BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

“នៅក្នុងជីវិតរបស់អ្នក គ្មានទេពាក្យថា យឺតពេល” Sia

ថ្ងៃចន្ទ, 16 ខែឧសភា 2022 09:35  វេទិកាជោគជ័យ

នេះគឺជាដំណើរជីវិតរបស់តារាចម្រៀងស្រីជនជាតិអូស្ត្រាលីម្នាក់ ដែលមានចំណុចពិសេសដែលមនុស្សគ្រប់គ្នាបានដឹងបានស្គាល់ដោយការពាក់សក់ដើម្បីបិទបាំងមុខ នៅពេលដែលនាងឡើងសម្តែងនៅលើឆាករបស់នាង។ ហើយដើម្បីដឹងថា មុនពេលដែលនាងទទួលបានភាពជោគជ័យ នាងត្រូវឆ្លងកាត់ឧបសគ្គយ៉ាងណាខ្លះនោះ មានតែមកស្តាប់ទាំងអស់គ្នា។ Sia មិន​ដែល​មាន​កុមារ​ភាពធម្មតាដូចក្មេងដទៃនោះ​ទេ។ នាងពិតជាមានជីវិតតស៊ូខ្លាំងជាមួយឪពុករបស់នាង ព្រោះគាត់មានចរិកបុគ្គលិកលក្ខណៈចំនួនពីរ, ដែលចរិកបុគ្គលិកលក្ខណៈមួយត្រូវបានគេហៅថា Phil ហើយគាត់គឺជាឪពុកដ៏ល្អបំផុតដែលនាងមិនធ្លាប់មានពីមុនមក ដោយសារគាត់ជាមនុស្សកំប្លែង, ចូលចិត្តលេងសើចច្រើន, និងគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែចរិកបុគ្គលលក្ខណៈមួយទៀតត្រូវបានគេហៅថា Stan ហើយគាត់គឺជាមនុស្សដែលគួរឱ្យខ្លាចបំផុត នៅពេលនៅក្បែរ។ ដូច្នេះហើយ នាងធំឡើងជាក្មេងស្រីដែលមានភាពខ្មាស់អៀនខ្លាំង។ ចំណែកឯតន្ត្រីគឺជាចំណងចំណូលចិត្តរបស់នាង ដូច្នេះនៅពេលដែល Sia ស្ថិនៅក្នុងវ័យជំទង់ នាងបានច្រៀងឱ្យក្រុមតន្រ្តីមួយអស់រយៈពេលពីរបីឆ្នាំ ហើយបន្ទាប់មកនាងបានសាកល្បងអាជីពជាអ្នកចម្រៀងទោល។

