបានអះអាងថា អ៊ុយក្រែនបានធ្វើឲ្យសត្រូវមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ តែទោះជាយ៉ាងណាក៏ដោយមេដឹកនាំតំបន់បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានរុញច្រានកងកម្លាំងរុស្ស៊ីឲ្យថយក្រោយ ឲ្យទៅកាន់ជាយនៃសមរភូមិដ៏សំខាន់ ខណៈដែលមានការប្រយុទ្ធដ៏ខ្លាំងក្លានៅទីនោះនិងសមរភូមិជួរមុខនៅតាមភូមិនៃផ្នែកខាងកើត ខណៈដែលរុស្ស៊ីបានប្រឹងរុលមកមុខ ដើម្បីបំបែកកម្លាំងអ៊ុយក្រែន។
Sievierod9netsk និង Lysychansk មិនមែនជាទីក្រុងយុទ្ធសាស្ត្រទេ ទីប្រឹក្សាអ៊ុយក្រែនបាននិយាយ រីឯគោលបំណងរបស់អ៊ុយក្រែនគឺកាត់បន្ថយ និងធ្វើឲ្យកម្លាំងរបស់រុស្សីចុះខ្សោយ ដោយធ្វើការវាយប្រហារទៅលើពួកគេយ៉ាងខ្លាំងក្លា។ ប៉ុន្តែទីក្រុងទាំងនេះនៅតែជាផ្នែកចុងក្រោយរបស់ Luhansk ដែលមិនស្ថិតនៅក្នុងការកាន់កាប់របស់រុស្សីទេ។ រុស្ស៊ីបានផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការឈ្លានពានកាលពីខែមេសា បន្ទាប់ពីពួកគេបានបរាជ័យក្នុងការប៉ុនប៉ងចាប់យកទីក្រុង Kyiv, Kharkiv និង Odessa ហើយបានផ្តោតយកការចិត្តទុកដាក់ទៅផ្នែកខាងកើតអ៊ុយក្រែនក្នុងតំបន់ Donbas វិញ៕