BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកវិទ្យាសាស្រ្តផលិតSemiconductorពីGraphene,អ៊ុយក្រែនអាចអស់មីស៊ីលPatriot, អាមេរិកព្រមានអ៊ីស្រាអែលពីការពង្រីកសង្គ្រាម

ថ្ងៃចន្ទ, 08 ខែមករា 2024 15:34  BeeTube News

Untitled design - 2024-01-08T152553.458 (1)

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសចិននិងសហរដ្ឋអាមេរិកបានរួមគ្នាបង្កើតឧបករណ៍​​​Semiconductorដំបូងបំផុតដែលផលិតពីសារធាតុ Graphene បានមកពីថ្មី Graphite ដែលនេះបានត្រួសត្រាយផ្លូវដល់ការរុករកឃើញផលិតផលអេឡិចត្រូនិកដែលមានទំហំតូចជាង លឿនជាង និងមានប្រសិទ្ធភាពជាងមុន។ សេតវិមាន និងមន្ទីរបញ្ចកោណបានព្រមានថា ការផ្គត់ផ្គង់កាំជ្រួចមីស៊ីលស្ទាក់ចាប់ Patriot អាចនឹងមិនមាននិរន្តរភាពក្នុងពេលឆាប់ៗនេះ ដោយសារការចំណាយយ៉ាងច្រើនរបស់ពួកវាប្រហែលពី 2 លានដុល្លារទៅ 4 លានដុល្លាក្នុងមួយគ្រឿង។ លោកប្រធានាធិបតី Biden បានបញ្ជូនជំនួយការកំពូលរបស់លោកទៅកាន់មជ្ឈិមបូព៌ាដោយមានគោលបំណងសំខាន់មួយគឺដើម្បីទប់ស្កាត់សង្រ្គាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah ។

  1. អ្នកវិទ្យាសាស្ត្រចិន-អាមេរិកបង្កើត Semiconductor ធ្វើពីសារធាតុ Graphene ជាលើកដំបូង

យោងតាមសារព័ត៌មាន CGTN ចុះផ្សាយថ្ងៃទី០៦​​​ ខែមករាបានអោយដឹងថា ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសចិន និងសហរដ្ឋអាមេរិកបានរួមគ្នាបង្កើតឧបករណ៍​​​Semiconductorដំបូងបំផុតដែលផលិតពីសារធាតុ Graphene បានមកពីថ្មី Graphite ដែលនេះបានត្រួសត្រាយផ្លូវដល់ការរុករកឃើញផលិតផលអេឡិចត្រូនិកដែលមានទំហំតូចជាង លឿនជាង និងមានប្រសិទ្ធភាពជាងមុន។

Semiconductors គឺជាវត្ថុធាតុដែលបង្កើតចរន្តអគ្គិសនីនៅក្រោមលក្ខខណ្ឌជាក់លាក់ណាមួយ ដែលវាគឺជាធាតុផ្សំមូលដ្ឋានរបស់ឧបករណ៍អេឡិចត្រូនិក។

អ្នកស្រី Sarah Haigh សាស្ត្រាចារ្យផ្នែកអង្គធាតុនៅវិទ្យាស្ថានជាតិ Graphene នៃសាកលវិទ្យាល័យ Manchester ចក្រភពអង់គ្លេសបានប្រាប់កាសែត Deutsche Welle (DW) ថា Semiconductor"មានសារៈសំខាន់ណាស់ក្នុងការអនុញ្ញាតឱ្យកុំព្យូទ័រទាំងអស់ដំណើរការបាន" ។

បច្ចុប្បន្ននេះស្ទើរតែគ្រប់គ្រឿងអេឡិចត្រូនិចទំនើបទាំងអស់ពឹងផ្អែកលើSemiconductorដែលផលិតពី Silicon។ខណៈពេលដែលឧបករណ៍អេឡិចត្រូនិកកាន់តែមានទំហំតូចជាងមុនជាមួយនឹងល្បឿនដំណើរការលឿនជាងមុន ឧបករណ៍អេឡិចត្រូនិកដែលពឹងផ្អែកលើSiliconកំពុងខិតជិតទៅរកដែនកំណត់នៃសមត្ថភាពរូបរាងរបស់ពួកវាហើយ។

researchers-create-worlds-first-functional-semiconductor-made-from-graphene-382460-960x540


