BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានសភាកាណាដាសុំទោសបន្ទាប់ពីអបអរអតីតយុទ្ធជនអ៊ុយក្រែន ខណៈអ្នកកាសែត Seymour Hersh ទម្លាយព័ត៌មានសម្ងាត់អាមេរិកពីការវាយបកអ

ថ្ងៃអង្គារ, 26 ខែកញ្ញា 2023 14:52  BeeTube News

Untitled-1-18
 

1. ប្រធានសភាកាណាដាសុំទោសបន្ទាប់ពីអបអរអតីតយុទ្ធជនអ៊ុយក្រែនប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី2

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញាបានអោយដឹងថា វាគ្មិន​នៃ​សភា​កាណាដា​បាន​សុំ​ទោស​បន្ទាប់​ពី​បាន​និយាយអបអរសាទររំលឹកដល់អតីត​យុទ្ធជន​អ៊ុយក្រែន​ម្នាក់​ដែល​បាន​ប្រយុទ្ធដើម្បី​អង្គភាព​យោធា​ណាស៊ី​នៅក្នុង​សង្គ្រាម​លោក​លើក​ទី ២។ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទៅកាន់សភាកាណាដា ប្រធានសភាលោក Anthony Rota បានទទួលស្គាល់ និងកោតសរសើរដល់លោក Yaroslav Hunka ដែលមានវ័យ 98 ឆ្នាំថាជាអតីតយុទ្ធជនអ៊ុយក្រែននិងកាណាដាដែលបាន "តស៊ូដើម្បីឯករាជ្យភាពជាតិអ៊ុយក្រែនប្រឆាំងនឹងអ្នកឈ្លានពានរុស្ស៊ីកាលពីសម័យកាលនោះ និងបន្តគាំទ្រកងទ័ពរហូតដល់សព្វថ្ងៃ”។ចាប់តាំងពីពេលនោះមក អង្គការសិទ្ធិមនុស្ស និងជនជាតិជ្វីហ្វជាច្រើននាក់បានថ្កោលទោសការលើកឡើងនេះ ដោយនិយាយថាលោក Hunka បានបម្រើការនៅក្នុងអង្គភាពយោធាណាស៊ីដែលត្រូវបានស្គាល់ថាជា កងពលធំទី 14 Waffen Grenadier នៃ SS ។ លោក Rota បាននិយាយនៅក្នុងសភាកាលពីថ្ងៃចន្ទថា"ខ្ញុំចង់សុំទោសទៅកាន់សភា។ ខ្ញុំ​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​ខ្ញុំ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​អាក់​អន់​ចិត្ត​នឹង​​ការ​លើក​ឡើង​របស់​ខ្ញុំ"  នៅក្នុងសេចក្តីថ្លែងការណ៍មុនរបស់លោក Rota ក៏បានពង្រីកនូវការសុំទោសដ៏ជ្រាលជ្រៅបំផុតរបស់លោកចំពោះសហគមន៍ជ្វីហ្វនៅក្នុងប្រទេសកាណាដា និងជុំវិញពិភពលោកផងដែរ។