_98648388_gettyimages-523932648

ប៉ុន្តែនាងមិនដែលទទួលបានជោគជ័យធំដំណាមួយឡើយ ដែលបណ្តាលឲ្យនាងមានអារម្មណ៍ថាដូចជាមនុស្សបរាជ័យម្នាក់។ ទីបំផុត Sia បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្លាស់ប្តូរក្នុងការចាប់ផ្តើមថ្មី ដូច្នេះនាងក៏សម្រេចចិត្តផ្លាស់ទៅទីក្រុងឡុងដ៍ ដើម្បីនៅជាមួយមិត្តប្រុសរបស់នាង ដែលជាស្នេហាដំបូង។ ពួកគេមិនអាចរង់ចាំដើម្បីនៅជាមួយគ្នាបានទេ ប៉ុន្តែគួរឱ្យសោកស្តាយ សោកនាដកម្មដ៏ធំមួយបានកើតឡើង ដែលនឹងផ្លាស់ប្តូរជីវិតរបស់នាងជារៀងរហូត។ មិត្ត​ប្រុស​របស់​នាង​បានជួបគ្រោះថ្នាក់ចរាចរណ៍ ​នៅ​មុន​ពេលដែល Sia មាន​គម្រោង​ផ្លាស់ប្តូរអាជីបដ៏​ធំមួយ​របស់​នាង។ មិត្តប្រុសរបស់នាងបានបាត់បង់ជីវិតនៅថ្ងៃខួបកំណើតទី 24 របស់គាត់។ នៅពេលនោះគឺជាពេលដែលជីវិតរបស់នាងបានចាប់ផ្តើមធ្លាក់ចុះជិតស្មើសូន្យ។ វាបានបន្សល់ស្លាកស្នាមនៃពេលវេលា​ដ៏ខ្មៅ​ងងឹត​​មួយសម្រាប់នាង។ នាង​បាន​ចាប់​ផ្តើម​ផឹក​ស្រា​ជាច្រើន ហើយ​ថ្នាំ​ញៀន​បាន​ក្លាយ​ជាវិធីតែយ៉ាងគត់ ដែល​នាង​អាចគេច​ខ្លួនចេញភាពខ្លោចផ្សារមួយនេះ។ Sia កំពុង​ដោះស្រាយ​ការ​ឈឺ​ចាប់ និង​ការ​ធ្លាក់​ទឹក​ចិត្ត​របស់​នាង​ក្នុង​វិធី​ដែល​ដ៏អាក្រក់បំផុតមួយ។​ ក្រោយមកនាងត្រូវ​បាន​គេ​រក​ឃើញ​ថា​ នាងមាន​ជំងឺ​បាយប៉ូឡា។ ជីវិតរបស់នាងកាន់តែលំបាក និងមិនអាចទ្រាំទ្របាន ដែលបណ្តាលឲ្យនាងមិនអាចរកឃើញគោលបំណងនៃការរស់នៅតទៅទៀត ដូច្នេះហើយ Sia បានសរសេរសារចុងក្រោយរបស់នាង ហើយព្យាយាមយកជីវិតខ្លួនឯង។ ប៉ុន្តែសំណាងល្អ នៅពេលនោះមានមិត្តភ័ក្តិម្នាក់បានទូរស័ព្ទមកនាង ចំពេលដែលនាងជិតសម្រេចផែនការធ្វើអត្តឃាតរបស់នាង ហើយបានបញ្ឈប់សកម្មរបស់នាងភ្លាមៗ។

201120-bradley-sia-tease_emq478

"ច្បាស់ជាមានផ្នែកមួយរបស់ខ្ញុំដែលពិតជាចង់បន្តរស់នៅ ពីព្រោះនៅពេលនោះ ខ្ញុំគិតថាមានពិភពលោកមួយនៅខាងក្រៅ ហើយខ្ញុំមិនមែនជាផ្នែកមួយរបស់វា ប៉ុន្តែខ្ញុំប្រហែលជាចង់ចូលរួមជាមួយវា"។ វា​ជា​សញ្ញា​មួយ​ដែល​នាង​ត្រូវ​ការ​ការគ្រប់គ្រងខ្លួនរបស់នាងមក​វិញ ហើយ​មិន​ចុះចាញ់​នឹងជីវិតដោយ​ងាយៗ។ ដូច្នេះ នាងបានចាប់ផ្តើមកម្មវិធីព្យាបាល 12 ជំហាន។ ទោះ​បី​ជា​ពេល​វេលា​ដ៏​លំបាក​យ៉ាង​ណា​ក៏​ដោយ នេះ​ជា​ពេល​វេលា​ដ៏​ធំ​មួយ​សម្រាប់​អាជីព​ចម្រៀង​របស់ Sia។ នាង​បាន​ប្រើ​អារម្មណ៍​មនោសញ្ចេតនារបស់​នាង ​ដើម្បី​និពន្ធ​បទ​ចម្រៀង​ឱ្យ​សិល្បករ​ល្បី​ៗ​ផ្សេង​ទៀត ។ នាងបានសរសេរបទចម្រៀង "diamonds" ដែលជាបទដ៏ល្បីល្បាញបំផុតរបស់ Rihanna ក្នុងរយៈពេលត្រឹមតែ 14 នាទីប៉ុណ្ណោះ។ ប៉ុន្តែ​មានអារម្មណ៍​មួយ​បាន​វិល​មក​រក​នាង​វិញ​ ដែលប្រហែល​ជា​ដល់​ពេល​ត្រូវ​បញ្ចូល​ថាមពល​នៃគំនិតច្នៃប្រឌិត​របស់​នាង​ក្នុង​ការ​សរសេរ​ចម្រៀង​សម្រាប់​ខ្លួន​នាង​ហើយ។ ប៉ុន្តែ Sia មិន​ដែល​មាន​គម្រោង​សម្តែង​ម្តង​ទៀត​ទេ ដោយ​សារ​តែ​នាងមាន​ការ​ភ័យ​ខ្លាច​ក្នុងការឡើង​ឆាកសម្តែង។