        2. អាមេរិកព្រមានអ៊ុយក្រែនអស់មីស៊ីល Patriot 
យោងតាមសារព័ត៌មាន Business Insider ចុះផ្សាយថ្ងៃទី០៧ ខែមករាបានអោយដឹងថា សេតវិមាន និងមន្ទីរបញ្ចកោណបានព្រមានថា ការផ្គត់ផ្គង់កាំជ្រួចមីស៊ីលស្ទាក់ចាប់ Patriot អាចនឹងមិនមាននិរន្តរភាពក្នុងពេលឆាប់ៗនេះ ដោយសារការចំណាយយ៉ាងច្រើនរបស់ពួកវាប្រហែលពី 2 លានដុល្លារទៅ 4 លានដុល្លាក្នុងមួយគ្រឿង។

នៅពេលដែលរុស្ស៊ីបង្កើនការទម្លាក់គ្រាប់បែកក្នុងរដូវរងារបស់ខ្លួនជាមួយនឹងជួរអាវុធមីស៊ីល និងដ្រូន ការការពាររបស់អ៊ុយក្រែនគឺបានពឹងផ្អែកលើមីស៊ីល Patriot ដែលនេះបង្ហាញអោយឃើញថាពួកវាមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងអាវុធកំពូលរបស់លោកពូទីន។

កាល​ពី​ថ្ងៃ​អង្គារ អ៊ុយក្រែន​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់មីស៊ីល Kinzhals ថ្មី​ទាំង ១០ គ្រឿង ដែល​បាន​បាញ់​អំឡុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​សាហាវ​មួយ​។ ដោយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្លាប់បាននិយាយថា អាវុធកាំជ្រួចមីស៊ីល Kinzhal ទាំងនេះគឺជាប្រព័ន្ធ "មិនងាយយកឈ្នះបាននោះទេ"។

0220072775d3c6b

 

  1. ហេតុអ្វីអាមេរិករារាំុងអ៊ីស្រាអែលមិនអោយពង្រីកសង្គ្រាមទៅកាន់លីបង់?

យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី០៧ ខែមករាបានអោយដឹងថា លោកប្រធានាធិបតី Biden បានបញ្ជូនជំនួយការកំពូលរបស់លោកទៅកាន់មជ្ឈិមបូព៌ាដោយមានគោលបំណងសំខាន់មួយគឺដើម្បីទប់ស្កាត់សង្រ្គាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah ។

មន្ត្រីអាមេរិកមានការព្រួយបារម្ភថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អាចនឹងមើលឃើញការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅក្នុងប្រទេសលីបង់នេះគឺជាគន្លឹះមួយដើម្បីទ្រទ្រង់ការរស់រាននៃជីវិតនយោបាយរបស់លោក នៅខណៈពេលមានការរិះគន់ក្នុងស្រុកកានចំពោះការបរាជ័យរបស់រដ្ឋាភិបាលរបស់លោកក្នុងការទប់ស្កាត់សកម្មភាពវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស។

នៅក្នុងការសន្ទនាឯកជនមួយ រដ្ឋបាលបៃដិនបានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃសង្គ្រាមនៅក្នុងប្រទេសលីបង់។ ប្រសិនបើមានការពង្រីកនៃសង្គ្រាមដល់ប្រទេសលីបង់មែននោះ ការវាយតម្លៃសម្ងាត់ថ្មីពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ (DIA) បានរកឃើញថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) ​​​នឹងពិបាកទទួលជោគជ័យ ដោយសារតែទ្រព្យសម្បត្តិ និងធនធានយោធារបស់ពួកគេនៅស្តួចស្តើងពេក ដោយសារតែជម្លោះនៅក្នុងតំបន់ Gaza។

3618d769b367b245cfb9a3926f2c7ec5


 


ថ្ងៃចន្ទ, 08 ខែមករា 2024 15:34  BeeTube News