c-144
b-150
a-233
 

2. ព័ត៌មានសម្ងាត់អាមេរិចទម្លាយថាការវាយបកអ៊ុយក្រែនគឺបរាជ័យ

យោងតាមសារព័ត៌មាន Sputnik ចុះផ្សាយថ្ងៃទី២២ ខែកញ្ញាបានអោយដឹងថា មន្ត្រីចារកម្មអាមេរិកម្នាក់បានប្រាប់អ្នកកាសែតជើងចាស់លោក Seymour Hersh អោយដឹងថាជម្លោះប្រូកស៊ីរវាងអាមេរិចជាមួយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនគឺជាបុព្វហេតុដែលឈានទៅរកភាពបរាជ័យ។ អ្នកយកព័ត៌មានដែលទទួលបានពានរង្វាន់ជាច្រើនបានសរសេរឡើងនៅលើ Blog របស់លោកថា "ធាតុសំខាន់ៗនៅក្នុងសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក" បានវាយតម្លៃថា "កងទ័ពអ៊ុយក្រែនបានបាក់ទឹកចិត្ត និងបោះបង់ចោលនូវលទ្ធភាពយកឈ្នះលើខ្សែការពារបីជាន់របស់រុស្ស៊ីហើយ" ។ ភ្នាក់ងារស៊ើបការណ៍សម្ងាត់បាននិយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងតែធ្វើរឿងល្ងង់ៗដូចជាការបំពាក់អាវុធដល់អ៊ុយក្រែន និងត្រៀមមូលដ្ឋានសម្រាប់ជំលោះទាំងដែលដឹងថាប្រធានាធិបតីរុស្ស៊ីច្បាស់ជាត្រូវបង្ខំចិត្តឆ្លើយតបវិញដោយកំលាំងយោធាហើយ។ លោកបានលើកឡើងថា«រុស្ស៊ីបានឈ្នះហើយ។ ហើយក៏មិនមានការវាយបករបស់អ៊ុយក្រែនទៀតដែរ ប៉ុន្តែសេតវិមាន និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅតែត្រូវរក្សាការភូតភរ។ ការពិតគឺប្រសិនបើកងទ័ពអ៊ុយក្រែនត្រូវបានបញ្ជាឱ្យបន្តការវាយបកនោះ កងទ័ពនឹងបះបោរព្រោះមិនចង់ស្លាប់ទៀតទេ ប៉ុន្តែនេះមិនសមទៅនឹងការនិពន្ធតាក់តែងឡើងដោយសេតវិមានឡើយ»។

f-138
e-143
d-150
 

3. ឧត្តម​សេនីយ៍​កំពូល​​ថា​កម្លាំង​អ៊ុយក្រែន​បាន​វាយ​លុក​ចូលភូមិ Verbove

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី២៣ ខែកញ្ញាបានអោយដឹងថា ឧត្តមសេនីយដែលដឹកនាំការវាយបករបស់អ៊ុយក្រែនកាត់តាមខ្សែបន្ទាត់ជួរមុខទីតាំងភាគខាងត្បូងនិយាយថា កងកម្លាំងរបស់លោកបានវាយលុកដល់ភូមិ Verbove ហើយបានរំពឹងថានឹងមានការដណ្តើមបានធំជាងនេះទៅទៀត។ លោក Oleksandr Tarnavsky បានប្រាប់អ្នកយកព័ត៌មានអន្តរជាតិជាន់ខ្ពស់ CNN លោក Frederik Pleitgen ក្នុងអំឡុងពេលបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា "នៅផ្នែកខាងឆ្វេង ដែលនៅជិតភូមិ Verbove យើងបានទំលុះចូលហើយ និងបន្តឆ្ពោះទៅមុខបន្ថែមទៀត"។ លោកបាននិយាយថា"វាមិនលឿនដូចការរំពឹងទុកនោះទេ ព្រោះវាមិនដូចទៅនឹងខ្សែភាពយន្តអំពីសង្គ្រាមលោកលើកទីពីរឡើយ"។ ការអះអាង​របស់​ឧត្តមសេនីយ​រូបនេះ​គឺជា​ការ​បង្ហាញ​ចុងក្រោយ​របស់​មន្ត្រី​អ៊ុយក្រែន​ដែល​ថា​ផ្លូវកំពុងត្រូវបានត្រួសត្រាយហើយដើម្បី​ទៅកាន់ទីតាំងជួរ​មុខ​ភាគខាង​ត្បូង​នៅក្នុង​សង្រ្គាម​ជាមួយ​រុស្ស៊ីនេះ។

i-132
h-135
g-137
 


ថ្ងៃអង្គារ, 26 ខែកញ្ញា 2023 14:52  BeeTube News