Tokyo-
អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ត្រូវបានគេបាញ់ប្រហារខណៈដែលលោកកំពុងតែថ្លែងសុន្ទរកថានៅក្នុងតំបន់Nara អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសុក្រ។ “លោកអតីតនាយករដ្ឋមន្ត្រី Abe ត្រូវបានគេបាញ់ប្រហារនៅវេលម៉ោង១១និង៣០នាទី “ នាយកខុទ្ទការល័យ Hirokozu Matsuno បានប្រាប់អ្នកយកព័ត៌មាន។ “មនុស្សម្នាក់ដែលគេជឿថាជាអ្នកបាញ់ ត្រូវបាននាំទៅមន្ទីរឃុំឃាង ។លក្ខ័ណនៃអតីតនាយករដ្ឋមន្ត្រី Abe បច្ចប្បន្ននេះមិនត្រូវគេបញ្ជាក់ឲ្យបានដឹងទេ” “ ទោះបីជាមានហេតុផលអ្វីក៏ដោយ សកម្មភាពដ៏ឃោឃៅយង់ឃ្នងនេះ នឹងមិនអាចអនុគ្រោះឲ្យបានឡើយ” Matsuno បានបន្ថែម។
អាជ្ញាធរបានចាប់ខ្លួនបុរសដែលមានអាយុ៤២ឆ្នាំ ដែលបានបាញ់ប្រហារមកលើAbe ប្រព័ន្ធផ្ស័ព្វផ្សាយបានរាយការណ៍ ដែលទូរទស្សន៍ជាតិ NHK បាននិយាយថាជនសង្ស័យបានប្រើកាំភ្លើងដៃ។ទូរទស្សន៍Fuji បាននិយាយថា ជនសង្ស័យគឺជាសមាជិកអតីតកងម៉ារីន។ ទីភ្នាក់ងារសារព័ត៌មាន Kyoto និង NHK បាននិយាយថា Abe ហាក់ដូចជាស្ថិតនៅក្នុងសភាពគាំងបេះដូងនៅពេលដែលគេនាំយកទៅមន្ទីរពេទ្យ បន្ទាប់ពីបានដឹងខ្លួននិងនិយាយបានជាលើកដំបូង។ NHK បានបង្ហាញនូវរូបភាពវីឌីអូរបស់Abe ដែលបានថ្លែងសុន្ទរកថានៅក្នុងយុទ្ធានាការបោះឆ្នោត នៅខាងក្រៅស្ថានីយ៍រថភ្លើង១នៅពេលដែលស្នូរកាំភ្លើង២គ្រាប់បានផ្ទុះឡើង។
បន្ទាប់មករូបភាពវីឌីអូដ៏ខ្លីនោះបានដាច់ មន្ត្រីសន្តិសុខត្រូវគេបានឃើញកំពុងរោមព័ទ្ធចាប់មនុស្សម្នាកនៅនឹងដី។ ផ្សែងគ្រាប់កាំភ្លើងនៅពីក្រោយខ្នងលោកAbeត្រូវបានគេមើលឃើញនៅក្នុងវីឌីអូមួយទៀតដាច់ដោយឡែកដែលបង្ហាញដោយ NHK។ “លោកបានកំពុងថ្លែងសុន្ទរកថា ហើយបុរសម្នាក់នោះបានមកពីក្រោយ” ស្ត្រីវ័យក្មេងម្នាក់ដែលនៅនឹងទីកន្លែងកើតហេតុបានប្រាប់ NHK។ “គ្រាប់ទី១មានសម្លេងដូចជាកាំភ្លើងក្មេងលេង ហើយលោកមិនបានដួលចុះទេ បន្ទាប់មកទើបមានសម្លេងលឺខ្លាំង។គ្រាប់ទី២យើងអាចមើលឃើញច្បាស់ យើងអាចមើលឃើញផ្កាភ្លើងនិងផ្សែង” នាងបន្ថែម។
“បន្ទាប់ពីគ្រាប់ទី២មនុស្សបានទៅចោមរោមលោក ព្រមទាំងជួយធ្វើចលនាបេះដូងឲ្យលោក” Abe ដែលមានអាយុ៦៧ឆ្នាំ បានដួលចុះព្រមទាំងមានឈាមហូរពីកញ្ចឹងករ ប្រភពមួយពីគណបក្សគ្រប់គ្រងអំណាចប្រជាធិបតេយ្យសេរី (LDP) បានប្រាប់ទីភ្នាក់ងារសាព័ត៌មាន Jiji។ ទូរទស្សន៍ TBS បានរាយការណ៍ថា Abe ត្រូវបានបាញ់ចំទ្រូងខាងឆ្វេងនិងកញ្ចឹងក។” អ្វីដែលយើងអាចចែករំលែកនូវពេលនេះ គឺគេបានបញ្ជូនលោកទៅកាន់មន្ទីរពេទ្យរួចរាល់ហើយ មន្ត្រីម្នាក់នៃសាកលមហាវិទ្យាល័យវេជ្ជសាស្ត្រ Nara បានប្រាប់មAFP ដោយប្រកែកមិនព្រមនិយាយអំពីសភាពនៃលក្ខ័ណរបស់លោកទេ។