BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Selena Gomez និង Hailey Bieber ថតរូបបង្ហាញភាពស្និតស្នាលជាមួយគ្នាជាលើកដំបូង

ថ្ងៃអង្គារ, 18 ខែតុលា 2022 12:08  BeeTube News

 

cc0f5160-4dc7-11ed-8dbf-fb1dc05bfee4_original

Selena Gomez និង Hailey Bieber បានឈរថតរូបជាមួយគ្នាជាសាធារណៈជាលើកដំបូងបន្ទាប់ពីអស់រយៈពេលបួនឆ្នាំមកហើយដែលតារាម៉ូឌែល Hailey Bieber បានរៀបការជាមួយអតីតមិត្តប្រុសរបស់តារាចម្រៀង Selena Gomez។ ខណៈពេលដែលបន្ទាប់ពីរៀបការបានរយៈពេលពីសប្តាហ៍ Hailey Bieber បានផ្តល់បទសម្ភាសន៍ថានាងជួបនឹងបញ្ហារឹះគន់ជាច្រើនទាក់ទងនឹងទំនាក់ទំនងស្នេហារបស់នាងជាមួយនឹងតារាចម្រៀងJustin Bieber ដោយមានមនុស្សជាច្រើនគិតថានាងដណ្តើមមិត្តប្រុសរបស់អ្នកដទៃ ដែលនាងបានព្យាយាមអះអាងថាមិនមានពេលណាមួយដែលនាងកំពុងស្ថិតនៅក្នុងទំនាក់ទំនងស្នេហាជាមួយនឹង Justin Bieber ហើយលោកកំពុងមានអ្នកផ្សេងនោះទេ។  

2022-10-18 12.04.00

អ្នកទាំងពីរបានចូលរួមថតរូបជាមួយគ្នាមួយចំនួនដែលរូបថតខ្លះមានអង្គុយក្បែរគ្នា និងញញឹម ដោយត្រូវបានថតឡើងដោយជាងថតរូបម្នាក់ឈ្មោះ Tyrell Hampton នៅកាលពីថ្ងៃទី១៥ ខែតុលា នៅក្នុងកម្មវិធី star-studded 2022 Academy Museum Gala នៅឯទីក្រុង Los Angeles ដោយពួកគេទាំងពីរបានធ្វើដំណើរមកទីនេះរៀងខ្លួននោះទេ។ នៅថ្ងៃទី១៦ ខែតុលា Tyrell Hampton បានបង្ហោះរូបថតមួយសន្លឹករបស់ពួកគេទៅក្នុងគណនី Instagram របស់លោក បន្ទាប់មក Hailey Bieber ដែលបានចែករំលែកខេបសិនអំពីកម្មវិធីមួយនេះថា ​​​Beautiful Night នៅលើផេករបស់នាងផ្ទាល់ បានធ្វើការចុចឡាចនៅលើរូបបង្ហោះរបស់លោក Tyrell ផងដែរ ជាមួយនឹងអ្នកចុចឡាចផ្សេងទៀតដែលមានរហូតទៅដល់កន្លះលាននាក់។

 


ថ្ងៃអង្គារ, 18 ខែតុលា 2022 12:08  BeeTube News