BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សភាអឺរ៉ុបអំពាវនាវឲ្យ Serbia ឲ្យផ្លាស់ប្តូរជំហរចំពោះរុស្សី

ថ្ងៃព្រហស្បតិ៍, 07 ខែកក្កដា 2022 08:48  គុន ច័ន្ទរដ្ឋា

2022-07-07 08.46.06 (1) (1)

Euro news-

សភាអឺរ៉ុបចង់ឲ្យ Serbia ពិចារណារជំហររបស់ខ្លួនចំពោះរុស្សី។ ចាប់តាំងពីការចាប់ផ្តើមឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន Serbia បានរក្សារនូវចំណងទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រទេសរបស់លោក Vladimir Putin ទោះបីជាផ្ទុយពីជំហររបស់សហគមន៍អឺរ៉ុបក៏ដោយ។ កាលពីថ្ងៃពុធ សមាជិកសភាអឺរ៉ុប បានអនុមត្តិនូវរបាយការណ៍គណនាប្រចាំឆ្នាំមួយដែលមានការសោកស្តាយចំពោះទីក្រុង Belgrade មិនបានចងសម្ព័ន្ធភាពជាមួយទណកម្មអឺរ៉ុប បន្ទាប់ពីមានការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។ សេចក្តីសម្រេចនៃអត្ថបទនេះត្រូវបានគាំទ្រដោយ ៥២៣ សម្លេង,ប្រឆាំង៧៨សម្លេង និង៣៤សម្លេងអនុប្បវាទ។

ប៉ុន្តែសមាជិកសភាអឺរ៉ុបបានសុំឲ្យរដ្ឋាភិបាលដែលទើបតែនឹងជ្រើសរើសដោយការបោះឆ្នោតថ្មីដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី៣ខែមេសា ដើម្បីឲ្យប្រញ៉ាប់ប្រញ៉ាល់ចងសម្ព័ន្ធជាមួយនឹងសេចក្តីសម្រេចរបស់សហគមន៍អឺរ៉ុបប្រឆាំងនឹងរុស្សី។ "ខ្ញុំគិតថាមានភាពជាបន្ទាន់នៅទីនេះ ជាពិសេសក្នុងករណីដូចនៅ Serbia ដើម្បីធ្វើឲ្យមានជំរើសនៅក្នុងស្រុកដ៏សំខាន់មួយក្នុងហេតុុផលនេះ" ពីព្រោះនេះជាប្រទេសមួយដែល តែងតែសម្លឹងមើលទៅរកទិសដៅខុសគ្នាអំពីគោលនយោបាយការបរទេសរបស់ខ្លួន។ ប៉ុន្តែខ្ញុំគិតថានៅពេលនេះ វាជាពេលដែលត្រូវសំរេចថាតើខ្លួនត្រូវឈរនៅត្រង់ណា។ "ហើយខ្ញុំសង្ឃឹមថា Serbia នឹងធ្វើសេចក្តីសម្រេចចិត្តមួយដ៏ច្បាស់លាស់ ក្នុងទិសដៅរបស់អឺរ៉ុប" លោកVladimir Billikens សមាជិកសភាអឺរ៉ុបម្នាក់និយាយ។

ចាប់តាំងពីឆ្នាំ២០១៤ Serbia បានស្ថិតនៅក្នុងកាចរចារជាមួយសហគមន៍អឺរ៉ុបដើម្បីចូលរួមនៅក្នុងប្លុកនេះ។ ប៉ុន្តែទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយរុស្សី អាចបន្ថែមនូវឧបសគ្គថ្មីចំពោះការជជែកគ្នា។ ភាពយល់ឃើញខុសគ្នាបានធ្វើឲ្យមានរឿងបន្ថែមទៀតជាច្រើន។ សេចក្តីរាយការណ៍ក៏មានការសោកស្តាយផងដែរចំពោះការដែលគ្មានភាពជឿនលឿន និងការដើរថយក្រោយនៃនិតិរដ្ឋ សេរីភាពសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ប៉ុន្តែនៅមានក្តីសង្ឃឹម ខណៈដែលសភារបស់ Serbia ដែលទើបតែជ្រើសតាំងថ្មី មានលក្ខណៈពហុបក្ស។ ហើយដោយយោងទៅតាមការពាក់ព័ន្ធរបស់សភាសហគមន៍អឺរ៉ុបនៅក្នុងដំណើរការនេះ នេះគឺជាពេលដើម្បីនាំមកនូវការកែរទម្រង់ដើម្បីធ្វើឲ្យមានការជឿនលឿនក្នុងការចូលជាសមាជិកក្នុងប្លុក។

ទំនាក់ទំនងរបស់ Serbia ជាមួយប្រទេសជិតខាង Kosovo ក៏ជារឿងមួយដ៏សំខាន់ផងដែរនៅក្នុងការចរចារ។ Kosovo ដែលជាទឹកដីរបស់ Serbia រហូតដល់មានការប្រកាសឯករាជ្យក្នុងឆ្នាំ២០០៨ គឺជាសក្តានុពលមួយក្នុងការចូលជាសមាជិកនៃសហគមន៍អឺរ៉ុបផងដែរ។ ប៉ុន្តែ Serbia ក៏ដូចជាប្រទេស៥ទៀតក្នុងសហគមន៍អឺរ៉ុប មិនយល់ព្រមទទួលស្គាល់នូវឯករាជ្យភាពរបស់ Kosovo ទេ ។ សភាសហគមន៍អឺរ៉ុប បានកំពុងជំរុញឲ្យ Serbia ធ្វើការដើម្បីឲ្យមានទំនាក់ទំនងជាធម្មតាឡើងវិញជាមួយ Kosovo។


ថ្ងៃព្រហស្បតិ៍, 07 ខែកក្កដា 2022 08:48  គុន ច័ន្ទរដ្ឋា