Shawn Mendes បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា "It'll Be Okay" បន្ទាប់ពីបែកគ្នាជាមួយ Camila Cabello ។
កាលពីថ្ងៃ អង្គារ លោកបានបញ្ចេញបទចម្រៀងនេះនៅលើ Instagram ខណៈ ដែលលោកបានច្រៀងបទ ចម្រៀងថា៖ "តើយើងនឹងធ្វើបាន វាទេ?/ តើវានឹងឈឺចាប់មែនទេ?"
ទំនុកច្រៀងក្នុងបទនេះរួមមាន៖ "បើអ្នកប្រាប់ខ្ញុំថាអ្នកនឹងចាកចេញខ្ញុំនឹងធ្វើ វាឲ្យមានភាពងាយស្រួលសម្រាប់យើងទាំងពីរ / វានឹង មិនអីទេ / បើយើងមិនអាចបញ្ឈប់ឈាមដែលបានហូរនោះទេ / យើងមិនចាំបាច់ជួសជុល វាទេ / យើងមិនចាំបាច់ត្រូវបន្តទេ / ខ្ញុំនឹងស្រឡាញ់អ្នកតាមវិធីណាក៏ដោយ / Ooh-ooh វានឹងមិនអីទេ / ។
បទចម្រៀងនេះ បានចេញត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី Mendes និង Cabello បញ្ចប់ទំនាក់ទំនងដ៏ល្បីរបស់ពួកគេ។ អ្នកទាំងពីរ បានមានទាក់ទងជាមួយគ្នាជាង ២ឆ្នាំ មកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមអំពីការបែកគ្នាពួកគេបាននិយាយថា "ហេអ្នកទាំងអស់គ្នាពួកយើងបានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហារបស់យើងហើយប៉ុន្តែសេចក្តីស្រឡាញ់របស់យើងចំពោះគ្នាទៅវិញទៅមក នៅតែរឹងមាំជាងពេលណាៗទាំងអស់"។
យើងបានចាប់ផ្តើមទំនាក់ទំនងរបស់យើងក្នុងនាមជាមិត្តដែលល្អបំផុត ហើយនឹងបន្តជាមិត្តដែលល្អបំផុតដដែល។ ពួកយើងពិតជា មានការពេញចិត្តចំពោះការគាំទ្ររបស់អ្នកទាំងអស់តាំង ពីដើមមកហើយនឹងពេលខាងមុខទៅ»។ Mendes នឹងចេញទៅការប្រគុំតន្ត្រីដំណើរទេសចរណ៍ពិភពលោកនៅក្នុងឆ្នាំ 2022។
អត្តបទដកស្រង់ពី Marianne Garvey
បកប្រែនិងកែសម្រួលដោយ Mr. Blue