Singapore-
កិច្ចសន្ទនា Shangri-La នឹងវិលត្រឡប់ទៅសឹង្ហបុរីវិញក្នុងខែ ឧសភា ២០២២ វិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល២ឆ្នាំជាប់គ្នាដោយសារ កូវីដ-19។ កិច្ចប្រជុំកំពូលផ្នែកសន្តិសុខកំរិតខ្ពស់នេះ និងត្រូវបានគេរៀបចំឲ្យប្រព្រឹត្តិទៅនៅថ្ងៃទី១០ដល់ថ្ងៃទី១២ខែឧសភា, ដោយយោលទៅតាមមន្ត្រីនៃវិទ្យាស្ថានអន្តរជាតិសំរាប់ការសិក្សារពីយុទ្ធសាស្ត្រ(IISS)។
“ នៅក្នុងអម្លុងពេលដែលគេត្រូវផ្តោតទៅលើភាពរស់រវើកនៃភូមិសាស្ត្រនយោបាយនិងវិស័យការពារជាតិនៅក្នុងអាស៊ី-ប៉ាស៊ីហ្វីក , សារៈសំខាន់របស់វាគឺការបង្ហាញនូវបុគ្គលិកលក្ខណៈដែលចូលរួមក្នុងកិច្ចពិភាក្សារគឺជាមនុស្សដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក” អ្នករៀបចំកិច្ចអង្គប្រជុំនេះបាននិយាយនៅក្នុងគេហទំព័ររបស់គេកាលពីពុធ។
“ទោះបីជាយើងកំពុងតែរស់នៅក្នុងឥទ្ធិពលនៃជម្ងឺរាតត្បាតពិភពលោក ,ក៏វិទ្យាស្ថានអន្តរជាតិសំរាប់ការសិក្សារពីយុទ្ធសាស្ត្រមានទំនុកចិត្តថា,បន្ទាប់ពីមានការខកខានអស់ពេល២ឆ្នាំ ,កិច្ចសន្ទនា Shangri-La និងបង្ហាញពីព្រឹត្តិការណ៍ដែលប្រកបទៅដោយបុគ្គលិកលក្ខណៈនៃបុគ្គលដ៏អស្ចារ្យ”
មុនពេលដែលមានជម្ងឺរាតត្បាតពិភពលោក ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅជារាងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០២ ដោយនាំមកនូវការជួបជុំគ្នារវាងរដ្ឋមន្ត្រីនៃរដ្ឋាភិបាល,មន្ត្រីជាន់ខ្ពស់ ,មេដឹកនាំធុរកិច្ច , និងអ្នកជំនាញការសន្តិសុខដើម្បីជជែកគ្នាអំពីការប្រកួតប្រជែងផ្នែកអភិវឌ្ឍន៍នៃសន្តិសុខ។ ឆ្នាំនេះកិច្ចសន្ទនានេះត្រូវបានគេរៀបចំឲ្យធ្វើឡើងនៅថ្ងៃទី៤-៥ខែឧសភា តែត្រូវបានផ្អាកទៅវិញ ២សប្តាហ៍មុនការប្រជុំ។
នៅក្នុងពេលដែល ប្រទេសសឹង្ហបុរីបានដាក់ចេញនូវបំរាមថ្មីក្នុងអម្លុងពេល ដោយកូវីឌ-19 បានឆ្លងចូលទៅក្នុងសហគមន៍ដោយកំណត់ចំនួនមនុស្សឲ្យជួបជុំបានតែ២នាក់ សូម្បីតែហូបបាយជុំគ្នានៅក្នុងផ្ទះ។