BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ្រោះថ្នាក់នៃតំបន់ Shujaiya បំផ្លាញកងទ័ពអ៊ីស្រាអែលនិងកងពលតូច Golani, អារ៉ាប៊ីសាអូឌីតបញ្ជាក់ជ័យជំនះរបស់ហាម៉ាស, Biden វាយប្រហារ Netanyahu

ថ្ងៃព្រហស្បតិ៍, 14 ខែធ្នូ 2023 10:24  BeeTube News

Untitled design - 2023-12-14T102300.828 (1)

ការ​វាយ​ឆ្មក់​យ៉ាង​ល្អិតល្អន់​មួយ​បាន​កម្ចាត់​កងវរសេនាតូច​ទី ១៣ នៃ​កងពលតូច Golani ក្នុង​សង្កាត់ Shuja'iya នៅខណៈក្នុងភាពតក់ស្លុត​របស់​អ៊ីស្រាអែល! អ៊ីស្រាអែលបានបរាជ័យក្នុងការលុបបំបាត់ក្រុមហាម៉ាស ហើយកងទ័ពអ៊ីស្រាអែលត្រូវទទួលរងការវាយប្រហារយ៉ាងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា និងបរាជ័យក្នុងការលុបបំបាត់ផ្លូវរូងក្រោមដី។ អារ៉ាប៊ីសាអូឌីតបញ្ជាក់ពីជ័យជំនះរបស់ក្រុមហាម៉ាស និងបរាជ័យរបស់អ៊ីស្រាអែល ហើយស្នើឱ្យសហរដ្ឋអាមេរិកបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ លោក Biden បានវាយ​ប្រហារ​លោក Netanyahu ក្នុង​វិធី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និងបាន​បញ្ជាក់​ពី​ការ​បាត់​បង់​ការ​គាំទ្រ​ពី​អន្តរជាតិ​របស់​អ៊ីស្រាអែល។​ តើ​អ៊ីស្រាអែល​នឹង​ដក​ខ្លួន​ចេញ​ពី​តំបន់ Gaza ដើម្បី​ការពារ​កងទ័ព​របស់​ខ្លួន​មិន​ឱ្យ​ដួល​រលំដែររឺទេ?

  1. គ្រោះថ្នាក់នៃតំបន់ Shujaiya បំផ្លាញកងទ័ពអ៊ីស្រាអែលនិងកងពលតូច Golani

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី១៣ ខែធ្នូបានអោយដឹងថា កងទ័ពអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថា ទាហានកងកម្លាំងការពារអ៊ីស្រាអែលដប់នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ពីរនាក់ និងមន្ត្រីជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លានៅក្នុងតំបន់ហ្គាហ្សា ដែលនាំឱ្យចំនួនអ្នកស្លាប់នៅក្នុងការវាយលុកនេះឡើងដល់ 115 នាក់។

ក្នុងនោះមានទាហាន 9 នាក់ ដែលជាកងពលតូច Golani ត្រូវបានសម្លាប់នៅក្នុងសមរភូមិមួយនៅចំកណ្តាលសង្កាត់ Shejaiya ដែលជាការប្រយុទ្ធដ៏សាហាវបំផុតមួយចាប់តាំងពីកងទ័ពបានចូលមកដល់តំបន់ហ្គាហ្សាស្ទ្រីបនេះ។

ចំនែក 1 រូបទៀតគឺជាកងវរសេនាតូចទី614 របស់ Combat Engineering Corps ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយនៅភាគខាងជើង Gaza ។

combo10-1

 