image-3

នាងភ័យខ្លាចក្នុងការសម្ដែង ហើយនាងមានអារម្មណ៍ថាដូចជាមនុស្សបរាជ័យម្នាក់, ប៉ុន្តែវាមិនអាចបញ្ឈប់នាងបានត្រឹមនឹងនោះទេ Sia បានរកឃើញវិធីមួយដែលអ្នកស្រលាញ់បំផុតដោយមិនបង្ហាញមុខរបស់នាង។ Sia បានបង្ហាញខ្លួនម្តងទៀតជាមួយនឹងសក់ពាក់ពណ៌សដែលបិទមុខរបស់នាងទាំងស្រុង ហើយរូបរាងនោះបានក្លាយជានិមិត្តសញ្ញារបស់នាង ហើយនាងបានក្លាយជាតន្ត្រីករដែលមានការស្រលាញ់ពេញចិត្តបំផុតនៅលើពិភពលោក។ នាងបានទទួលជោគជ័យជាសកល ហើយបានធ្វើវាតាមរបៀបរបស់នាងផ្ទាល់។ នាងនៅតែរក្សាភាពស្មោះត្រង់ចំពោះខ្លួនឯងជាមួយនឹងការព្យាបាល ការប្រើថ្នាំពេទ្យ និងកម្មវិធីព្យាបាល 12 ជំហាន, សុខភាពរាងកាយរបស់នាងបានប្រសើរឡើង ហើយទីបំផុតនាងក៏សប្បាយចិត្តម្តងទៀត។ ការតស៊ូរបស់ Sia បង្ហាញ​ថា ​អ្នក​អាច​ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក​បាន ទោះ​បី​ជា​អ្នក​មាន​អារម្មណ៍​ថា​ ក្តី​សង្ឃឹមទាំងអស់​ត្រូវ​បានរលាយ​ក៏​ដោយ។ នាង​ហៀបនឹង​បោះបង់​ចោល​ហើយ ប៉ុន្តែ​នៅតែអាចរក​ឃើញ​កម្លាំង​ចិត្ត ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត តស៊ូ​ដើម្បី​ជីវិត និង​ធ្វើ​អ្វី​មួយ​ដ៏​អស្ចារ្យ។

image (1)-2

Sia បានរស់រានមានជីវិតពីសោកនាដកម្ម និងការបរាជ័យជាច្រើន ហើយបានសំរេចក្តីសុបិនរបស់នាងនៅអាយុ 38ឆ្នាំ។ ដូច្នេះអ្នកក៏អាចធ្វើបានដូចគ្នា! វាមិនដែលយឺតពេលនោះទេក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នក, ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្ម, ផ្លាស់ប្តូរអាជីពរបស់អ្នក, ក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ, ក្លាយជាមនុស្សល្អជាងមុន, សរសេរសៀវភៅដែលអ្នកតែងតែចង់ធ្វើ, ឬគ្រាន់តែធ្វើអ្វីដែលប្លែកពីគេ, អ្វីដែលអ្នកមិនធ្លាប់សាកល្បងពីមុនមកនោះ។ ចិត្តរបស់អ្នកគឺជាកម្លាំងដ៏ខ្លាំងក្លាបំផុតនៅលើសកលលោក ហើយអ្នកមានថាមពលដ៏អស្ចារ្យដើម្បីក្លាយជាបុគ្គលដែលអ្នកចង់ក្លាយទៅជា និងជីវិតរបស់អ្នកគ្មានដែនកំណត់ឡើយ។ ដូច្នេះ មិនថាអ្នក​ជានរ​ណា​ក៏​ដោយ ចូរងើយមុខ​ឡើង កុំ​​បោះបង់​នៅពេល​នេះ៕


ថ្ងៃចន្ទ, 16 ខែឧសភា 2022 09:35  វេទិកាជោគជ័យ