BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុនអាកាសចរណ៍របស់ចិន នឹង​បើក​ជើង​ហោះ​ហើរពី Shenzhen មកកម្ពុជាឡើងវិញក្រោយអាក់ខានដោយសារកូវីដ-១៩

ថ្ងៃសុក្រ, 06 ខែមករា 2023 08:46  មានជ័យ

2023-01-06 08.41.33 (1)

ក្រុមហ៊ុនអាកាសចរណ៍ China Southern បានអះអាងថា ខ្លួននឹងចាប់ផ្តើមឡើងវិញជាបណ្តើរៗនូវជើងហោះហើរពី Shenzhen មកប្រទេសកម្ពុជានៅឆ្នាំនេះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន China Daily។ ហើយក៏នឹងបន្ថែមជើងហោះហើរឡើងវិញទៅកាន់ទីក្រុងអាស៊ានផ្សេងទៀតដូចជាហ្វីលីពីន វៀតណាម ថៃ ជាដើម។ បើតាម China Daily ការចាប់ផ្តើម យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Shenzhen ឆ្ពោះទៅទីក្រុង Amsterdam ប្រទេសហូឡង់ កាលពីថ្ងៃចន្ទកន្លងទៅខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះបានបើកជើងហោះហើរឡើងវិញបន្ទាប់ពីបានផ្អាកអស់រយៈពេលជាយូរមកហើយដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

គិតត្រឹមដំណាច់ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍នេះបានបើកជើងហោះហើរអន្តរជាតិឡើងវិញចំនួន៤ផ្សេងទៀតពីទីក្រុង Shenzhen ទៅកាន់ទីក្រុងហ្សាកាតា ទីក្រុងមូស្គូ ឌូបៃ និងសិង្ហបុរី​ និងហូឡង់។ ក្រុមហ៊ុនក៏មានគម្រោងបង្កើនចំនួនជើងហោះហើរទៅកាន់ប្រទេស ឥណ្ឌូនេស៊ី និងបន្តពង្រឹងការតភ្ជាប់ជាមួយទីក្រុងអន្តរជាតិដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយតំបន់ឧស្សាហកម្ម Shenzhen និងអភិវឌ្ឍបណ្តាញផ្លូវអាកាសដោយអោយរលូនដើម្បីគាំទ្រដល់ការបើកដំណើរការឡើងវិញនូវតំបន់ Shenzhen ។ នៅពេលចាប់ផ្តើមជើងហោះហើរមកកាន់ប្រទេសកម្ពុជាឡើងវិញត្រូវបានគេរំពឹងថា នឹងជួយជំរុញសកម្មភាពទេសចរណ៍ និងធុរកិច្ចចិននៅកម្ពុជាដែលត្រូវការជាចាំបាច់សម្រាប់បង្កើនកំណើនសេដ្ឋកិច្ច។

លោក វ៉ាង វិ​ន​ធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត​នៃ​សាធារ ណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជាបានអះអាងកាលពីថ្មីៗនេះថា តាម​រយៈ​គោលនយោបាយ ដែលអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋធ្វើ​ដំណើរ​ទេសចរណ៍​នៅ​កាន់​បបណ្តាប្រទេសនានាឡើងវិញ ប្រទេសកម្ពុជា​នឹង​ក្លាយជា​គោលដៅ​របស់អ្នកទេស​ទេសចរណ៍​សម្រាប់​ប្រជាជន​ចិន​នៅ​ពេល​ខាង​មុខ​នេះ​។ បើតាមលោក វ៉ាង វិនធៀន រដ្ឋាភិបាលចិនបានចាប់ផ្តើមបើកប្រទេសឡើងវិញហើយ ដូច្នេះកម្ពុជាជាគោលដៅនៃការធ្វើដំណើរចេញក្រៅប្រទេសរបស់ចិនទាំងផ្នែកធុរកិច្ច និងទេសចរណ៍៕ 

2023-01-06 08.41.40


 


ថ្ងៃសុក្រ, 06 ខែមករា 2023 08:46  មានជ័យ