BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជីវិតមិនខ្វល់ពីអ្នកឡើយ មានតែអ្នកហើយដែលខ្វល់ពីជីវិត - Shakira

ថ្ងៃព្រហស្បតិ៍, 03 ខែមីនា 2022 13:36  BeeTube News

អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ហើយ ម្ចាស់បទ Waka Waka សម្រាប់ FIFA World Cup 2010។ គាត់គឺជាតារាចម្រៀងស្រីម្នាក់ ដែលក្លាយស្ត្រីដែលមានឥទ្ធិពលបំផុតទី 58 នៅលើពិភពលោក។ ក៏ប៉ុន្តែមានហេតុផលអ្វីបានជាគាត់ទទួលបានរហ័សនាមបែបនេះ? ដើម្បីស្រាយចម្ងល់មួយនេះ​ មានតែស្តាប់ពីជីវិតជោគជ័យរបស់គាត់ទាំងអស់គ្នា។

Shakira មានស្រុកកំណើតនៅប្រទេសកូឡុំប៊ី ក្នុងគ្រួសារដ៏មានសុភមង្គលមួយ ប៉ុន្តែអ្វីៗចាប់ផ្តើមផ្លាស់ប្តូរ នៅពេលដែលនាងមានអាយុត្រឹមតែ 2 ឆ្នាំ គ្រួសាររបស់នាងពិបាកចិត្តជាខ្លាំង នៅពេលដែលប្អូនប្រុសរបស់នាងបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក អាជីវកម្ម​គ្រឿង​អលង្ការ​របស់​ឪពុក​នាង​បាន​ក្ស័យ​ធន ហើយ​គាត់​បាន​បាត់​បង់​អ្វីៗ​ទាំង​អស់។ Shakira ត្រូវបានបញ្ជូនទៅរស់នៅជាមួយពូរបស់នាង រហូតដល់ឪពុកម្តាយរបស់នាងដោះស្រាយបញ្ហារួចរាល់ ប៉ុន្តែនៅពេលដែលនាងត្រលប់មកផ្ទះវិញ អ្វីគ្រប់យ៉ាងគឺខុសស្រឡាសពីអ្វីដែលនាងធ្លាប់មាន។ ជីវិតរបស់នាងបានក្រឡាប់ចាក់ទាំងស្រុង។

MMTBHBN7TNAQDD47ZWBB6WLRVI

"យើងបានបាត់បង់ឡាន បាត់បង់គ្រឿងសង្ហារឹម ហើយខ្ញុំចាំបានយ៉ាងច្បាស់ថា ថ្ងៃដែលខ្ញុំដើរចូលផ្ទះរបស់ខ្ញុំម្តងទៀត ហើយគ្រឿងសង្ហារឹមទាំងអស់ក៏លែងមាននៅទីនោះ ព្រោះឪពុករបស់ខ្ញុំត្រូវសងបំណុលគេ ហើយពេលខ្ញុំឃើញបែបនេះ ខ្ញុំពិតជាក្តុកក្តួលខ្លាំងណាស់។ ខ្ញុំបានអន់ចិត្តនឹងឪពុកម្តាយរបស់ខ្ញុំ ព្រោះខ្ញុំមិនអាចយល់ពីរបៀបដែលពួកគាត់រកស៊ីមិនបានល្អបែបនេះ"។

ប៉ុន្តែឪពុកម្តាយរបស់នាងបានរកឃើញវិធីមួយ ដើម្បីធ្វើឱ្យនាងសប្បាយចិត្តឡើងវិញ និងត្រេកអរចំពោះអ្វីដែលនាងមាន។ ពួកគេបាននាំនាងទៅសួនកម្សាន្តមួយ ដែលមានក្មេងៗរស់នៅក្នុងភាពកខ្វក់ មានការស្រេកឃ្លាន មានជើងទទេរ និងសម្លៀកបំពាក់រហែក។ នាងបានឃើញគ្រួសារ និងក្មេងៗជាច្រើនដែលមិនសូវមានសំណាងដូចនាង ហើយនៅពេលនោះ នាងបានសន្យានឹងខ្លួនឯងថា នាងនឹងខិតខំប្រឹងប្រែងដើម្បីទទួលបាន​ជោគជ័យ ហើយថ្ងៃណាមួយនឹងត្រលប់មកជួយក្មេងៗទាំងនោះវិញ។ ដូច្នេះ​នៅ​ពេល​នាង​មាន​អាយុ ៨ ឆ្នាំ នាង​បាន​ចាប់​ផ្ដើម​និពន្ធ​បទ​ចម្រៀង និង​ទំនប់​ភ្លេង។ ហើយនាងចូលចិត្តការរាំ និងច្រៀង ហើយមិនយូរប៉ុន្មានក៏ទទួលបានរហស្សនាមថា "The Belly Dancer Girl"។ ប៉ុន្តែក្តីសុបិនចង់ក្លាយជាអ្នកចម្រៀងត្រូវបានដួលរលំ នៅពេលដែលនាងត្រូវបានគេបដិសេធពីការចូលរួមជាមួយក្រុមចម្រៀងរបស់សាលា ដោយសារតែសំឡេងរបស់នាងខ្លាំងពេក។ នាង​ត្រូវ​បាន​គេ​ប្រាប់​ថា នាង​មិន​អាច​ច្រៀងបាន ហើយ​នាង​មាន​សំឡេង​ដូច​ពពែ។

"ជីវិតខ្ញុំពោរពេញទៅដោយសុបិន។ តាំងពីអាយុ១០ឆ្នាំ ខ្ញុំបានជ្រើសរើសអាជីពមួយ។ ខ្ញុំ​ដឹង​ថា ​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង ហើយ​បុរស​ម្នាក់​នេះ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ចូល​រួម​ក្រុម​ចម្រៀង​នៅ​សាលា​ឡើយ"។

