អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារ៍ថា រុស្ស៊ីបានចូលកាន់កាប់ភាគច្រើននៃទីក្រុងឧស្សាហកម្មភាគខាងកើតអ៊ុយក្រែនទីក្រុង Sievierodonetsk ជាទឹកដីដែលផ្ទុះឡើងដោយការកាន់កាប់របស់ទីក្រុងមូស្គូ ដែលបង្កើតជាគោលការណ៍នៃបំណងក្នុងការឈ្លានពាន។ ការវាយលុកដ៏ខ្លាំងក្លារបស់រុស្ស៊ីទៅលើទីក្រុងរបស់អ៊ុយក្រែនក្នុងខេត្ត Luhansk ត្រូវបានពើបប្រទះនឹងការទប់ទល់យ៉ាងស្វិតស្វាញពីកងកម្លាំងអ៊ុយក្រែន។ ក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ីនៅក្នុង Luhansk បានទទួលស្គាល់ថា ការកាន់កាប់ទីក្រុងវាមានរយៈពេលវែងជាងដែលខ្លួនសង្ឃឹម ទោះបីជាការប្រយុទ្ធគ្នាលើសមរភូមិដ៏ធំដែលមានរយៈពេល៣ខែមកហើយ។
បន្ទាប់ពីបរាជ័យក្នុងការចូលកាន់កាប់ទីក្រុង Kyiv និងត្រូវបានរុញច្រានចេញពីភាគខាងជើងនៃអ៊ុយក្រែន ជ័យជំនះរបស់រុស្ស៊ីនៅក្នុងទីក្រុង Sievierodonetsk និងពាសពេញទន្លេ Siverskyi Donets ក្នុង Lysychansk នឹងនាំឲ្យរុស្ស៊ីកាន់កាប់ខេត្ត Luhansk ទាំងមូលដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង២ ដែលទីក្រុងមូស្គូបានអះអាងថា ជាខេត្តរបស់ពួកក្រុមបំបែករដ្ឋ។ អ្នកវិភាគយោធាលោកខាងលិចនិយាយថា ទីក្រុងមូស្គូបានបង្ហូរកម្លាំងមនុស្ស និងអាវុធមកពីផ្នែកដទៃនៃខ្សែរត្រៀមខាងកើត ដើម្បីផ្គុំកម្លាំងមកលើ Sievierodonetsk ដោយសង្ឃឹមថានឹងបើកការវាយលុកដ៏ធំនឹង ដើម្បីធានាថានឹងធ្វើការឡោមព័ទ្ធ Luhansk សំរាប់ក្រុមបំបែករដ្ឋដែលជាកូនអុករបស់ខ្លួន។
អភិបាលតំបន់ Luhansk Serhiy Gaidai បាននិយាយថាស្ទើរតែទាំងអស់នៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុង Sievierodonetsk ត្រូវបានបំផ្លាញខ្ទេចខ្ទីរប្រហែលជា ៦០ភាគរយ នៃទ្រព្យសម្បត្តិរបស់ពលរដ្ឋត្រូវបានខូចខាតដែលមិនអាចជួសជុលបាន។ "ផ្នែកភាគច្រើននៃទីក្រុង Sievierodonetsk ត្រូវបានកាន់កាប់ដោយកងទ័ពរុស្ស៊ី។ ទីក្រុងមិនត្រូវបានឡោមព័ទ្ធទេ និងអ្វីដែលជារបស់ដែលយើងត្រូវការជាមុនមិនបាននៅនឹងកន្លែងទេ" Gaddis បាននិយាយថា រុស្ស៊ីការបាញ់ផ្លោងរបស់រុស្ស៊ីបានធ្វើឲ្យអ្វីៗគ្រប់យ៉ាងទាំងអស់ មិនអាចធ្វើទៅបានក្នុងការផ្តល់អំណោយឬក៏ ការជម្លៀសមនុស្សជាដើម លោកបានបន្ថែម។
មេដឹកនាំក្រុមបំបែករដ្ឋដែលនិយមទីក្រុងមូស្គូបាននិយាយថា ការប្រយុទ្ធកំពុងតែបន្តនៅក្នុងទីក្រុង ប៉ុន្តែក្រុមកូនអុករបស់រុស្ស៊ីបានរុលទៅមុខយ៉ាងយឺតជាងការរំពឹងទុក ដើម្បីថែររក្សានូវហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង នឹងមានការប្រុងប្រយ័ត្ននៅជុំវិញរោងចក្រគីមីរបស់ពួកគេ។ "យើងអាចនិយាយបានថា ៣ភាគនៃទីក្រុង Sievierodonetsk ស្ថិតនៅក្រោមការត្រួតត្រារបស់យើង" ទីភ្នាក់ងារសារព័ត៌មាន Tass របស់រដ្ឋរុស្ស៊ីបានដកស្រង់សម្តីរបស់ Leonid Pasechink មេដឹកនាំបំបែករដ្ឋ Luhansk ៕