BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Sergei Lavrov : យើងចង់ឲ្យមានការផ្លាស់ប្តូររបបនៅអ៊ុយក្រែន

ថ្ងៃចន្ទ, 25 ខែកក្កដា 2022 18:16  គុន ច័ន្ទរដ្ឋា

putin-lavrov-2021

Aljazeera-

រដ្ឋមន្ត្រីក្រសួងការបរទេស Sergei Lavrov បានទទួលយកថា វិមានក្រឹមឡាំងកំពុងស្វែងរកក្នុងការផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែន បើយោលទៅតាមសេចក្តីរាយការណ៍របស់ Aljazeera ។ បើយោលទៅតាមទីភ្នាក់ងារព័ត៌មានអន្តរជាតិ សេចក្តីថ្លែងការណ៍បច្ចុប្បន្ននេះពីលោក Sergei Lavrov វាផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់រុស្សី ដែលបានបង្ហាញពីការខ្វាយខ្វល់ពីសកម្មភាពយោធារបស់ខ្លួនប្រឆាំងទៅនឹងអ៊ុយក្រែន។ “ប្រាកដណាស់ យើងនឹងជួយប្រជាពលរដ្ឋអ៊ុយក្រែនដើម្បីរំដោះខ្លួនគេចេញពីរបបនេះ ដែលប្រឆាំងទៅនឹងប្រជាពលរដ្ឋនិងប្រវត្តិសាស្ត្រ” Aljazeera បានរាយការណ៍ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការបរទេស Lavrov ។

លោកបានថ្លែងដូច្នេះ ខណៈដែលលោកបាននិយាយជាមួយអ្នកកាសែតនៅក្នុងសន្និសិទ្ធកាសែតមួយជាមួយសមភាគីអេហ្សីបរបស់លោកនៅក្នុងទីក្រុង Cairo ។ លោកកំពុងតែនៅក្នុងប្រទេសអេហ្សីប ដើម្បីផ្តល់នូវការធានាអំពីការនាំចេញនូវគ្រាប់ធុញ្ញជាតិរបស់រុស្សីទៅកាន់ប្រទេសទាំងនោះ។ អេហ្សីបស្ថិតនៅក្នុងប្រទេសចំណោមប្រទេសដែលធំជាងគេក្នុងពិភពលោកក្នុងការនាំចូលគ្រាប់ធុញ្ញជាតិ ជាពិសេសពីរុស្សីនិងអ៊ុយក្រែន។ លោកបានបញ្ចេញឲ្យដឹងថា គោលបំណងរបស់រុស្សីក្នុងអ៊ុយក្រែនគឺពង្រីកទឹកដីឲ្យឆ្ងាយពីតំបន់ខាងកើត DonBas ។

លោកបានបន្ថែមទៀតថា “ប្រជាពលរដ្ឋរុស្សីនិងអ៊ុយក្រែននិងរស់នៅជាមួយគ្នានៅក្នុងពេលអនាគត”។ ទន្ទឹមគ្នានោះដែរ Aljazeera ក៏បានដកស្រង់នូវពាក្យសំដីរបស់ជំនួយការនៃប្រធានក្នុងតំបន់ Kherson លោក Sethly Khan ដែលបាននិយាយថាអ៊ុយក្រែនអាចនឹងចាប់យកទឹកដីដែលបាតបង់ទៅរុស្សី។ "តំបន់ភាគខាងត្បូងនៃអ៊ុយក្រែន Kherson នឹងត្រូវបានចាប់យកមកវិញដោយទីក្រុង Kyiv មុនខែកញ្ញា” លោកបាននិយាយក្នុងកិច្ចសម្ភាសន៍មួយតាមទូរទស្សន៍របស់អ៊ុយក្រែន។ Aljazeera បានដកស្រង់សម្តីលោក Khlan ពីកិច្ចសម្ភាសន៍ហើយរាយការណ៍។

“យើងអាចនិយាយបានថា ចំណុចនៃការវិលត្រឡប់មួយអាចកើតមានឡើងនៅលើសមរភូមិ យើងមើលឃើញថាកងកម្លាំងរបស់អ៊ុយក្រែនកំពុងតែមានជោគជ័យនៅក្នុងប្រតិបត្តិការណ៍ថ្មីៗរបស់ពួកគេជាច្រើន”។ រុស្សីកំពុងតែមានការថមថយក្នុងសមរភូមិ ហើយកងទ័ពរបស់យើងកំពុងរុញច្រានកងទ័ពសត្រូវដើម្បីក្រសោបយកទឹកដី ដែលសត្រូវកាន់កាប់យកមកវិញ។ កាលពីព្រឹកថ្ងៃអាទិត្យ លោកប្រធានាធិបតី Volodymyr Zelensky បានចែករំលែកនូវការស្ងើចសរសើរចំពោះប្រព័ន្ធកាំជ្រួច HIMARS ដែលផ្តល់ឲ្យដោយសហរដ្ឋអាមេរិក ថាជាកំពូលអាវុធដែលគ្មានគូរប្រៀប៕


ថ្ងៃចន្ទ, 25 ខែកក្កដា 2022 18:16  គុន ច័ន្ទរដ្ឋា