ShakiraBanner_1024x1024

នាង​ខូច​ចិត្តជាខ្លាំង ប៉ុន្តែ​ឪពុក​នាង​បាន​ជំរុញ​ទឹកចិត្ត​នាងកុំឲ្យ​ឈប់​ច្រៀង។ ដូច្នេះ Shakira បានសម្រេចចិត្ត មិនផ្លាស់ប្តូររបៀបនៃការច្រៀងរបស់នាងឡើយ ហើយមិនព្យាយាមធ្វើត្រាប់តាមនរណាម្នាក់នោះទេ។ នាង​បាន​ចាប់​យក​សំឡេង​ដ៏​ពិសេស​របស់​នាង ហើយ​បាន​បង្កើត​អាណាចក្រ​មួយ​នៅ​លើ​វា។ ប៉ុន្តែ​អាណាចក្រ​នោះ​មិន​ត្រូវ​បាន​សាង​សង់​ក្នុងរយៈពេលមួយ​យប់​ទេ។ ផ្លូវទៅកាន់ភាពជោគជ័យរបស់នាង គឺពោរពេញទៅដោយការបរាជ័យ ដូច្នេះហើយបន្ទាប់ពី Shakira បានក្លាយជាអ្នកសិល្បៈម្នាក់ ហើយព្យាយាមបង្កើតវានៅក្នុងឧស្សាហកម្មតន្ត្រី ជាអកុសលអាល់ប៊ុមពីរដំបូងរបស់នាងគឺបរាជ័យយ៉ាងខ្លាំង ប៉ុន្តែនាងមិនខ្វល់ឡើយ នាងដឹងថានាងចង់ធ្វើវា និងគ្មានអ្វីដែលមិនអាចឈោងដល់សម្រាប់នាងនោះទេ។ ដូច្នេះនៅអាយុ ១៨ឆ្នាំ នាងបានចេញអាល់ប៊ុមមួយផ្សេងទៀតដែលបានក្លាយជាការជោគជ័យដ៏ធំមួយ ហើយ Shakira នៅតែរក្សាការសន្យារបស់នាង។ នាងបានបង្កើតអង្គការសប្បុរសធម៌មួយ ដើម្បីជួយកុមារក្នុងប្រទេសកូឡុំប៊ី ហើយចាប់តាំងពីពេលនោះមកអង្គការរបស់នាង បានពង្រីកទៅប្រទេសជាច្រើននៅទូទាំងពិភពលោក។ ដូច្នេះហើយ នារីកំសត់ដែលធ្លាប់គេលេងសើចដាក់ ព្រោះតែសំឡេងរបស់នាង បានក្លាយសិល្បៈករម្នាក់ដែលមានអ្នកស្រលាញ់រាប់អាន និងទទួលស្គាល់ច្រើនជាងគេនៅលើពិភពលោក។ នាង​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន ហើយ​បាន​ក្លាយ​ជា​សិល្បករ​ដែល​លក់​ដាច់​បំផុត​គ្រប់​ពេល​វេលា។ ហើយនៅក្នុងឆ្នាំ 2014 Shakira ត្រូវបានចុះបញ្ជីជាស្ត្រីដែលមានឥទ្ធិពលបំផុតទី 58 នៅលើពិភពលោកដោយទស្សនាវដ្តី Forbes ។

shakira-how-is

ខ្សែជោគជ័យរបស់ Shakira គឺជាការបំផុសគំនិត និងការលើកទឹកចិត្តយ៉ាងខ្លាំង ដោយសារតែនាងមិនអនុញ្ញាតឱ្យខ្លួនឯងបោះបង់ក្តីសុបិនរបស់នាង ហើយក្លាយជាជនរងគ្រោះនៃរឿងអាក្រក់ទាំងអស់ដែលបានកើតឡើងចំពោះនាងឡើយ។ ជីវិតមិនខ្វល់ពីការចាប់ផ្តើមដ៏លំបាក ការតស៊ូ និងការបរាជ័យរបស់អ្នកឡើយ អ្នកអាចសម្រេចចិត្តមិនបន្តក្តីសុបិនរបស់អ្នក អ្នកអាចគិតអ្នកអាចជឿថាពិភពលោកទាំងមូលប្រឆាំងនឹងអ្នក ហើយពេលខ្លះមនុស្សនឹងរិះគន់អ្នកសម្រាប់ភាពខុសប្លែកពីគេ ពេលខ្លះពួកគេនឹងប្រាប់អ្នកថា អ្នកមិនល្អគ្រប់គ្រាន់ និងអ្នកគួរតែបោះបង់ចោលទៅ។ ប៉ុន្តែកុំដាក់កម្រិតលើសុបិនរបស់អ្នក។ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សអស្ចារ្យ និងជោគជ័យក្នុងជីវិត អ្នកត្រូវស្តាប់តែសំឡេងបេះដូងរបស់អ្នក ហើយស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក។ ហើយនៅពេលដែលអ្នកធ្វើដូច្នេះ ចូរទុកភាពអសន្តិសុខ និងភាពភ័យខ្លាចរបស់អ្នកនៅដោយឡែក។ ខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ ហើយកុំឱ្យនរណាម្នាក់ប្រាប់អ្នកពីអ្វីដែលអ្នកអាចធ្វើបាន ឬមិនអាចធ្វើបាន៕


ថ្ងៃព្រហស្បតិ៍, 03 ខែមីនា 2022 13:36  BeeTube News