  1. អារ៉ាប៊ីសាអូឌីតបញ្ជាក់ជ័យជំនះរបស់ហាម៉ាស

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១២ ខែធ្នូបានអោយដឹងថា អ្នកកាសែត Thomas L. Friedman បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ទីក្រុង​​​ Riyadh រួចមក លោកបានបង្ហាញចំណាប់អារម្មណ៍អោយដឹងថា គ្មានរដ្ឋឈូងសមុទ្រអារ៉ាប់ ណាមួយនឹងចូលមកក្នុងតំបន់ហ្គាហ្សាដើម្បីសាងសង់វាឡើងវិញទេ លុះត្រាតែអ៊ីស្រាអែលមានដៃគូប៉ាឡេស្ទីនជារដ្ឋស្របច្បាប់ ដែលថ្ងៃខាងមុខពួកគេអាចនឹងពិចារណាដំណោះស្រាយរដ្ឋពីរ។

ចំណែកនៅពេលដែលសង្រ្គាមនៅតំបន់ហ្គាហ្សាត្រូវបានបញ្ចប់ អារ៉ាប៊ីសាអូឌីតនឹងនៅតែប្តេជ្ញាចិត្តជាគោលការណ៍បន្តការចរចាសម្រាប់នៅមុនព្រឹត្តិការណ៍ថ្ងៃទី 7 ខែតុលា។ ដោយពួកគេនឹងពិភាក្សាពីការចរចាដ៏ធំដែលសហរដ្ឋអាមេរិកនឹងចូលទៅក្នុងសន្ធិសញ្ញាសន្តិសុខជាមួយអារ៉ាប៊ីសាអូឌីត ហើយនៅក្នុងពេលជាមួយគ្នានោះដែរ អារ៉ាប៊ីសាអូឌីតនឹងនៅតែរក្សាទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។

អារ៉ាប៊ីសាអូឌីតចង់ឱ្យអាមេរិកបញ្ចប់សង្រ្គាមហ្គាហ្សាឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ពីព្រោះការស្លាប់ និងការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សាកំពុងធ្វើឱ្យបាត់បង់ប្រជាជនវ័យក្មេងរបស់ពួកគេ ខណៈពេលក៏អាចធ្វើឱ្យអ្នកវិនិយោគបរទេសមានការភ័យខ្លាច។ ​​​

12friedman-1-mqlv-videoSixteenByNine3000

 

  1. Biden វាយប្រហារ Netanyahu

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១២ ខែធ្នូបានអោយដឹងថា លោកប្រធានាធិបតី Biden បានប្រាប់មេដឹកនាំអ៊ីស្រាអែលកាលពីថ្ងៃអង្គារថា ពួកគេកំពុងបាត់បង់ការគាំទ្រអន្តរជាតិសម្រាប់សង្គ្រាមរបស់ពួកគេនៅហ្គាហ្សាហើយ ដោយបង្ហាញពីការបែកបាក់កាន់តែធំជាមួយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ដែលបានច្រានចោលចក្ខុវិស័យរបស់អាមេរិកសម្រាប់ដំណោះស្រាយក្រោយសង្គ្រាម។

លោក Biden បានពណ៌នាលោក Netanyahu ថាជាមេដឹកនាំនៃ"រដ្ឋាភិបាលអភិរក្សនិយមបំផុតក្នុងប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល" ដែល "មិនចង់បានអ្វីទាំងអស់សំដៅខិតទៅជិតដំណោះស្រាយរដ្ឋពីរ" ចំពោះជម្លោះដ៏រ៉ាំរ៉ៃរបស់ប្រទេសរបស់ខ្លួន។

លោកប្រធានាធិបតីបាននិយាយថា អ៊ីស្រាអែលមានការគាំទ្រពីអឺរ៉ុប និងពិភពលោកជាច្រើន ក៏ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែលោកបានបន្ថែមថា "ពួកគេកំពុងចាប់ផ្តើមបាត់បង់ការគាំទ្រនោះហើយ"។

2023-12-12T174619Z_938954456_RC2CV4AW5A06_RTRMADP_3_USA-ELECTION-TIMELINE


 


ថ្ងៃព្រហស្បតិ៍, 14 ខែធ្នូ 2023 10:24  BeeTube News