នៅថ្ងៃទី02 ខែមិថុនា ឆ្នាំ2022នេះ លោកស្រីប្រធានរដ្ឋសភានៃប្រទេស Azerbaijan បានប្រកាសអញ្ជើញសមាជិកក្នុងបណ្តាប្រទេសនៃតំណាងសភាមកចូលរួមទស្សនាកិច្ចសំណង់ទីក្រុងបុរាណនៃសាធារណរដ្ឋShushaដើម្បីធ្វើការចែករំលែក ក៏ដូចជាផ្សព្វផ្សាយបង្ហាញពីប្រវត្តិនៃទីក្រុងសម្បត្តិវប្បធម៌បុរាណមួយនេះ។ តាមរយះបទបង្ហាញបានអោយដឹងផងដែរថាសំណល់នៃទីក្រុងបាក់បែកមួយនេះត្រូវបានរងការបំផ្លិចបំផ្លាញនៅក្នុងសម័យកាលសង្គ្រាមលោកផ្ទុះឡើង។ គួរបញ្ជាក់ផងដែរកាលសម័យសង្គ្រាមលោក ទីក្រុង Shusha បានទទួលរងការឈ្លានពានជាដំណំ និង ត្រូវបានបំផ្លិចបំផ្លាញសំណង់ហេដ្ឋារចនាសម្ពន្ធ័ជាច្រើនកន្លែងពីសំណាក់ប្រទេសរ៉ូម៉ានី។
ក្នុងឱកាសនេាះផងដែរ គណប្រតិភូកម្ពុជាក៏បានឆ្លៀតសំដែងការគួរសម និងធ្វើការសំណេះសំណាលជាមួយលោកស្រីប្រធានរដ្ឋសភាផងដែរ ព្រមទាំងបានថតផ្តិតយករូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹក បន្ទាប់មកក៏ឆ្ពេាះបន្តទៅទស្សនាតំបន់ទេសភាពធម្មជាតិដ៏ត្រកាលនានានៅតាមព្រំប្រទល់នៃតំបន់ត្រីកោណរបស់ប្រទេសរ៉ូម៉ានីថែមទៀត។ ដំណើរទស្សនកិច្ចនេះទៀតសោតចង់បង្ហាញអំពីវិនាសសកម្មសម័យសង្គ្រាមលោក និងចង់បង្ហាញពិភពលោកវិញថាភាពរុងរឿង និងវឌ្ឍនភាពនៃពេលបច្ចុប្បន្ននេះកើតឡើងពីរឹសគល់ថ្កំថ្កើងនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។គ្រប់សមាជិកទាំងអស់លើកឡើងថា មានតែការពង្រឹងសាមគី្គភាពពហុភាគី និងកំណែទម្រង់គោលនយោបាយថ្មីនេាះទេ ដែលធ្វើអោយពិភពលោកបញ្ជៀសសង្គ្រាមបាន។ ជារួមសន្និសិទនៅបាគូរបស់NAM បានរៀបចំឡើងដោយទទួលបានភាពជោគជ័យបំផុត។
អត្ថបទដោយ Mao Monipichvatey