BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Shakira តារាចម្រៀងស្រីសញ្ជាតិខូឡំបៀប្រឈមនឹងការកាត់ទោសពន្ធនៅអេស្ប៉ាញ

ថ្ងៃពុធ, 10 ខែសីហា 2022 10:03  BeeTube News

 

_116497593_gettyimages-971720370

តាមប្រភពពត៌មានរបស់Billboardបានអោយដឹងថាតារាចម្រៀងស្រីបែបPopម្នាក់ជនជាតិខូឡំបៀ អ្នកនាងShakira បានទទួលរងការចោទប្រកាន់ពីព្រះរាជអាជ្ញាជនជាតិអេស្ប៉ាញពីបទមិនបានបង់ពន្ធជូនរដ្ឋាភិបាលអេស្ប៉ាញក្នុងទឹកប្រាក់ចំនួន ១៤.៥លានអឺរ៉ូក្នុងប្រាក់ចំនូលដែលនាងរកបាននៅក្នុងឆ្នាំ២០១៨កន្លងទៅ។ យោងទៅតាមអ្នករួមក្រុមការងារជាមួយអ្នកនាងបានអោយដឹងថាពត៌មាននេះពិតជាមិនពិតនេាះទេ ព្រេាះអ្នកនាងShakiraបានធ្វើការសងរួចរាល់អស់ទៅហើយចំពេាះបំណុលពន្ធដែលនាងបានជំពាក់កាលពីនាងនៅស្នាក់អាស្រ័យនៅក្នុងប្រទេសអេស្ប៉ាញក្នុងចន្លេាះឆ្នាំពី២០១២​​​រហូតមកដល់២០១៤។ 

shakira-and-jlo-super-bowl_custom-3d8abcb6940cae2c6a8a28547343ba77b0c1397e

នាពេលបច្ចុប្បន្ននេះអាស័យដ្ឋានអចិន្រ្តៃយ៍របស់អ្នកនាងគឺស្ថិតនៅក្នុងប្រទេសបាហាម៉ាសនេាះទេ។បើទេាះជាមានការបញ្ជាក់ប្រាប់យ៉ាងច្បាស់ដូចនេះក្តី ក៏សំនុំរឿងមួយនេះនៅមិនទាន់អាចដេាះស្រាយបាននៅឡើយដែរ។ អ្នកនាងShakira អាចនឹងត្រូវប្រឈមការពិន័យប្រាក់ និងជាប់ពន្ធធនាគារពីបទរំលោភច្បាប់ពន្ធប្រសិនបើអ្នកនាងពិតជាបានរំលោភបំពានច្បាប់ពន្ធនេះមែន។ គួរបញ្ជាក់ផងដែរអ្នកនាងShakiraមានឈ្មេាះពេញថា Shakira Isabel Mebarak Ripoll មានកូនចំនួនពីរនាក់ជាមួយនឹងកីឡាបាល់ទាត់ជនជាតិបាសេឡូណាលោកGerardPique។ ពួកគេបានរួមរស់នៅជាមួយគ្នាអស់រយៈពេល១១ឆ្នាំនៅក្នុងទីក្រុងបាសេឡូណា បន្ទាប់ពីបានសំរេចចិត្តចែកផ្លូវគ្នា។

ZCJUNPOQZRHTDMUBZLC65VXPNM

 


ថ្ងៃពុធ, 10 ខែសីហា 2022 10:03  BeeTube News